SwiftKey បង្ហាញ​ Keyboard ជំនាន់​​ថ្មី​ យល់​​ន័យ​ប្រយោគ​​ ងាយ​​ស្រួល​​សរសេរ


SwiftKey បង្ហាញ​ Keyboard ជំនាន់​​ថ្មី​ យល់​​ន័យ​ប្រយោគ​​ ងាយ​​ស្រួល​​សរសេរ

​SwiftKey ក្រុមហ៊ុន​ផលិត​ App ក្ដារ​ចុច​​​សម្រាប់​ប្រព័ន្ធ​ប្រតិបត្តិការ​​​លើ​ទូរសព្ទ Android និង​ iOS ពេល​នេះ​បាន​បង្ហាញ​នូវ​Keyboard ជំនាន់​​ថ្មី​របស់​ Android ដែល​អាច​​យល់​ពី​ឃ្លា​ប្រយោគ​ដែល​​អ្នក​ប្រើ​ប្រាស់​សរសេរ និង​​បង្ក​លក្ខណៈ​ងាយ​ស្រួល​ជាង​មុន។

 

 SwiftKey បង្ហាញ​ Keyboard ជំនាន់​​ថ្មី​ យល់​​ន័យ​ប្រយោគ​​ ងាយ​​ស្រួល​​សរសេរ

 
App ក្ដារ​ចុច​ឈ្មោះ ​SwiftKey Neural Alpha ធ្វើ​ការ​​ជ្រើស​រើស​​ពាក្យ​ជា​លក្ខណៈ​​ក្រុម​ពាក្យ​ Cluster ​ជំនួស​ឲ្យ​​​ការ​​ជ្រើស​រើស​​ពាក្យ​ជា​លក្ខណៈ​ String។ ​នេះ​មាន​ន័យ​ថា​ វា​​អាច​យល់​ពី​​ខ្លឹម​សារ​នៃ​ប្រយោគ​ និង​ទស្សន៍ទាយ​​ជ្រើស​រើស​ពាក្យ​​បន្ទាប់​សម្រាប់​បំពេញ​ឃ្លា​ដែល​អ្នក​ប្រើ​ប្រាស់​ចង់​សរសេរ​​ដោយ​​មិន​ធ្លាប់​វាយ​​ពាក្យ​នោះ​ពី​មុន​មក។

 

SwiftKey បង្ហាញ​ Keyboard ជំនាន់​​ថ្មី​ យល់​​ន័យ​ប្រយោគ​​ ងាយ​​ស្រួល​​សរសេរ
 
 
Neural Alpha​ ត្រូវ​បាន​តេស្ត​ច្រើន​​ដង​ក្នុង​ប្រយោគ​ជា​ច្រើន​ហើយ​វា​មាន​លក្ខណៈ​ច្បាស់លាស់​ជាង​គំរូ​មុន​ ដូច​ជា​ N-gram ដែល​​ទស្សន៍ទាយ​ជ្រើស​យក​ពាក្យ​​​ដែល​ប្រើ​ប្រាស់​ច្រើន​ដង៕
 

 
សម្រាប់​អ្នក​ចង់​សាក​ល្បង​អាច​​ទាញ​យក​ទី​នេះ
 
ចុចអាន៖ “ខ្ញុំ” ក្ដារចុច​ផ្តល់​ជម្រើស​ថ្មី​សម្រាប់​អ្នក​ប្រើ​ប្រព័ន្ធ iOS
 
ចុចអាន៖ ក្ដារចុច​ឆ្លាត​វៃ​បន្ថែម​មុខងារ​ថ្មី​ទស្សន៍ទាយ​ពាក្យ​ដាក់​ប្រើ​ជា​ផ្លូវការ
 
ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ dailymail ​​