លោក សាក់ សារ៉ុន មេបញ្ជាការ PM ស្រុក​កែវ​សីមា​បើក រថយន្តបុក​រថយន្ត​ដឹកអុស​ចំ​ពីក្រោយ​ពេញទំហឹង​បណ្តាល​ឲ្យ​របួសធ្ងន់​

​ខេត្ត​មណ្ឌល​គី​រី ៖ លោក សាក់ សារ៉ុន មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​កែវ​សីមា បាន​រងរបួស​ធ្ងន់រ​ហូត​ដល់​ទៅ​បញ្ជូនទៅ​សង្គ្រោះ​ជីវិត​នៅ​ប្រទេស​វៀតណាម​បន្ទាប់ពី​បើករថយន្ត​ខ្វះ​ការប្រុងប្រយ័ត្ន​ទៅបុក​គូទ​រថយន្ត​ដឹក​អូស​ចំ​ពីក្រោយ​ពេញទំហឹង កាលពី​វេលា​ម៉ោង​៧ និង​០០​នាទី​នា​ល្ងាច​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៥​នេះ នៅលើ​កំណាត់​ផ្លូវជាតិ​៧៦ ត្រង់​ច​ណុ​ច​គីឡូម៉ែត្រ​លេខ​៩៤ ស្ថិតនៅ​ឃុំ​២​ឆ្នូ ស្រុក​ស្នូល​ខេត្តក្រចេះ ។​

​មន្ត្រី​ប៉ូ​សបាន​ប្រាប់​ឲ្យ​ដឹងថា រថយន្ដ​លុច​សីស​ពណ៌​ស្ករ​មួយគ្រឿង​ដែល​គេ​ស្គាល់​ថា​ជា​របស់លោក សាក់ សារ៉ុន មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​កែវ​សីមា​បាន​បុក​ចំ​ពីក្រោយ​រថយន្ដ​ដឹកអុស​ឈប់​នៅលើ​ដងផ្លូវ​ក្នុង​ទិស​ស្របគ្នា​ដោយ​ពុំមាន​ស៊ីញ៉ូ​ភ្លើង ឬ​ដាក់​អ្វី​ជាស​ញ្ញា​សំគាល់​នោះ ស្របពេល​មេឃងងឹត​ទៅ ហើយ​បាន​បណ្តាល​ឲ្យ​លោក សាក់ សារ៉ុន រងរបួស​ធ្ងន់ និង​ខូចខាត​រថយន្ត​ស្ទើរ​ទាំងស្រុង​។​

​បច្ចុប្បន្ន​លោក​សាក់ សារ៉ុន កំពុង​ប​ញ្ជួ​ន​ទៅ​សង្គ្រោះ​ជីវិត​បន្ទាន់​នៅ​ប្រទេស​វៀន​ណា​ម រីឯ​រថយន្ដ​ទាំងពីរ​ត្រូវបាន​សមត្ថកិច្ច​អូស​យកទៅ​រក្សា​នៅ​ស្រុក​ស្នួល​ដើម្បី​រងចាំ​ការដោះស្រាយ​នៅពេល​ក្រោយ​៕ កែវ​សីមា

KA-17-10-2015-09 KA-17-10-2015-10​ ​