ខ្ចីម៉ូតូ​ក្នុង​ហ្វូង​ផឹកស៊ីជាមួយគ្នា ​បែរ​ជា​យកទៅ​បញ្ចាំត្រូវ​ឃាត់ខ្លួន​

ខេត្ត​ព្រះ​សីហ​នុ ៖​ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​​នគរ​បាល​​ស្រុក​ព្រៃ​នប់​ចាប់​ឃាត់ខ្លួន​​ បន្ទាប់​ពី​​​​​​​បាន​ខ្ចី​ម៉ូតូ​ក្នុង​ផឹក​ស៊ីជាមួយគ្នា​​​​​ជិះ​មួយ​ភ្លែត ប៉ុន្តែ​​បែរ​​ជា​ជិះ​គេចខ្លួន​​យក​ទៅ​​បាត់ ​កាល​ពីវេលា​​ម៉ោង​​៩និង៤០​នាទី​ព្រឹក​ថ្ងៃ​ទី១៧ ​តុលា​ ២០១៥​ ​នៅ​​​ភូមិ​ពូ​ធឿ​ង ​ឃុំ​បិត​ត្រាំ​ង​ ស្រុក​ព្រៃ​នប់​​ ។ 

​មន្ត្រី​សមត្ថ​កិច្ច​​ ​បានឱ្យ​​ដឹង​ថា ​ជនសង្ស័យ​​​ខាង​លើ​រូប​នេះ​ ឈ្មោះ​ អ៊ឹ​ង ​វ៉ិ​ត ​ភេទ​ប្រុស ​អាយុ​៣៥​ឆ្នាំ ​ស្នាក់​នៅ​បណ្តោះអាសន្ន​ចំណុច​ឃាត់ខ្លួន​ខាងលើ ​ដែល​​​​ខ្ចី​ម៉ូតូ​​​​​ក្នុង​ហ្វូង​ផឹក​ស៊ី​ជា​មួយ​គ្នា​ជិះ​មួយ​ភ្លែត​​ហើយ​យក​ទៅ​បញ្ចាំ ​​​។ ចំណែក​​​ម្ចាស់​ម៉ូតូ​​​​ ​គ្មាន​ស្លាកលេខ មួយ​គ្រឿង​ ឈ្មោះ​ ឈឹ​ម ​ដា​លី​ន ​ភេទ​ប្រុស ​អាយុ​៤៧​ឆ្នាំ​ ជា​កម្មករ​រោងចក្រ​ស្នាក់​នៅ​ភូមិ​អូ​តា​ប៉ា​ង ​ឃុំ​អូ​រឧក​ញ្ញ៉ា​ហេង ​ស្រុក​ព្រៃ​នប់  ។ 

ប្រភព​ដដែល​បាន​បន្ត​​ថា ​មុន​ពេល​ឃាត់ខ្លួន​១​ថ្ងៃ​ ​​គឺថ្ងៃទី​​១៥​ តុលា​ ជនសង្ស័យ​​និង​​ម្ចាស់​ម៉ូតូ​បាន​ផឹកស្រា​ជាមួយ​គ្នា ហើយ​ជន​សង្ស័យ​បាន​ខ្ចី​ម៉ូតូ​​​​ជិះ​មួយ​ភ្លែត ​បែរ​​ជា​ជិះ​គេចខ្លួន​​យក​ទៅ​​បាត់ ​។ បន្ទាប់​មក​​​ម្ចាស់ម៉ូតូ​​បាន​ប្តឹង​សមត្ថកិច្ច ​លុះ​ព្រឹក​ឡើង​ទើប​សមត្ថកិច្ច​​ឃាត់ខ្លួន​តែ​ម្តង ​។ ​

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ ជនសង្ស័យ​បាន​សារភាព​ថា ​ម៉ូតូ​នោះ​ខ្លួន​​ជិះ​​​ទៅ​​ខេត្ត​ព្រះ​សីហ​នុ ​​ហើយ​បាន​ចូល​ហាង​ផឹកស៊ី​​ប៉ុន្តែអត់​មាន​លុយ​ឱ្យ​​គេ ​ក៍ដាក់​ម៉ូតូ​បញ្ចាំ​នៅ​ហាង​​នោះ​ក្នុង​តម្លៃ១៥០​ដុល្លារ​  ។

​ជនសង្ស័យ​​ត្រូវ​​បានបញ្ជូន​ទៅ​​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​​ ដើម្បី​ចាត់ការ​តាម​នី​តិ​វិធី​​ ។ ដោយឡែក​ ម៉ូតូ​​ត្រូវ​ម្ចាស់​ម៉ូតូ​កំពុង​​ដោះស្រាយ ​ដោយ​គ្មា​នអ្វី​ក្រៅ​​ពី​យក​លុយ​ទៅ​លោះយក​មក​វិញ​​នោះ​ទេ ៕                                                                     ​