ណាសា​​ត្រៀមបង្កើតដែនដី​មនុស្ស​​នៅលើ​ភព​ព្រះ​អង្គារ​ក្នុងពេល​១៥​ឆ្នាំ​ទៀត

ណាសា​​ត្រៀមបង្កើតដែនដី​មនុស្ស​​នៅលើ​ភព​ព្រះ​អង្គារ​ក្នុងពេល​១៥​ឆ្នាំ​ទៀត

ទីភ្នាក់ងារ​អវកាស​​​សហរដ្ឋអាមេរិក​ ណាសា​ បាន​អះ​អាង​ថា ​ខ្លួន​​​​​​គ្រោង​នឹង​រៀប​ចំ​បញ្ជូន​មនុស្ស និងបង្កើតជាដែនដីមនុស្ស​លោក​​នៅលើ​ភព​ព្រះ​អង្គារ​​ត្រឹម​ឆ្នាំ​២០៣០​ ហើយ​​បេសកកម្ម​​​នេះនឹង​ក្លាយ​​ជា​បដិវត្ត​មនុស្ស​​នៅ​លើ​ភព​ក្រហម​នោះ។ នេះ​បើ​តាម​​ការ​ចុះ​ផ្សាយ​របស់​ The Space Agency។

 

ណាសា​​ត្រៀមបង្កើតដែនដី​មនុស្ស​​នៅលើ​ភព​ព្រះ​អង្គារ​ក្នុងពេល​១៥​ឆ្នាំ​ទៀត
បេសកកម្ម​​របស់​ណាសា​​ នឹង​ស្រាវជ្រាវ​ស្វែង​យល់​​​​ស៊ី​ជម្រៅ​បន្ថែម​តាម​រយៈ​ការ​បង្ហាញ​​វត្ត​មាន​របស់​មនុស្ស ​និង​បច្ចេកវិទ្យា​រ៉ូបូត​នៅ​លើ​ភព​នោះ។ ហើយ​កិច្ច​ការ​ទាំង​នោះ​នឹង​សម្រេច​ដោយ​ការ​សហការ​ជា​មួយ​ដៃ​គូ​​សហការ​អន្តរជាតិ។
 
យោង​តាម​វិបសាយ​ The Space Agency ដដែល ណាសា​នឹង​​ធ្វើ​ឡើង​ជា​បី​ដំណាក់​កាល៖
 
១. ទំនុក​ចិត្ត​ពី​​ភព​ផែន​ដី

អ្នក​វិទ្យាសាស្ត្រ​របស់​ណាសា​នៅ​លើ​​ស្ថានីយ​អវកាស​អន្តរជាតិ​​នឹង​សិក្សា​​ឲ្យ​ច្បាស់​លាស់​​ដំបូង​អំពី​សមត្ថភាព​របស់​មនុស្ស​ថា ​តើ​អាច​ទ្រាំ​ទ្រ​នឹង​ការ​ធ្វើ​ដំណើរ​ក្នុង​ពេល​​​វែង​ឆ្ងាយ​ទៅ​កាន់​លំហ​​​​​​ និង​ការ​សិក្សា​លើ​ប្រព័ន្ធ​​ផ្គត់ផ្គង់​ដែល​អាច​ទ្រទ្រង់​ជីវិត​បាន​នៅ​ទី​នោះដែរឬយ៉ាងណា?
 
២. ស្ថានភាព​​ភព​​​​​​​​​​​​​​​​​​​

ការ​ធ្វើតេស្ត​លើ​ទីតាំង​​​​ស្ថានភាព​នៃ​ភព ​​និង​លក្ខណៈ​វា​បាន​ច្បាស់​លាស់ ​រួម​ទាំង​ការ​​​​​​សិក្សា​លើ​ការ​កាត់​បន្ថយ​មធ្យោបាយ​ផ្គត់ផ្គង់​តម្រូវ​​ការ​នៃ​ជីវិត​នៅ​លើ​ភព​ ​​​​ដោយ​ជំនួស​​វិញ​នូវ​ប្រភព​ដែល​អាច​​​ប្រើ​ប្រាស់​ឡើង​វិញ​បាន។ បេសកកម្ម​​ឆ្នាំ​២០២០​​នឹង​​​ពិនិត្យ​​លើ​​ការ​ស្វែង​យល់​លើ​ភព​​កាន់​តែ​ច្បាស់។​​
 
៣. ជោគ​ជ័យ

អ្នក​អវកាស​នឹង​រស់​នៅ​និង​ធ្វើ​ការ​ទី​នោះ​​បាន​ច្រើន​ឆ្នាំ​ដោយ​មាន​ការ​ផ្គត់ផ្គង់យ៉ាង​ល្អ​ពី​​អុកស៊ីហ្សែន​ និង​សម្ភារៈ​មួយ​ចំនួន​ទៀត។ បេសកកម្មនេះ​នឹង​ធានា​ថា​ ​​អ្នក​ទៅ​ធ្វើ​ការ​នៅ​លើ​ភព​នោះ​នឹង​មាន​សុវត្ថិភាព​​បាន​រយៈ​ពេល​វែង៕
 

ណាសា​​ត្រៀមបង្កើតដែនដី​មនុស្ស​​នៅលើ​ភព​ព្រះ​អង្គារ​ក្នុងពេល​១៥​ឆ្នាំ​ទៀត
 
 
ចុចអាន៖ អង្គការ​ណាសា​ប្រទះ​ឃើញ​ភព​ថ្មី​ កំពុង​កក្រើក​ដល់​​ពិភព​លោក
 
ចុចអាន៖ NASA ​ស្រាយ​ចម្ងល់​​ជិត​៩០​ឆ្នាំ​លើ​​ទំហំ​​ភព ​Pluto
 
ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ sky​​​​​, thespaceagency
​​