ញាក់សាច់! នគរបាល​ប៉ុស្តិគងណយ និង​ប្រជាពលរដ្ឋ​ម្នាក់ទៀត​ ត្រូវគេ​កាប់​ដាច់ក្បាល​ សង្ស័យ​ទំនាស់​ពេល​ផឹកសីុ​

ភ្នំពេញ៖ ភ្នាក់ងារ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បានរាយការណ៏មកថា នៅរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៥នេះ មានការភ្នាក់ផ្អើលមួយ នៅខាងក្រោយសាលាសង្កាត់គងណយ សង្កាត់គងណយ ខណ្ឌដង្កោ ក្រោយពេលដែល ក្មេងឃ្វាលគោ បានប្រទះឃើញសាកសពមនុស្ស២នាក់ ត្រូវជនមិនស្គាល់មុខកាប់សម្លាប់ចោលយ៉ាង សហាវព្រៃផ្សៃ ដោយម្នាក់ជាមន្រ្តីនគរបាលប៉ុស្តិគងណយ ត្រូវឃាតកកាប់ដាច់ក្បាលតែម្តង។

យោងតាមភ្នាក់ងារដដែល ជនរងគ្រោះជាមន្រ្តីនគរបាលប៉ុស្តិមានឈ្មោះ អ៊ឹម សូភី និងប្រជាពលរដ្ឋម្នាក់ទៀត មានឈ្មោះ អេង ចាន់ស៊ីដូ ។ មុនពេលកើតហេតុ មានក្មេងឃ្វាលគោ ម្នាក់អាយុ ជាង១០ឆ្នាំ បានប្រទះឃើញសពជនរងគ្រោះ ទាំង២នាក់ នៅក្នុងដីឡូតិ ដោយមានដាច់រយ:ឡើងសុះខ្លួនប្រាណ គួរអោយអណោចអធ័មយ៉ាងខ្លាំង ។

បើតាមប្រជាពលរដ្ឋខ្លះ បាននិយាយថា កាលពីល្ងាចថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៥ ជនរងគ្រោះទាំង២នាក់ បានទៅទិញប៊ីយែមកផឹកស៊ី ប៉ុន្តែមិនដឹងថា មានគ្នាប៉ុន្មានាក់ទៀតនោះ ហើយក៏កើតរឿងហ្នឹងតែម្តង ។

ករណីឃាតកម្មដ៏សាហាវខាងលើនេះ ត្រូវបានសមត្ថកិច្ចជំនាញអះអាងថា អាចផ្តើមចេញពីរឿងជម្លោះក្នុងវង់ផឹកសីុ តាំងពីយប់មកម្ល៉េះ។ ក្រោយកើតហេតុ កម្លាំងនគរបាលជំនាញ បានចុះទៅពិនិត្យសាកសព និងសួរនាំនៃអំពើឃាតកម្មនេះ ដើម្បីតាមចាប់ជនដៃដល់យក មកផ្តន្ទាទោសតាមផ្លូវច្បាប់៕