ប៉ូលិស​ក្រុង​ក្រចេះ​ដេញ​ចាប់ចោរលួច​ម៉ូតូ និង​ជួញដូរ​គ្រឿងញៀន​ផ្អើល​ខេត្ត

ខេត្តក្រចេះ ​៖ ប៉ូលិស​ក្រុង​ក្រចេះប្រមាណ​ជាង​២០​នាក់បាន​ប្រដេញ​ស្ទាក់​ចាប់​ជនសង្ស័យ​ជា​មុខសញ្ញា​​ជួញដូរ​គ្រឿងញៀន និង​លួច​ម៉ូតូ​ផ្អើល​ពេញ​ក្រុង​ក្រចេះ កាលពីរសៀល​ថ្ងៃ​ទី១៦ ​តុលា ដោយ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ​ម៉ូតូ​២​គ្រឿង ព្រមទាំងថ្នាំ​ញៀន​មួយ​ចំនួន​ធំ​។

ក្នុង​សកម្មភាព​ដេញ​ប្រ​មាញ់ទាំងប៉ផាប់​ចាប់​ពភីង​រវាង​កម្លាំង​នគរបាល​ក្រុង​ក្រចេះជាមួយ​ជនសង្ស័យផ្អើល​ពេញ​ក្រុង​ក្រចេះនោះ នគរបាល​បាន​​ស្ទាក់​ចាប់​ជន​ទាំងនេះបាន​ភ្លាម​ៗ ក្រោយ​ពី​ពួក​គេ​ទាល់​ត​ម្រេះ​ជិះ​រត់​ចូល​ព្រៃខាងក្រោយ​ព្រ​លាន​យន្តហោះ ក្នុង​សង្កាត់ អូរ​ឬ​ស្សី ក្រុង​ក្រចេះ​។

​នគរបាល​ក្រុង​ក្រចេះ​បាន​បង្ហាញ​អត្តសញ្ញាណ​ថា ជនសង្ស័យ​ដៃដល់​ទាំង​ពីរ​នាក់សុ​ទ្ធ​សឹង​ជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន និង​ជា​មុខសញ្ញា​លួច​ម៉ូតូ ដែល​ទើបតែ​ចេញពីព​ន្ធ​នាគារ​កាលពី​ប៉ុន្មាន​ខែ​មុន​នេះ​។

ជនសង្ស័យ​ទាំង​ពីរ​មានឈ្មោះ សេង គឹ​ម​សំ អាយុ​២៨​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ ស៊ុន សឹង អាយុ​២៨​ឆ្នាំ ពួក​គេ​ទាំង​ពីរ​នាក់​មាន​ទីលំនៅ​ក្រុង​ក្រចេះ ​។