ប្រទេសទាំង១០ ដែល កាប់បំផ្លាញព្រៃឈើច្រើន ជាងគេបំផុតក្នុងពិភព លោក

បរទេស៖ ការបំផ្លិចបំផ្លាញព្រៃឈើជាអចិន្ដ្រៃយ៍ ក្នុងគោលបំណង ដើម្បីយកដីមកប្រើប្រាស់ ជាផលប្រយោជន៍ជាច្រើន ដូចជា ធ្វើជម្រកកសិកម្ម ឬការអភិវឌ្ឍ ផ្សេងៗទៀតគឺជាហេតុផលដ៏ចម្បង ដែលធ្វើឲ្យព្រៃឈើនៅលើផែនដីត្រូវបាន បាត់បង់ ឬថយចុះជារៀងរាល់ឆ្នាំ ។ តើអ្នកចង់ដឹងទេថា បណ្ដាប្រទេសណាខ្លះ ដែលកាប់ឆ្ការព្រៃច្រើនបំផុតនោះ?

ខាងក្រោមនេះ ជាប្រទេសទាំង១០ ដែលកាប់បំផ្លាញព្រៃឈើច្រើនជាងគេ បំផុតក្នុងពិភពលោក៖

១. ប្រទេសប្រេស៊ីល (Brazil)

ជាមួយនឹងទំហំព្រៃឈើ ដែលត្រូវបានបាត់បង់ដោយសារ ការបំផ្លិចបំផ្លាញចំនួន ៣,៤៦៦,០០០ ហិកតា បានធ្វើឲ្យ ប្រេស៊ីលក្លាយជាប្រទេសទី១ មានការកាប់បំផ្លាញព្រៃឈើច្រើនជាងគេបំផុត ក្នុងពិភពលោក ។

២. ប្រទេសឥណ្ឌូនេស៊ី

ជារដ្ឋអធិបតេយ្យភាពមួយស្ថិតនៅតំបន់អាស៊ីអាគ្នេយ៍ ដែលមានការកាប់បំផ្លាញព្រៃឈើចំនួន ១,៤៤៧,៨០០ ហិកតា ។

៣. ប្រទេសរុស្ស៊ី

ត្រូវបានគេស្គាល់ថា ស្ថិតនៅក្នុងចំណោមប្រទេស មានចំនួនប្រជាជនដ៏ច្រើន និងក៏ជាប្រទេសទី៣ មានការកាប់បំផ្លាញ ព្រៃឈើច្រើនជាងគេបំផុតក្នុងពិភពលោក ជាមួយនឹងទំហំព្រៃឈើ ដែលត្រូវបាត់បង់គឺមានចំនួន ៥៣២,២០០ ហិកតា ។

៤. ប្រទេសម៉ិចស៊ិក

ជាប្រទេសមួយ ស្ថិតនៅអាម៉េរិកភាគខាងជើង ដែលមានតំបន់ព្រៃឈើ ត្រូវបានកាប់បំផ្លាញចំនួន ៣៩៥,០០០ ហិកតា ។

៥. ប្រទេសទ Papua New Guinea

ត្រូវបានគេចាត់ទុកថា ជារដ្ឋឯករាជ្យមួយ ស្ថិតនៅទ្វីបអូសេអានី ដែលមានតំបន់ព្រៃឈើ ត្រូវបានកាប់បំផ្លាញចំនួន ២៥០,២០០ ហិកតា ។

៦. ប្រទេសប៉េរូ (Peru)

មានទីតាំងស្ថិតនៅអាម៉េរិកខាងត្បូង ហើយប្រទេសនេះ មានតំបន់ព្រៃឈើ ត្រូវបានកាប់បំផ្លាញចំនួន ២២៤,៦០០ ហិកតា ។

៧. សហរដ្ឋអាម៉េរិក

ជាប្រទេសដ៏ធំល្វឹងល្វើយមួយ គ្របដណ្ដប់ដោយរដ្ឋចំនួន ៥០ ស្ថិតនៅអាម៉េរិកខាងជើង ដែលមានតំបន់ព្រៃឈើត្រូវ បានកាប់បំផ្លាញចំនួន ២១៥,២០០ ហិកតា ។

៨. ប្រទេសបូលីវី

មានទីតាំងស្ថិតនៅអាម៉េរិកខាងត្បូង ហើយប្រទេសនេះមានតំបន់ព្រៃឈើ ត្រូវបានកាប់បំផ្លាញចំនួន ១៣៥,២០០ ហិកតា ។

៩. ប្រទេសស៊ូដង់

ជាប្រទេសមួយស្ថិតនៅទ្វីបអាហ្វ្រិក ដែលមានតំបន់ព្រៃឈើ ត្រូវបានកាប់បំផ្លាញចំនួន ១១៧,២០០ ហិកតា ។           

១០. ប្រទេសនីហ្សេរីយ៉ា

សម្រាប់លេខរៀងទី១០ ក្នុងចំណោមប្រទេស មានការកាប់បំផ្លាញព្រៃឈើច្រើនជាងគេបំផុត គឺប្រទេសនីហ្សេរីយ៉ា ដែលមានតំបន់ព្រៃឈើ ត្រូវបានកាប់បំផ្លាញចំនួន ៨២,២០០ ហិកតា ៕

ប្រទេសទាំង១០ ដែល កាប់បំផ្លាញព្រៃឈើច្រើន ជាងគេបំផុតក្នុងពិភព លោក

ប្រទេសទាំង១០ ដែល កាប់បំផ្លាញព្រៃឈើច្រើន ជាងគេបំផុតក្នុងពិភព លោក