ជនអន្តោប្រវេសន៍ ជាង២,៧០០នាក់ ភៀសខ្លួន ពីព្រំដែន ក្រូអាត មកកាន់ស្លូវឺនៀ

អ៊ិលជូបចាណា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចុះផ្សាយនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៥ថា ជនអន្តោ ប្រវេសន៍ប្រមាណ២,៧០០នាក់ ដែលបានភៀសខ្លួនពី ព្រំដែននៃប្រទេសក្រូអាត គឺបានមកដល់ដែនដី នៃប្រទេសស្លូវឺនៀ ហើយ ។ នេះតាមសេចក្តីរាយការណ៍មួយពីភ្នាក់ងារព័ត៌មាន រដ្ឋស្លូវឺនៀ (STA) បាន ឲ្យដឹងយ៉ាងដូច្នេះ ។

គេបានដឹងថា ជនភៀសខ្លួនទាំងនោះ គឺបានចាកចេញពីប្រទេសហុងគ្រី កាលពីយប់ថ្ងៃសុក្រ និងបាន បន្តដំណើរសសៀៗនឹងព្រំដែននៃប្រទេសកូ្រអាត តែត្រូវឆ្មាំនៅច្រកព្រំដែនមិនឲ្យចូល ដែលញុំាងឲ្យ ជនភៀសខ្លួនទាំងនោះបន្តដំណើរមកដល់ដែនដីនៃប្រទេសស្លូវឺនៀ តែម្តង ។

ភ្នាក់ងារព័ត៌មាន STAបានបញ្ជាក់ថា ជនអន្តោប្រវេសន៍ប្រមាណជាង២,៧០០នាក់នោះ ត្រូវបានទទួល ស្គាល់ថា ជាក្រុមជនភៀសខ្លួនលើកទី២ហើយ នៅដែលបានមកដល់ទឹកដីស្លូវឺនៀ ក្នុងខែតុលានេះ ។

យោងតាមសេចក្តីរាយការណ៍បានបញ្ជាក់ច្បាស់ថា ជនភៀសខ្លួនភាគច្រើន មកដល់ដោយសារការធ្វើ ដំណើរតាមអាយស្ម័យយានពីក្រុងមួយឈ្មោះ តូវ៉ានីក ប្រទេសក្រូអាត ដែលស្ថិតនៅជាប់ព្រំដែន នៃ ប្រទេស ស៊ែប ៕

ជនអន្តោប្រវេសន៍ ជាង២,៧០០នាក់ ភៀសខ្លួន ពីព្រំដែន ក្រូអាត មកកាន់ស្លូវឺនៀ

  • ជនអន្តោប្រវេសន៍ ជាង២,៧០០នាក់ ភៀសខ្លួន ពីព្រំដែន ក្រូអាត មកកាន់ស្លូវឺនៀ已关闭评论
  • 279 views
  • Hide Sidebar
    A+
Publish on:2015/10/18  Category:​អន្តរជាតិ