លោក ប៊ិន សម្បត្តិថារ័ត្ន អនុប្រធានទី១ គណៈពង្រឹង​មូលដ្ឋាន ឃុំសំរោង​ធំ​សំណេះសំណាល លើក​ទី១៩​ នៅឃុំ​សំរោងធំ

ភ្នំពេញ៖ អនុប្រធានទី១ គណៈពង្រឹងមូលដ្ឋានឃុំសំរោងធំ លោក ប៊ិន សម្បត្តិថារ័ត្ន បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះ សំណាល ជាមួយ តំណាងគ្រួសារបក្ស លើកទី១៩ដែលប្រព្រឹត្តទៅនៅភូមិជ្រោយដង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី១៧ ខែតុលាឆ្នាំ២០១៥ ។

ជាដំបូងលោកបានពាំនាំនូវបណ្តាំផ្ញើសួរសួរទុក្ខពីសំណាក់ សម្តេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា ជូនចំពោះបងប្អូនសមាជិកសមាជិកា ព្រមទាំងថ្លែង អំណរគុណដល់សមាជិក សមាជិកាគណបក្ស ដែលកន្លងមកបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។

ក្នុងឱកាសនោះ សមាជិកអង្គប្រជុំដែលអញ្ជើញពីភូមិទាំង៣ ( ភូមិស្ទឹង២ ភូមិជ្រោយដង ភូមិជ្រោយដង២ ) បានលើកពីកង្វល់និងបញ្ហានានា ជម្រាបជូន ក្រុមការងារដើម្បីជួយដោះស្រាយ។ សមាជិក សមាជិកា ដែលចូលរួមទាំង៦០នាក់ ក្នុងម្នាក់ៗទទួលបាន សារ៉ុងសឹង១ ខោអាវក្មេង១ឈុត និងថវិកា ១០០០០រៀលផងដែរ៕