ចោរ​ស្រី​ ជំនាញ​ខាងដើរ​បោក​លុយ និងលួច​ទ្រព្យគេ ​គ្រប់​ខេត្ត​-ក្រុង ​ត្រូវ​​អស់​លក្ខណ៍

រាជ​ធានីភ្នំពេញ ៖ ស្ត្រី​កូនកាត់ខ្មែរ​-​ថៃម្នាក់​​​ជំនាញខាង​ដើរ​បោក​យក​លុយ​ និង​ទ្រព្យសម្បត្តិ​គេ​​ស្ទើរតែ​គ្រប់​ខេត្ត​-ក្រុង​ហើយ​មាន​វាសនា​បាន​រួចខ្លួន​រហូតនោះ ត្រូវ​បាន​អស់​លក្ខណ៍ដោយ​សារ​​ប្រើ​ល្បិចធ្វើ​ជា​ចូល​ទៅ​រក ទិញ​វាំងនន​នៅ​ក្នុង​ហាង​មួយហើយ​បន្លំ​លួច​​​អាយ​ផេត​របស់​ម្ចាស់​ហាង​យក​ទៅ​បញ្ចាំ​នៅ​ផ្សារ​កណ្តាល​ ​​ត្រូវ​ម្ចាស់​ហាង​តាម​រក​ឃើញ​ឃាត់​ខ្លួន​ប្រគល់​ឱ្យ​ប៉ូលិស​។

​ហេតុការណ៍​នោះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​១២ និង​៣០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​១៦​ តុលា  ២០១៥ នៅ​ចំណុច​ផ្ទះ​លេខ៣០៨ មហា​ចិ​ថី​សហព័ន្ធ​រុ​ស្ស៊ី​ ស្ថិត​ក្នុងភូមិ​តា​ងួ​ន សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ​។

ស្ត្រី​ដៃ​ឆើត​ម្នាក់​នោះ​ឈ្មោះ​ចេ​ង ប៊ែ​រ ហៅហុង វួ​ច អាយុ​៣២ឆ្នាំ​ កូនកាត់​ខ្មែរ​-​ថៃ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​ជួល ក្នុងស្រុក​ស្រែអំបិល​ខេត្តកោះកុង មានស្រុក​កំណើតនៅ​ក្នុង​ខេត្តកំពត ជា​មុខសញ្ញា​ចាស់ ជំនាញ​ខាង​ដើរ​ឆបោក​យក​ទ្រព្យសម្បត្តិ​ និង​លុយកាក់​​ប្រជាពលរដ្ឋ​ និង​អាជីវករ​លក់ដូរ​នៅ​តាម​ហាង​លក់ដូរ​ស្ទើរ​គ្រប់​ខេត្ត​-​ក្រុង​ ហើយ​សមត្ថកិច្ច​និយាយ​ថា​ កន្លង​មក​សមត្ថកិច្ច​ក្រុងភ្នំពេញ​ក៏​ធ្លាប់​ចេញ​សេចក្តី​ប្រកាស​តាម​ស្វែងរក​ចាប់​ឃាត់ខ្លួន​ស្ត្រី​សង្ស័យ​នេះ​​​ដែរ​៕

ចោរ​ស្រី​ ជំនាញ​ខាងដើរ​បោក​លុយ និងលួច​ទ្រព្យគេ ​គ្រប់​ខេត្ត​-ក្រុង ​ត្រូវ​​អស់​លក្ខណ៍
ចោរ​ស្រី​ ជំនាញ​ខាងដើរ​បោក​លុយ និងលួច​ទ្រព្យគេ ​គ្រប់​ខេត្ត​-ក្រុង ​ត្រូវ​​អស់​លក្ខណ៍

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត