CNRP ធ្វើ​ដំណើរ​ឆ្ពោះ​ទៅរក​ការ​បោះឆ្នោត​ ដើម្បី​នាំមកនូវ​ការ​ផ្លាស់ប្ដូរ ​

ភ្នំពេញ៖ គណបក្សសង្រ្គោះជាតិ (CNRP) បានបង្ហាញ៣ចំណុចដើម្បីធ្វើដំណើរឆ្ពោះទៅរកការបោះឆ្នោត ក្នុងគោលបំណងនាំមកនូវ ការផ្លាស់ប្តូរតាមរយៈការបោះឆ្នោត។
នេះជាការថ្លែងរបស់លោកកឹម សុខាប្រធានស្តីទីគណបក្សសង្រ្គោះជាតិ ក្នុងវេទិកា “ថ្នាក់ដឹកនាំមូលដ្ឋាន និងសកម្មជន” នៅភូមិច្រកខ្លី ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត នាព្រឹកថ្ងៃសៅរ៍ ទី១៧ ខែតុលា ឆ្នាំ២០១៥។

លោកបានមានប្រសាសន៍នៅចំពោះមុខអ្នកគាំទ្រជាច្រើននាក់ថា ដើម្បីធ្វើដំណើរឆ្ពោះទៅរកការបោះឆ្នោត គណបក្សសង្គ្រោះជាតិ មានចំណុចជាមូលដ្ឋានគឺ ទី១-ពង្រឹងខ្លួនឯង , ទី២-ស្គាល់ចំណុចខ្លាំង ចំណុចខ្សោយគូប្រកួត និងទី៣-តាមដានស្ថាប័ន គ.ជ.ប។

លោកប្រធានស្តីទីរូបនេះបន្ថែមថា ដើម្បីនាំមកនូវការផ្លាស់ប្ដូរ គណបក្សសង្គ្រោះជាតិគឺ៖ ១.ប្ដូរមេដឹកនាំតាមរយៈការបោះឆ្នោត ២.រក្សាឲ្យបានឯកភាពជាតិ ស្ថិរភាពនយោបាយ និងការអភិវឌ្ឍន៍មួយប្រកបដោយសមធម៌ ៣.កែទម្រង់ស្ថាប័នជាតិសំខាន់ៗ៖ តុលាការ រដ្ឋសភា រដ្ឋាភិបាល និង៤.កែទម្រង់ ដីធ្លី ធនធានធម្មជាតិ ទប់ស្កាត់អំពើពុករលួយ៕

CNRP ធ្វើ​ដំណើរ​ឆ្ពោះ​ទៅរក​ការ​បោះឆ្នោត​ ដើម្បី​នាំមកនូវ​ការ​ផ្លាស់ប្ដូរ ​