គ្រូបង្វឹក​ក្លិប Arsenal មាន​គម្រោង​ចូល​និវត្តន៍​នៅ​ដំណាច់​រដូវ​កាល​2017

លោក អា​សេន វ៉េ​ង​ហ្គឺ គ្រូបង្វឹក​ក្លិប Arsenal បាន​បង្ហាញ​គោលបំណង​របស់​ខ្លួន​ថា កំពុង​ត្រៀមខ្លួន​ចូល​និវត្តន៍ ក្រោយ​ពេល​ចប់​កិច្ចសន្យា​បច្ចុប្បន្ន​ក្នុង​ឆ្នាំ​២០១៧ ធ្វើ​ឱ្យ​រូប​លោក​ដឹកនាំ​ក្លិប Arsenal ក្នុង​រយៈពេល​យូរ​ដល់​២១​ឆ្នាំ ។

ស្រប​ពេល​ជាមួយ​គ្នា​នេះ លោក​ក៏​បាន​គូសបញ្ជាក់​ថា នឹង​ប្រគល់​កេរ​មរតក​នៃ​ក្លិប​កំពូល​ជូន​ដល់​គ្រូបង្វឹក​ថ្មី​ដឹកនាំ​បន្ត​ក្នុង​ពេល​អនាគត ។ គ្រូបង្វឹក​ជនជាតិ​បារាំង​រូប​នេះ បាន​ដឹកនាំ​ក្លិប​Arsenal ក្នុង​ពេល​កន្លង​មក​បាន​ចំនួន​១៩​ឆ្នាំ​មក​ហើយ ប៉ុន្តែ​កិច្ចសន្យា​នៅ​សល់​ក្នុង​ពេល​បច្ចុប្បន្ន​ធ្វើ​ឱ្យ​រូប​លោក​ទទួល​បាន​ប្រាក់​ឈ្នួល​ដល់​ទៅ​៨​លាន​ផោន​ក្នុង​មួយ​ឆ្នាំ ដែល​ចប់​កុងត្រា​នៅ​រដូវ​កាល​ក្រោយ ។

លោក អា​សេន វ៉េ​ង​ហ្គឺ បាន​បញ្ជាក់​ដូច្នេះ​ថា ៖«​ខ្ញុំ​មានការ​តាំង​ចិត្តនឹង​បន្ត​ដឹកនាំ​ក្លិប​រហូត​បញ្ចប់​រដូវ​កាល​ក្រោយ ដើម្បី​ទទួល​ជោគជ័យ​ជា​ស្ថាពរ និង​ធ្វើ​ឱ្យ​ក្លិប​មានកេរ្តិ៍​ឈ្មោះ​សម្រាប់​អ្នកដឹកនាំ​បន្ត​ក្នុង​ពេល​អនាគត ។ សម្រាប់​ខ្ញុំ គឺជា​រឿង​ដ៏​សំខាន់​មួយ​ដែល​ត្រូវ​ចាក​ចេញពី​ក្លិប​ក្នុង​យុគសម័យ​ដ៏​លេចធ្លោ​នេះ ដើម្បី​ឱ្យ​អ្នក​ចូល​មក​ដឹកនាំ​ជំនួស​ខ្ញុំ​លើក​ត​ម្កើ​ន​ក្លិប​ឱ្យ​បាន​កាន់តែ​ល្អ​» ៕

  • គ្រូបង្វឹក​ក្លិប Arsenal មាន​គម្រោង​ចូល​និវត្តន៍​នៅ​ដំណាច់​រដូវ​កាល​2017已关闭评论
  • 406 views
  • Hide Sidebar
    A+
Publish on:2015/10/18  Category:កីឡា