តារា​ស្រី​ល្បី​ៗ៤​រូប ដែល​ធ្លាប់​ហូរ​ទឹក​ភ្នែក​លើ​ឆាក​ព្រោះ​ទង្វើ​គូ​ស្នេហ៍


តារា​ស្រី​ល្បី​ៗ៤​រូប ដែល​ធ្លាប់​ហូរ​ទឹក​ភ្នែក​លើ​ឆាក​ព្រោះ​ទង្វើ​គូ​ស្នេហ៍

ក៏​ព្រោះ​តែ​រំភើប​ចិត្ត​នឹង​ក្ដី​ស្រលាញ់​និង​ទង្វើ​ដ៏​ផ្អែមល្ហែម​របស់​គូ​ស្នេហ៍ ធ្វើ​ឲ្យ​តារា​ស្រី​៤រូប​ទប់​ទឹក​ភ្នែក​លែង​ជាប់ បើ​ទោះ​ជា​ស្ថិត​នៅ​ចំពោះ​​មុខ​ទស្សនិកជន​ជា​ច្រើន​នាក់។ ចង់​ដឹង​មាន​តារា​ណា​ខ្លះ សូម​ទស្សនា​ខាង​ក្រោម​នេះ​តែ​ម្ដង៖

 

១. គង់ ចាន់ស្រីមុំ

ប៉ុន្មាន​ថ្ងៃ ​មុន​ពិធីបុណ្យ​ភ្ជុំបិណ្ឌ តារា​សម្ដែង គង់​ ចាន់​ស្រី​មុំ បាន​បង្ហូរ​ទឹក​ភ្នែក​តាម​រយៈ​កញ្ចក់​ទូរទស្សន៍ PNN ខណៈ​ដែល​គូ​ស្នេហ៍ គឺ​តារា​សម្ដែង គឹម សីហា រៀប​រាប់​ពី​ទំហំ​ក្ដី​ស្រឡាញ់​និង​អនុស្សាវរីយ៍​​រួម​គ្នា​របស់​ពួក​គេ​ក្នុង​រយៈ​ពេល ៨ឆ្នាំ​កន្លង​មក។​

 

២. យ៉ាន លីនដា

តារា​ចម្រៀង យ៉ែម សំអូន បាន​ធ្វើ​ឲ្យ​ភរិយា​របស់​ខ្លួន គឺ​អ្នក​នាង យ៉ាន លីនដា ស្រក់​ទឹក​ភ្នែក​ដោយ​ក្ដី​រំភើប នៅ​ថ្ងៃ​ទិវា​នៃ​ក្ដី​ស្រឡាញ់ ១៤កុម្ភៈ ឆ្នាំ​២០១៥​នេះ នៅ​ពេល​រំឭក​ពី​ចំណង​អាពាហ៍ពិពាហ៍​រយៈ​ពេល​១៥ឆ្នាំ​កន្លង​មក និង​បាន​ប្រកាស​ពី​ក្ដី​ស្រឡាញ់​របស់​ខ្លួន​ចំពោះ​ភរិយា​នៅ​មុខ​ទស្សនិកជន​រាប់​ពាន់​នាក់។ តែ​អ្វី​ដែល​គេ​ស្មាន​មិន​ដល់ គឺ​ក្រោយ​ចប់​កម្មវិធី​នេះ​តែ​២ខែ ស្រាប់​តែ​ធ្លាយ​ព័ត៌មាន​បែកបាក់​របស់​តារា​ទាំង​ពីរ​រូប រហូត​ដល់​ពេល​នេះ​នៅ​តែ​មិន​ទាន់​ត្រូវរ៉ូវ​​វិញ​គ្នា​នៅ​ឡើយ។​

 

៣. គង់​ សុជាតិ

នៅ​ថ្ងៃ​ទិវា​នារី​អន្តរជាតិ ៨មីនា ឆ្នាំ​២០១៤ ពិធីការីនី​ គង់​ សុជាតិ បាន​ស្រក់​ទឹក​ភ្នែក​ ក្នុង​កម្មវិធី “ពេញ​ចិត្ត​អត់” របស់ MyTV ខណៈ​ដែល​​ក្រុម​ការងារ​បាន​បង្ហាញ​វីដេអូ​​ដែល​ស្វាមី​របស់​អ្នក​នាង គឺ​លោក ជា វិបុល និយាយ​រៀបរាប់​ពី​ប្រវត្តិ​ស្នេហ៍​របស់​អ្នក​ទាំង​ពីរ។ ក្រោយ​ចប់​វីដេអូ Clip លោក​ ជា វិបុល បាន​ចេញ​មក​ច្រៀង​ចម្រៀង​មួយ​បទ ​ធ្វើ​ឲ្យ​ភរិយា​របស់​ខ្លួន​​​ចូល​តួ​ខ្លាំង​ជាង​សម្ដែង​រឿង​ទៅ​ទៀត។​​​​

 

៤. ខាត់​ សុឃីម

ប៉ុន្មាន​ថ្ងៃ​មុន​ដឹកដៃ​គ្នា​ចូល​រោងការ​​នៅ​ថ្ងៃ​ទី​១២ ខែ​ធ្នូ ឆ្នាំ​២០១២ តារា​ចម្រៀង​និង​កំប្លែង ខាត់​ សុឃីម បាន​ឡើង​​ច្រៀង​បទ “ពេលវេលា” ឆ្លើយឆ្លង​ជាមួយ​គូ​ដណ្ដឹង អ៊ិន ផាណូ លើ​ឆាក​តន្ត្រី​ទូរទស្សន៍​ហង្សមាស។ ដោយ​រំភើប​​នឹក​​ដល់​ថ្ងៃ​រៀបការ​និង​អនុស្សាវរីយ៍​ជាង​២ឆ្នាំ​កន្លង​ទៅ​ ធ្វើ​ឲ្យ​តារា​សម្ដី​ចាក់​ទឹក​មិន​លិច​រូប​នេះ ប្រែ​ជា​ស្រក់​ទឹក​ភ្នែក​ ច្រៀង​លែង​ចង់​ចេញ។

ចុចអាន៖សិល្បករ-សិល្បការិនី​១៥​នាក់ លេច​ធ្លោ​ក្នុង​សកម្មភាព​សប្បុរសធម៌​

ចុចអាន៖តារា​​ល្បី​ៗ ៨ ដួង​មាន​ជំនួញ​ធំ​ច្រើន​កាន់​ក្នុង​ដៃ

 

អត្ថបទ៖ វ៉ាន់ថន