​តើ​បដិសេធ​ការងារ​ដូចម្តេច​ឲ្យ​បាន​សមរម្យ​បំផុត ?

Sanofi

*​បដិសេធ​យ៉ាងដូចម្តេច​ដើម្បី​កុំឱ្យ​អាក្រក់​មើល ?

បើ​មាន​នរណាម្នាក់​សុំឱ្យ​អ្នក​ជួយ​ដល់​គេ ប៉ុន្តែ​អ្នក​មិន​ចង់​ជួយ​ទេ ឬ មាន​ហេតុផល​អ្វីមួយ​គប្បី​បដិសេធ​ដោយ​«​និយាយ​ការពិត​»​ក្នុងនេះ​ត្រូវ​បង្ហាញ​ពី​ការងារ​ជាក់ស្តែង​ដល់​ភាគី​ម្ខាង​ទៀត ប៉ុន្តែ​បើ​ការងារ​គេ​ដឹង​ហើយ អ្នក​អាច​យក​ហេតុផល​ផ្សេង​មក​កុហក​ដើម្បី​បដិសេធ​ក្នុង​រឿងនេះ​វិញ​ទើប​ជាការ​ល្អ​បំផុត ។ ទោះបីយ៉ាងណា​ប្រធាន បទ​ដែល​លើក​យកមក​បដិសេធ​នេះ​ត្រូវមាន​ទម្ងន់ និង សម​ហេតុផល​ដើម្បី​កុំឱ្យ​គេ​ជាន់កែង​បាន ។

ត្រូវ​ចងចាំ​ថា ការបដិសេធ​មាន​ហេតុផល និង សមរម្យ​មិន​ត្រឹមតែ​បានទទួល​ផល​ល្អ​ទេ ប៉ុន្តែ​វា​ផ្តល់​តម្លៃ​ដល់​យើង ថែមទៀត ។ ក្នុងនោះ​ដូចជា​អ្នក​អាច​និយាយ​ទៅ​គេ​ថា​«​ហ៊ឺ​!​នៅថ្ងៃនោះ​ចំ​ថ្ងៃ​ខ្ញុំ​រវល់​តែម្តង ព្រោះ​រវល់​ជូន​ម្តាយ​ទៅ​ពេទ្យ​តាម​ការ​ណាត់​» ជាដើម ។​ ជាមួយគ្នា​ត្រូវ​ដឹង​ដែរ​ថា​ការប្រកប​ការងារ​យើង​មិនត្រូវ​ស្មោះត្រង់​រហូត​ក្លាយជា​មនុស្ស​ល្ងង់​នោះដែរ ព្រោះ យើង​ត្រូវតែ​អាត្មានិយម​ខ្លះ ។ ទោះបីយ៉ាងណា​ការធ្វើ​អ្វីៗ​ត្រូវមាន​កម្រិត បើកាលណា​យើង​ធ្វើ​ជ្រុល​ហួសហេតុ​នាំឱ្យ​គ្រោះថ្នាក់​ដល់​ខ្លួន​ទៅវិញ មានន័យថា មិនឱ្យ​អ្នក​បដិសេធ​រហូត​ពេក​ទេ បើ​ការងារ​ណា​អាច​បដិសេធ​បាន​គប្បី​ដោះស្រាយ​ភ្លាម​ដើម្បី​យករួចខ្លួន​ម្តងម្កាល​បាន​ហើយ ។​

*​វិធី​បដិសេធ​ដែល​អ្នក​មិនអាច​មើលរំលង​

១) ប្រាប់​គេ​តែម្តង​ថា​យើង​ក៏​ចង់​ជួយ​ដែរ ប៉ុន្តែ​ពេលនេះ​ការងារ​របស់​យើង​មាន​ច្រើន​ពេញដៃ ក្នុងនោះ​យើង​អាច​ប្រាប់​ត្រង់ៗ​តែម្តង​ដូចជា​ថា ការងារ​ប្រចាំថ្ងៃ ការងារ​កាលពីមុន ជាដើម ។ ក្រៅពីនេះ​កុំ​ភ្លេច​ប្រាប់​ថាបើ​ថ្ងៃ​ណា​មាន​ពេលទំនេរ​នឹង​ជួយ​ឱ្យ​ពេញចិត្ត​មិន​កំណាញ់​ទេ ។​

២) កុំ​កាត់​សម្តី​បដិសេធ​ភ្លាមៗ ត្រូវ​ប្រាប់​ទៅ​គេ​វិញ​ថា រង់ចាំ​ការងារ​ពីរ​បី​ថ្ងៃ​សិន ថា​មាន​ពេល​ឬក៏​អត់ បើ​មាន​នឹង​ជួយ ប៉ុន្តែ​បើ​រវល់​ពិតមែន​នោះ​គឺ​មិន​អាចជួយ​បានឡើយ ។ នៅពេល​ដល់​ថ្ងៃនោះ​យើង​នឹងត្រូវ​ដោះស្រាយ​ចំពោះមុខ​ថា​ត្រូវបដិសេធ ឬ ក៏ត្រូវ​ធ្វើយ៉ាងណា​បន្តទៀត ។​

៣) បង្ហើប​ប្រយោគ​ចេញមក​តែ​ម្តងថា «​មិន​ហ៊ាន​ទទួល​សម្តី​ទេ ប៉ុន្តែ​បើ​មាន​ពេលវេលា​ខ្ញុំ​នឹង​ជួយ​» ។ អ្នក​មិនត្រូវ​ទទួល​សម្តី​គេ​ដោយសារតែ​ការខ្លាច​ក្រែង​ចិត្ត​គេ​នោះឡើយ ត្រូវ​ប្រាប់​ហេតុផល​ពិត​ប្រាកដថា​ជួយ​បាន ឬ មិនបាន ដើម្បីឱ្យ​ភាគី​ម្ខាង​ទៀត​មើលឃើញ​ហើយ​យល់ព្រម​ដោយ​សុខចិត្ត ។​

៤) ណែនាំ​មនុស្ស​ដែល​អ្នក​គិតថា​គួរ​អាចជួយ​ដល់​គេ​បាន​ក៏​ប្រសើរ​ដូចគ្នា ។ ការធ្វើ​បែបនេះ​ដើម្បីឱ្យ​ភាគី​ម្ខាង​ទៀត​ជ្រើសរើស​នរណាម្នាក់​ផ្សេងទៀត​វិញ ។​

* បុគ្គលិក​ថ្មី​ពិបាក​ក្នុង​ការបដិសេធ

​ជឿជាក់ថា​បើជា​បុគ្គលិក​ថ្មី​ទើបតែ​ចូលធ្វើ​ការងារ​ចំពោះ​ការបដិសេធ​ការងារ​នោះ​អាច​មើលទៅ​មិនល្អ​ចំពោះ​ក្រសែភ្នែក​របស់​អ្នកដទៃ ប៉ុន្តែ​បើ​ការងារ​នោះគេ​លើក​បន្ទុក​ទុកឱ្យ​រហូត​នោះ​ក៏​យើង​មិនអាច​ស៊ូ​បានដែរ ហេតុនេះ​ការរំដោះ​យករួចខ្លួន​ខ្លះ​ក៏​ប្រសើរ ។​ ​អ្នក​ត្រូវ​រកហេតុ​ផល​ពី​ការលំបាក​ហើយ​ស្នើសុំ​អ្នកដទៃ​ជំនួស ។ ត្រូវ​ប្រើ​បច្ចេកទេស​បដិសេធ​ឲ្យ​បាន​ត្រឹមត្រូវ ជឿថា​អ្នក​ដែល​ស្នើសុំ ឬ អ្នក​បង្គាប់បញ្ជា​គេ​នឹង​ដឹង​ពី​ផល​លំបាក ហើយ​ពេល​ក្រោយ​នឹង​ឈប់​ប្រើ​អ្នក​តែម្នាក់ឯង​ទៀត​ពុំខាន ។​

*​រក្សា​ឥរិយាបថ​ឱ្យបាន​ល្អ​

យើង​មិនគួរ​សម្តែង​ការឆ្លើយតប​ទទួល​ឬ​បដិសេធ​ភ្លាមៗ​ទេ ប៉ុន្តែ​យើង​អាច​ប្រើ​ប្រយោគ​មួយ​នេះ​ជាមួយ​ប្រធាន​ការងារ​សិន​ថា​«​ខ្ញុំ​សុំ​មើល​កម្មវិធី​លម្អិត និង ពិនិត្យ​ការងារ​ដែល​នៅ​សេសសល់​សិន​» ។ ការធ្វើ​បែបនេះ​ដើម្បី​យើង​រក​វិធី​សម្រាប់​ដោះស្រាយ​បដិសេធ​ក្នុង​រឿងនេះ បើ​ពុំនោះ​ការបដិសេធ​របស់​យើង​អាច​រឹង​ស្តូក ហើយ​ប្រធាន​ការងារ​គេ​មិន​ជឿជាក់​ដោយ​គិតថា​យើង​មាន​លេស​ច្រើនជាង ។​ ក្នុងករណី​ការងារ​នោះ​លើស​សមត្ថភាព​យើង​អាច​ប្រាប់​ត្រង់​ថា​ហួស​អ្វីដែល​យើង​អាចធ្វើ​បាន ឬ មិនអាច​ទៅរួច​ជាមួយ​អ្នកដទៃ​ដែលនាំឱ្យ​ខ្មាស​គេ​ជាដើម ។

បន្ទាប់ពីនោះ​អ្នក​អាច​ស្នើសុំ​អ្នក​ដែលមាន​សមត្ថភាព​មក​ជំនួស​វិញ ព្រោះថា​ជាការ​បដិសេធ​របស់​អ្នក ហើយ​ស្នើសុំ​អ្នកមាន​សមត្ថភាព​ជាង​នោះគេ​អាច​ត្រជាក់ចិត្ត ហើយ​ងាក​ទៅ​ចាប់អារម្មណ៍​អ្នកដទៃ​ជំនួស​វិញ​ពេលនេះ​យើង​អាច​យករួចខ្លួន​យ៉ាង​ងាយស្រួល ។ ការដោះស្រាយ​បែបនេះ​ប្រកបដោយ​ភាពឈ្លាសវៃ ពីព្រោះ​វា​ចំណេញ​ទាំង អ្នក​មិនត្រូវ​ចេញទៅ​ទាំង​ទើសទាល់ ហើយ​វា​ជួយ​ដល់​អ្នក​បង្គាប់បញ្ជា​ដល់​យើង​ថែមទៀត ។​

*​ចិត្ត​ត្រូវ​រឹងប៉ឹង​

នៅពេល​បដិសេធ​ហើយ​មិនចាំបាច់​ធ្វើការ​ស្ទាបស្ទង់​ចង់ដឹង​ពី​មិត្តភក្តិ​ថា​ចៅហ្វាយនាយ​ប្រតិកម្ម​យ៉ាងដូចម្តេច​ឡើយ ។ ត្រូវ​គិតថា វា​ជា​រឿង​មិន​សំខាន់​ជាការ​ល្អ​បំផុត ។ ក្នុងករណី​បើ​មាន​ក្រុមមនុស្ស​និន្ទាឈ្នានីស និង វាយប្រហារ​ក្រោយខ្នង ឬ មាន​ចេតនា​មិនល្អ​ណាមួយ យើង​ត្រូវ​ពង្រឹង​ចិត្ត​ហើយ​ទន្ទេញ​ពាក្យ​មួយ​ថា​«​អត់​»​ដែល​មានន័យថា​បដិសេធ​គឺ​មិន​ធ្វើ ។ ជាមួយគ្នានេះ ត្រូវ​ចេះ​វិធី​តបត និង ពន្យល់​ហេតុផល​វិញ​ខ្លះ ដោយ​មិនត្រូវ​សំងំស្ងៀម​ឱ្យគេ​វាយប្រហារ​រហូត​នោះទេ ។ ត្រូវធ្វើ​ចិត្ត​ត្រជាក់ ពីព្រោះ​មិនយូរ​មិនឆាប់​រឿងរ៉ាវ​ដែល​គេ​មើល​អ្នកផ្លូវ​អាក្រក់​អ្នកដទៃ​នឹង​ឃើញ​ជា​ផ្លូវ​ល្អ​វិញ ៕

Related