ណា​ដេ​ត ផ្តល់​ភាព​ភ្ញាក់ផ្អើល​សម្រាប់​ថ្ងៃ​ជោគជ័យ​របស់ យ៉ា​យ៉ា​

Sanofi

​ទោះជា​អ្នកនាង យ៉ា​យ៉ា (Yaya) ជាប់រវល់​សម្តែង​ខ្សែភាពយន្ត​ជា​បន្តបន្ទាប់​ក៏ដោយ តែ​អ្នកនាង​ក៏​មិន​ធ្វើឱ្យ​ការសិក្សា​ជួប​បញ្ហា​ឡើយ ដោយពេល​នេះ អ្នកនាង​មិន​ត្រឹមតែ​ជាតា​រា​ដែល​ធ្វើឱ្យ​ទស្សនិកជន​ចាប់អារម្មណ៍​យ៉ាងខ្លាំង និង តែងតែ​គាំទ្រ​រាល់​ខ្សែភាពយន្ត​ដែល​អ្នកនាង​សម្តែង​ប៉ុណ្ណោះ​ទេ សូម្បីតែ​ថ្ងៃ​ពិសេស​ដែល​អ្នកនាង យ៉ា​យ៉ា ត្រូវ​ទៅ​ទទួល​សញ្ញាប័ត្រ ក៏មាន​អ្នកគាំទ្រ​ជាច្រើន​ទៅ​ចូលរួម​អបអរសាទរ​ផងដែរ​។​




​គួរបញ្ជាក់​ផងដែរ​ថា អ្នកនាង យ៉ា​យ៉ា បានបញ្ចប់​ការសិក្សា​ផ្នែក​សិល្បៈ​នៅ​មហាវិទ្យាល័យ Chulalongkorn​។ ក្នុង​ពិធី​ទទួល​សញ្ញាប័ត្រ មិន​ត្រឹម​តែមាន​អ្នកគាំទ្រ​ជាច្រើន​មក​ចូលរួម​យ៉ាងច្រើន​កុះករ​ប៉ុណ្ណោះ​ទេ សូម្បីតែ​មិត្តភក្តិ​តារា​ជាច្រើន​ដូចជា អ្នកនាង អែន​ថន ប្រាក់​ស៊ុម (Ann Thongprasom) អ្នកនាង គីម​ប៊ឺ​លី (Kimberly) លោក ជេ​ម ម៉ា (Jame Mar) និង មិត្តភក្តិ​តារា​ផ្សេងៗ​ជាច្រើន​អ្នក​ទៀត ក៏​ឆ្លៀតពេល​មក​អបអរសាទរ​ផងដែរ​។​


​អ្វីដែល​ធ្វើ​ឱ្យគេ​មាន​ចម្ងល់​គឺ ហេតុអ្វី​ក៏​គ្មាន​វត្តមាន​របស់លោក ណា​ដេ​ត (Nadech) ដែល​ធ្លាប់តែ​ប្រកាសថា អ្នកនាង យ៉ា​យ៉ា គឺជា​មនុស្ស​ស្រី​ដែល​សំខាន់បំផុត​ក្នុង​មួយជីវិត​របស់លោក ប៉ុន្តែ​បែរជា​ថ្ងៃ​ពិសេស​របស់​មនុស្ស​សំខាន់​បែរជា​មិន​មក​ចូលរួម​អបអរសាទរ​ទៅវិញ​។​



អ្នកនាង យ៉ា​យ៉ា បាន​ប្រញាប់​ធ្វើការ​បកស្រាយ​ថា លោក ណា​ដេ​ត ជាប់រវល់​ការងារ​ពេលព្រឹក មិនអាច​ដកខ្លួន​បានទេ ប៉ុន្តែ​នៅពេល​យប់ គឺ​លោក​បានរៀបចំ​ពិធីជប់លៀង​សម្រាប់​អ្នកនាង​រួចហើយ ដោយ​ពិធី​ទទួលទាន​អាហារ​ពេល​ល្ងាច​គឺ សម្រាប់តែ​មនុស្ស​សំខាន់​ប៉ុណ្ណោះ ដោយមាន​អ្នកនាង យ៉ា​យ៉ា លោក ណា​ដេ​ត និង​សមាជិកគ្រួសារ​របស់​អ្នក​ទាំងពីរ​តែប៉ុណ្ណោះ​។ ក្រៅពី​រៀបចំ​ពិធី​ទទួលទាន​អាហារ​ពេល​ល្ងាច​សម្រាប់​ថ្ងៃ​ជោគជ័យ​របស់​អ្នកនាង យ៉ា​យ៉ា លោក ណា​ដេ​ត ក៏បាន​ត្រៀម​បាច់ផ្កា​កុលាប​យ៉ាង​ធំ ធ្វើឱ្យ​អ្នកនាង យ៉ា​យ៉ា ឃើញ​ហើយ​ញញឹម​ពោរពេញ​ដោយ​សេចក្តីសុខ​។ ក្នុង​រាត្រី​ដ៏​ពិសេស​នេះ មួយគូ​នេះ​ញញឹម​ដាក់គ្នា​មិន​ឈប់ បង្ហាញ​ភាព​ផ្អែមល្ហែម​ធ្វើឱ្យ​អ្នកណា​ឃើញ​ហើយ​ក៏មាន​អារម្មណ៍​ច្រណែន​នឹង​សុភមង្គល​របស់​ពួកគេ​យ៉ាងខ្លាំង​ណាស់ដែរ​។


​លោក ណា​ដេ​ត និង អ្នកនាង យ៉ា​យ៉ា ពិតជា​គូស្នេហ៍​ដែល​ចុះសម្រុង​គ្នា​ខ្លាំងណាស់ រាល់ពេល​ក្នុងឱកាស​សប្បាយរីករាយ ពួកគេ​ទាំងពីរ​នាក់​មិនដែល​រំលង​ក្រុមគ្រួសារ​ទាំងសងខាង​ឡើយ​។ ជានិច្ច​ជា​កាល រាល់ពេល​ដើរលេង​ទៅ​កន្លែង​ឆ្ងាយៗ ឬ មានកម្ម​វិធី​សំខាន់ៗ​របស់​ភាគី​ណា​ម្នាក់​គឺ ចាស់ទុំ​ទាំងសងខាង​តែងតែ​នៅក្បែរ រួម​ភាពសប្បាយ​ប្រៀបដូចជា​គ្រួសារ​តែមួយ​ទៅហើយ​៕ ខេ​រី​
(​ប្រភព​៖ ហ្គោ​ស​ស៊ី​ប ស្តារ​)




Related