ប្រសិន​បើ​ឧបករណ៍​របស់​អ្នក គាំង​ជាប់​រូប Apple គ្មាន​វិធី​អ្វី​ក្រៅ​ពី Restore ទេ តែ​មាន​វិធី​កុំ​អោយ​បាត់​បង់​ទិន្នន័យ (ស្វែងយល់)

ប្រាកដជាមានមិត្តអ្នកអាន ជាច្រើន ជួបប្រទះ បញ្ហជាប់ Boot ដែលមាន រូបសញ្ញា Apple ក្រោយពេលដែល Jailbreak ឬ តម្លើង Tweak មិនត្រឹម ត្រូវផ្សេងៗ។ បញ្ហានេះ មិនសូវជាធំ ខ្លាំងឡើយ ដូច្នេះ អ្នកមិន ចាំបាច់ ព្រួយបារម្ភ នោះទេ តែគ្រាន់តែ អ្នកត្រូវការ ចំនាយពេល ដើម្បី Restore ឬ Update តាមរយៈ iTunes ឡើងវិញ ប៉ុណ្ណោះ។

ប្រសិន​បើ​ឧបករណ៍​របស់​អ្នក គាំង​ជាប់​រូប Apple គ្មាន​វិធី​អ្វី​ក្រៅ​ពី Restore ទេ តែ​មាន​វិធី​កុំ​អោយ​បាត់​បង់​ទិន្នន័យ (ស្វែងយល់)

ប្រសិនបើមិត្តអ្នកអានបានជួបបញ្ហា នេះ ខេមបូរីផត សូមកុំអោយ អ្នកព្យាយាម ស្រាវជ្រាវ តាមរយៈ YouTube ឬ Google ហើយអនុវត្តន៍ ដោយខ្លួន ឯងអី ព្រោះបញ្ហានេះ គ្មានវិធីសម្រាប់ ដោះស្រាយ ក្រៅពី Restore នោះទេ ហើយប្រសិន បើមាន វាមិនអាច ទៅរួចនោះទេ ផ្ទុយទៅវិញ វានាំអោយ ឧបករណ៍របស់អ្នក កាន់តែមាន បញ្ហាឆ្ងន់ឆ្ងរទៅៗ។ ហើយបញ្ហា ទាំងនេះ ភាគច្រើនបំផុត កើតនៅលើ ឧបករណ៍ដែល កំពុង Jailbreak ឬ Jailbreak រួចរាល់។ នៅថ្ងៃនេះ ខេមបូរីផត នឹងបង្ហាញ ប្រិយមិត្ត នៅពេលដែល ឧបករណ៍ របស់អ្នក មានបញ្ហា ដូចខាង លើនេះ គួរធ្វើ ដូចម្តេចខ្លះ ដើម្បីកុំអោយ បាត់បង់ ទិន្នន័យ របស់យើង មុនពេល Restore។ ប្រសិនបើអ្នក ចង់រក្សាទុក ទិន្នន័យ Back Up មុននឹង ធ្វើការ Restore ជាដំបូង សូមអនុវត្តន៍ តាមជំហ៊ាន ខាងក្រោម៖

ជំហ៊ានដើម្បីធ្វើការ Back Up

  • ភ្ជាប់ឧបករណ៍របស់អ្នកទៅកាន់កុំព្យូទ័រ ហើយបើកម្មវិធី iTunes
  • បន្ទាប់មកសូមប្រើប្រាស់មុខងារ Back Up លើកម្មវិធី iTunes

ជំហ៊ានដើម្បីធ្វើអោយឧបករណ៍របស់អ្នកទៅជា DFU Mode មុននឹងធ្វើការ Restore

  • ភ្ជាប់ឧបករណ៍របស់អ្នកទៅកាន់កុំព្យូទ័រ ហើយបើកកម្មវិធី iTunes
  • ចុចប៊ូតុង Powser និង ប៊ូតុង Home អោយជាប់ រយៈពេល 10 វិនាទី
  • បន្ទាប់ពី 10 វិនាទីសូមដកម្រាមដៃចេញពីប៊ូតុង Powser តែសូមរក្សា ម្រាមដៃ ដាក់លើ ប៊ូតុង Home ដដែល អ្នកនឹង ទទួលបាន DFU Mode លើឧបករណ៍ របស់អ្នក បង្ហាញលើ កុំព្យូទ័រ របស់អ្នក ហើយសូម ដកម្រាមដៃ

ប្រសិន​បើ​ឧបករណ៍​របស់​អ្នក គាំង​ជាប់​រូប Apple គ្មាន​វិធី​អ្វី​ក្រៅ​ពី Restore ទេ តែ​មាន​វិធី​កុំ​អោយ​បាត់​បង់​ទិន្នន័យ (ស្វែងយល់)

  • ចាប់ផ្តើម Restore ឧបករណ៍របស់ អ្នកភ្លាម ខណៈពេល ដែលឧបករណ៍ របស់អ្នក កំពុងតែ ស្ថិតក្នុង DFU Mode ដោយទាញយក Firmware 9.0.2 តាមរយៈ តំណរនេះ តែប្រសិនបើ អ្នកមាន Firmware រួចរាល់ មិនចាំបាច់ ទាញយកទេ
  • ដើម្បី Restore ចុច Shift អោយជាប់ ហើយយក Mouse ដាក់លើពាក្យ Restore ជាការស្រេច
  • ក្រោយពេលដែល Restore រួចរាល់ ចុចពាក្យ Restore Back up លើកម្មវិធី iTunes របស់អ្នក អ្នក នឹងទទួល បានទិន្នន័យ ចាស់ៗមក វិញមិនខាន

សូមបញ្ជាក់៖ DFU Mode មិនមែនអាច ធ្វើបានសម្រាប់ ប្រិយមិត្ត ដែលមាន បញ្ហាដូច ខាងលើ នោះទេ តែសម្រាប់ ប្រិយមិត្ត ដែលមាន បញ្ហាផ្សេងៗ iTunes មិនអោយ ធ្វើការ Restore ក៏អាច សាកល្បង ធ្វើអោយ ឧបករណ៍ ទៅជា DFU Mode ដើម្បី Restore បានដែរ តែកុំភ្លេច Back Up ទិន្នន័យ ដើម្បី កុំអោយបាត់បង់ ឯកសារផ្សេងៗ របស់អ្នក។ និយាយរួម ទៅមុខងារ DFU Mode នេះវាជា មុខងារ ដែលអាចភ្ជាប់ ឧ​បករណ៍របស់ អ្នកទៅកាន់ iTunes ដោយមិន ចាំបាច់ ឧបករណ៍ ដំណើរការ អ្វីទាំងអស់ គឺវា រលត់តែម្តង តែវាអាច ស្គាល់ជាមួយ iTunes។

  • ដោយ: Meng
  • 2:15 PM, 18 October
  • ប្រភព: ខេមបូរីផត
  • Tag: ចំណេះដឹងទូទៅ