មិនគួរឲ្យជឿ! សត្វឆ្កែ ចេះគ្រវីអន្ទាក់ លេងជាមួយមនុស្ស (មានវីដេអូ)

ប្រេស៊ីល៖ ពិតជាអស្ចារ្យ និងគួរឲ្យអស់សំណើចមែនទែន ចំពោះសត្វសុនកមួយក្បាល ចេះគ្រវីអន្ទាក់ ជាមួយមនុស្ស។

មិនគួរឲ្យជឿ! សត្វឆ្កែ ចេះគ្រវីអន្ទាក់ លេងជាមួយមនុស្ស (មានវីដេអូ)

បើយោងទៅតាម ឃ្លីបវីដេអូ ដែលមានរយៈពេល ប្រហែល២០វិនាទី និងដែលត្រូវបានបង្ហោះក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកដោយទំព័រ 24horas ឲ្យដឹងថា សត្វសុនកសែនឆ្លាតមួយក្បាល  ចេះលេងអន្ទាក់ជាមួយមនុស្ស ដោយខាំចុងម្ខាងនៃខ្សែអន្ទាក់ នៅនឹងមាត់របស់វា ហើយគ្រវីចុះឡើង ដូចមនុស្សយ៉ាងអញ្ចឹង។ ហើយចំណែកឯចុងម្ខាងទៀត គ្រវីដោយក្មេងស្រីម្នាក់ រួមទាំង ក្មេងប្រុសដទៃទៀត ចាំលោតតាមអន្ទាក់ ផងដែរ។

គួរបញ្ជាក់ផងដែរថា វីដេអូ សត្វសុនក គ្រវីអន្ទាក់ ដែលកម្របានឃើញនេះ ត្រូវបានគេថត នៅលើកំណាត់ផ្លូវមួយកន្លែង ក្នុងទីក្រុង Rio Di Janerio​ ប្រទេសប្រេស៊ីល៕

តោះ! ទស្សនាទិដ្ឋភាព សត្វឆ្កែក្រវីអន្ទាក់ ទាំងអស់គ្នា ដូចខាងក្រោម៖

ប្រភព៖

ដោយ៖ កុសល

ខ្មែរឡូត 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត