ញាក់សាច់! នគរបាល​ប៉ុស្តិគងណយ និង​ប្រជាពលរដ្ឋ​ម្នាក់ទៀត​ ត្រូវគេ​កាប់​ដាច់ក្បាល​ សង្ស័យ​ទំនាស់​ពេល​ផឹកសីុ​

ភ្នំពេញ៖ ភ្នាក់ងារ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បានរាយការណ៏មកថា នៅរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ ២០១៥នេះ មានការភ្នាក់ផ្អើលមួយ នៅខាងក្រោយសាលាសង្កាត់គងណយ សង្កាត់គងណយ ខណ្ឌដង្កោ ក្រោយពេលដែល ក្មេងឃ្វាលគោ បានប្រទះឃើញសាកសពមនុស្ស២នាក់ ត្រូវជនមិនស្គាល់មុខកាប់សម្លាប់ចោលយ៉ាង សាហាវព្រៃផ្សៃ ដោយម្នាក់ជាមន្រ្តីនគរបាលប៉ុស្តិគងណយ ត្រូវឃាតកកាប់ដាច់ក្បាល តែម្តង។

ករណីឃាតកម្មដ៏សាហាវខាងលើនេះ ត្រូវបានសមត្ថកិច្ចជំនាញអះអាងថា អាចផ្តើមចេញពីរឿងជម្លោះក្នុងវង់ផឹកសីុ តាំងពីយប់មកម្ល៉េះ។ ក្រោយកើតហេតុ កម្លាំងនគរបាលជំនាញ បានចុះទៅពិនិត្យសាកសព និងសួរនាំនៃអំពើឃាតកម្មនេះ ដើម្បីតាមចាប់ជនដៃដល់យក មកផ្តន្ទាទោសតាមផ្លូវច្បាប់៕

ញាក់សាច់! នគរបាល​ប៉ុស្តិគងណយ និង​ប្រជាពលរដ្ឋ​ម្នាក់ទៀត​ ត្រូវគេ​កាប់​ដាច់ក្បាល​ សង្ស័យ​ទំនាស់​ពេល​ផឹកសីុ​
ញាក់សាច់! នគរបាល​ប៉ុស្តិគងណយ និង​ប្រជាពលរដ្ឋ​ម្នាក់ទៀត​ ត្រូវគេ​កាប់​ដាច់ក្បាល​ សង្ស័យ​ទំនាស់​ពេល​ផឹកសីុ​
ញាក់សាច់! នគរបាល​ប៉ុស្តិគងណយ និង​ប្រជាពលរដ្ឋ​ម្នាក់ទៀត​ ត្រូវគេ​កាប់​ដាច់ក្បាល​ សង្ស័យ​ទំនាស់​ពេល​ផឹកសីុ​

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត