ប្រជាជន​រាប់ម៉ឺន​នាក់​ត្រូវ​ជម្លៀស​ចេញ​ ព្រោះ​តែ​ខ្យល់​ព្យុះ​ទីផុង​នៅ​ហ្វីលីពីន


ប្រជាជន​រាប់ម៉ឺន​នាក់​ត្រូវ​ជម្លៀស​ចេញ​ ព្រោះ​តែ​ខ្យល់​ព្យុះ​ទីផុង​នៅ​ហ្វីលីពីន

ព្យុះ​ទី​ផុង​មួយ​ដែល​មាន​ឈ្មោះ​ថា Koppu ​បាន​បំផ្លាញ​ផ្ទះ​សម្បែង ស្ពាន ថ្នល់ និង​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ក្នុង​ប្រទេស​ហ្វីលីពីន​ និង​អាច​បង្ក​ការ​ខូចខាត​ច្រើន​ជាង​នេះ​ទៀត​ជាមួយ​នឹង​ល្បឿន​យឺត​ៗ​របស់​វា​។
 
ប្រជាជន​រាប់ម៉ឺន​នាក់​ត្រូវ​ជម្លៀស​ចេញ​ ព្រោះ​តែ​ខ្យល់​ព្យុះ​ទីផុង​នៅ​ហ្វីលីពីន
 
ព្យុះ​ទីផុង​ Koppu ​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ប្រភេទ​ព្យុះ​ទីផុង​ទី​៤ ដែល​មាន​ល្បឿន​ខ្យល់​ ១៥៧​គីឡូម៉ែត​ក្នុង​មួយ​ម៉ោង ហើយ​បាន​បោក​បក់​មក​កាន់​តំបន់​ឆ្នេរ​នៅ​កោះ​ Luzon ​ក្បែរ​​ភាគ​ខាង​ជើង​នៃ​ក្រុង Casiguran ​ខេត្ត​ Aurora ប្រទេស​ហ្វីលីពីន​។ មាន​មនុស្ស​ជាង​១៤​ ០០០​នាក់​ត្រូវ​បាន​ជម្លៀស​ចេញ​ពី​លំនៅឋាន​ដោយ​សារ​តែ​ឥទ្ធិពល​នៃ​ព្យុះ​នេះ​។

 

គេ​មិន​ទាន់​បាន​បញ្ជាក់​ចំនួន​នៃ​អ្នក​រងគ្រោះ ឬ​ស្លាប់​ក្នុង​ករណី​ព្យុះ​នេះ​នៅ​ឡើយ​ទេ គ្រាន់​តែ​ដឹង​ថា មាន​ដើម​ឈើ និង​សំណង់​ផ្សេង​ៗ​ជា​ច្រើន​ត្រូវ​បាន​ដួល​រលំ និង​ខូចខាត។ មន្ត្រី​ភ្នាក់ងារ​គ្រោះ​មហន្តរាយ​បាន​ឱ្យ​ដឹង​ថា បង្គោល​ភ្លើង​ និង​ដើម​ឈើ​ជា​ច្រើន​ត្រូវ​បាន​ដួល​រលំ ដែល​ជា​ហេតុ​នាំ​ឱ្យ​មាន​ការ​ពិបាក​ក្នុង​ទាក់ទង និង​ចុះ​ជួយ​ប្រជាជន​​ដែល​នៅ​ភូមិ​ដាច់​ស្រយាល​។
 
ប្រជាជន​រាប់ម៉ឺន​នាក់​ត្រូវ​ជម្លៀស​ចេញ​ ព្រោះ​តែ​ខ្យល់​ព្យុះ​ទីផុង​នៅ​ហ្វីលីពីន
 
មក​ដល់​ពេល​នេះ ជើង​ហោះ​ហើរ និង​សេវាកម្ម​នាវា​ចំនួន​៣០​ នៅ​ក្នុង​ភាគ​ខាង​ជើង​ត្រូវ​បាន​រំសាយ​ចោល​ ចំណែក​ឯ​សេវា​រថយន្ត​ក្រុង​ក៏​ត្រូវ​បាន​ពន្យារ​ ក៏​ព្រោះ​តែ​ការ​បាក់​ដី​ដោយ​សារ​ឥទ្ធិពល​នៃ​ព្យុះ​នេះ​។ គួរ​រម្លឹក​ថា យ៉ាង​ហោច​ណាស់​ក៏​មាន​ព្យុះ​ទីផុង​២០​ដែរ​ដែល​តែង​តែ​បោកបក់​ប្រទេស​ហ្វីលីពីន​ក្នុង​មួយ​ឆ្នាំ​ៗ​៕

 

ប្រជាជន​រាប់ម៉ឺន​នាក់​ត្រូវ​ជម្លៀស​ចេញ​ ព្រោះ​តែ​ខ្យល់​ព្យុះ​ទីផុង​នៅ​ហ្វីលីពីន
 
ប្រជាជន​រាប់ម៉ឺន​នាក់​ត្រូវ​ជម្លៀស​ចេញ​ ព្រោះ​តែ​ខ្យល់​ព្យុះ​ទីផុង​នៅ​ហ្វីលីពីន
 
ប្រជាជន​រាប់ម៉ឺន​នាក់​ត្រូវ​ជម្លៀស​ចេញ​ ព្រោះ​តែ​ខ្យល់​ព្យុះ​ទីផុង​នៅ​ហ្វីលីពីន
 
ប្រជាជន​រាប់ម៉ឺន​នាក់​ត្រូវ​ជម្លៀស​ចេញ​ ព្រោះ​តែ​ខ្យល់​ព្យុះ​ទីផុង​នៅ​ហ្វីលីពីន
 
ប្រែ​សម្រួល​៖ សុគន្ធី​
ប្រភព​៖ BBC