ម៉ូតូ​បុក​ម៉ូតូ បណ្ត​ល​ឲ្យ​ស្លាប់​២​នាក់ និង​របួសធ្ងន់ ២​នាក់ នៅ​ស្រុក​មេសាង​

ព្រៃវែង: នៅ​ចំណុច​លើផ្លូវ​លំ ស្ថិតនៅ​ក្នុងភូមិ​ជី​ផុ​ច ឃុំ​ជី​ផុ​ច ស្រុក​មេសាង ខេត្តព្រៃវែង មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ បានកើត​ឡើង រវាង​ម៉ូតូ និង​ម៉ូតូ បើកបរ​បញ្ច្រាស់ទិស​គ្នា ពី​កើ​តទៅ​លិច បណ្ត​ល​ឲ្យ​មនុស្ស​ស្លាប់​២​នាក់ និង​របួសធ្ងន់ ២​នាក់ កាលពី​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៥ វេលា​ម៉ោង ១៦​និង​៥៥​នាទី ។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​បង្កឡើង ដោយ​ម៉ូតូ​ម៉ាក MSX C.125 ពណ៌​សលាយ​ខ្មៅ គ្មាន​ស្លាក​លេខ បើកបរ​ដោយ​ឈ្មោះ វ៉ា​ត់ សា​រិ ភេទ​ប្រុស អាយុ ១៦​ឆ្នាំ រស់នៅ​ភូមិ​ធ្លក ឃុំ​ស្ពឺ​ក ស្រុក​បាភ្នំ រួម​ដំណើរ​ជាមួយ​ឈ្មោះ រ៉េ​ន រស្មី ភេទ​ប្រុស អាយុ ១៥​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា និង​ម្នាក់ទៀត ឈ្មោះ សុខ សិទ្ធ ភេទ​ប្រុស អាយុ ១៧​ឆ្នាំ រស់នៅ​ភូមិ ឃុំ​ជាមួយគ្នា (​បើកបរ​ពី​កើតមក​លិច​) រីឯ​អ្នកបើកបរ​ម៉ូតូ​ម៉ាក MSX C.125 ត្រូវបាន​ស្លាប់​នៅនឹងកន្លែង​កើតហេតុ រួមទាំង​អ្នករួមដំណើរ ២​នាក់ រងរបួស​ធ្ងន់ បញ្ជូនទៅ​មន្ទីរពេទ្យ មកដល់​កន្លែងកើតហេតុ បាន​បុក​ជាមួយ​ម៉ូតូ ម៉ាក C125 ពណ៌​ខ្មៅ សេរី​ឆ្នាំ​២០១៥ ស្លាក​លេខ 1CU 0919 ភ្នំពេញ បើកបរ​ដោយ​ឈ្មោះ ភឹម ភា​ច ភេទ​ប្រុស អាយុ ២៨​ឆ្នាំ រស់នៅ​ភូមិ​អង្គ​រស ឃុំ​អង្គ​រស ស្រុក​មេសាង (​បើក​ពី​លិច​មក​កើត​) រងរបួស​ធ្ងន់ បញ្ជូន​ដល់​មន្ទីរពេទ្យ បាន​ពាក់កណ្តាល​ផ្លូវស្លាប់​។​

​បច្ចុប្បន្ន​សាកសព​ទាំងសងខាង សមត្ថកិច្ច​នគរបាល​បានប្រគល់ ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​ម៉ូតូ​ទាំង ២​គ្រឿង ត្រូវបាន​យ​យកមក​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​មេសាង ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់ ៕