១០ សញ្ញា​បញ្ជាក់​ពី​កម្រិត​ចំណង់​សិច​ហួសហេតុ​

Sanofi

១-​ចោល​ក្រសែភ្នែក​ទាក់ទាញ​

​មិន​ចំពោះ​ថា​បុរស​ណា​ដើរកាត់​ក្រសែភ្នែក​របស់​អ្នក ទោះជា​បុរស​នោះ​មិនមែនជា​បុរស​ក្នុង​ជម្រើស​របស់​អ្នក​ក៏ដោយ​ក៏​អ្នក​ច្រើនតែ​ឲ្យ​កន្ទុយភ្នែក​សម្លឹង​ដៀង​មើល​គេ​ដោយ​បង្ហាញ​ទឹកមុខ​ធ្វើ​ឲ្យ​គេ​ក្នាញ់​ជានិច្ច ។ នេះ​ជាស​ញ្ញា​ទីមួយ​ដែល​បញ្ជាក់ប្រាប់​អំពី​ភាពជា​ស្ត្រី​ដែលមាន​ចំណង់​សិច​ហួសហេតុ​របស់​អ្នក ។​


២-​សម្លឹង​សព្វ​ប្រាណ​បុរស​

​ពេលដែល​អ្នក​បានឃើញ​បុរស​ស្លៀកពាក់​ខើច​លើ​ស្ទើរ ក្រោម ហើយ​ច្រើនតែ​ទ្រាំ​ប្រើ​ក្រសែភ្នែក​មិនបាន​ក្នុងការ​សម្លឹង​ត្រួតពិនិត្យ​លើ​ប្រាណ​របស់គេ​សព្វគ្រប់​ច្រកល្ហក រួច​ក៏ត្រូវ​ចោល​ភ្នែក​មក​ឈប់​យូរ​នៅត្រង់​បរិវេណ​មាត់ និង ផ្នែក​ដែល​ទុលៗ​ក្រោម​ផ្ចិត​របស់គេ ។ សកម្មភាព​បែបនេះ​ក៏​អាច​សបញ្ជាក់​បាន​ថា​អ្នក​ចូល​ជំពូក​ស្ត្រី​ដែលមាន​ចំណង់​សិច​ហួសហេតុ​ហើយ ។​


៣-​យល់​សុបិន​ឃើញ​មាន​សិច​

បើ​អ្នក​លាក់ទុក​បុរស​ណា​ម្នាក់​ក្នុង​ចិត្ត​មិន​ចំពោះ​ថា បុរស​នោះ​ជាតា​រា ឬ អ្នក​ដែល​អ្នក​ជួប​ក្នុង​យល់​សុបិន ដោយ​យល់​សុបិន​ឃើញ​មាន​សិច​ជាមួយគ្នា ។ សូម្បីតែ​ក្នុង​យល់​សុបិន​នោះ​គ្រាន់តែ​បាន​ថើប​បបោសអង្អែល​គ្នា​តិចតួច ឬ បាន​ស៊ីជម្រៅ​ក៏ដោយ​ក៏​សុទ្ធតែ​បញ្ជាក់ថា អ្នកជា​ស្ត្រី​ដែល មាន​ចំណង់​សិច​ហួសហេតុ ។


៤-​ប្រើពេល​យូរ​ជាមួយ​រឿង​សម្រស់​

រយៈពេល​ដែល​អ្នក​ប្រើ​ក្នុងការ​ថែទាំ​សម្រស់​សព្វ​រាងកាយ​របស់​អ្នក​មុននឹង​ចេញទៅ​តាម​ការ​ណាត់ជួប​ដើរលេង​ជាមួយគ្នា​នោះ​ក៏​ជួយ​ប្រាប់​ពី​កម្រិត​ចំណង់​សិច​ហួសហេតុ​បានដែរ ព្រោះ​វា​បានសេចក្តីថា អ្នក​កំពុងតែ សង្ឃឹម​នឹង​បាន​មាន​សិច​ជាមួយ​គេ ទើប​ថែ​សម្រស់ ភាព​ស្អាត​សព្វ​ប្រាណ​យ៉ាង​សម្រិតសម្រាំង សូម្បីតែ​ទីតាំង​សម្ងាត់​ដែល​នៅក្នុង​ម្លប់​សំពត់​ក៏ដោយ ។​


៥-​លេង​ដៃដល់ៗ​ជាមួយ​មិត្តភក្តិ​ប្រុសៗ​

សាកល្បង​សង្កេតមើល​ខ្លួនឯង​បន្តិច​ពេលដែល​អ្នក​ជជែក​គ្នា​ជាមួយ​មិត្តភក្តិ​ប្រុសៗ តើ​អ្នកលេង​ដល់ៗ កម្រិតណា ? ព្រោះ​តាម​ធម្មតា​ស្ត្រី​បើទុកជា​បុរស​នោះ​មាន​ភាពស្និទ្ធស្នាល​កម្រិត​ណា​ក៏​ស្រីៗ​មិនត្រូវ​លេង​ដល់ៗ​ជាមួយ​ដែរ ។​

៦-​ដាក់​ស្រោមអនាម័យ​តាម​ខ្លួន​

ថ្វីបើ​មានការ​បំផុសបំផុល​ឲ្យ​ស្រី្ត​ចេះ​ការពារ​ខ្លួន​ដោយ​ការប្រើ​ស្រោមអនាម័យ ប៉ុន្តែ​ក៏​មិនមែន​ឲ្យ​ស្ត្រី​គ្រប់គ្នា​គិត​រឿង​ដាក់​ស្រោមអនាម័យ​ក្នុង​កាបូប​ដែល​នាង​ប្រើ​ជាប់​នោះទេ ។ ប៉ុន្តែ​ការដែល​ក្នុង​កាបូប​ដែល​អ្នក​ប្រើ​ស្ទើរ​គ្រប់​កាបូប​មាន​រក្សាទុក​ស្រោមអនាម័យ​រហូត​នោះ បញ្ជាក់បាន​ថា កម្រិត​ញៀន​សិច​របស់​អ្នក​ស្ថិតក្នុង កម្រិត​មួយ​ខ្ពស់​តែម្តង ។​

៧-​មិន​រើស​ទីកន្លែង​

ភាគច្រើន​រឿង​ទីកន្លែង​សម្រាប់​បម្រើ​ដល់​ការ​រួមភេទ​នោះ វា​មាន​ឥទ្ធិពល​ចំពោះ​អារម្មណ៍​របស់​ស្ត្រី ដូចជា​បន្ទប់​គេង​មាន​បរិយាកាស​រ៉ូ​មែន​ទិ​ក​ជាមួយ​គ្រែ​គេង​ដ៏​ទន់​ប្រកបដោយ​ផាសុកភាព នឹងធ្វើ​ឲ្យ​ស្ត្រី​មាន​អារម្មណ៍​សុខ​ស្រួល​ជាមួយ​សិច ។ ប៉ុន្តែ​សម្រាប់​ស្ត្រី​ណា​ដែល​ចូល​ទំនងជា​ស្ត្រី​មាន​ចំណង់​សិច​ហួសហេតុ​រឿង​ទីកន្លែង​គឺ​គ្មាន​ឥទ្ធិពល​ចំពោះ​អារម្មណ៍​ជាង​ការ​បាន​ប្រញាប់​បើកឆាក​ក្តៅ​សាច់​សែនសប្បាយ​នោះទេ ។​

៨-​មិន​ខ្វល់​ពី​មជ្ឈដ្ឋាន​ជុំវិញ​

​ការ​ឲ្យ​ក្រសែភ្នែក​ទៅ​ប្រុសៗ​យ៉ាង​តាំងចិត្ត​ដោយ​មិន​ខ្វល់​ពី​មជ្ឈដ្ឋាន​ជុំវិញខ្លួន​ក៏​ជា​សកម្មភាព​មួយ​ដែល​ប្រាប់ អំពី​កម្រិត​ចំណង់​សិច​ហួស​របស់​អ្នក​បានដែរ ព្រោះ​តាម​ធម្មតា​ស្រី្ត​ព្យាយាម​លាក់ទុក​ទង្វើ​មិន​បង្ហាញ​ក្នុង​ទីសាធារណៈ​ហួសហេតុ​ពេក ។ ប៉ុន្តែ​ប្រសិនបើ​អ្នក​ព្យាយាម​លាក់ទុក ហើយ​វា​នៅមាន​លេច​ធ្លាយ​ចេញទៅ​តាម​ធម្មជាតិនោះ​បង្ហាញ​បាន​ថា​អ្នកមាន​ចំណង់​សិច​ហួសហេតុ​ហើយ។​


៩-​ធ្វើជា​អ្នក​វាយលុក​

​ស្ត្រី​ភាគច្រើន​នឹងមិន​ជ្រើសរើស​ធ្វើជា​អ្នក​បើកឆាក​វាយលុក​ប្រុសៗ​មុន​ឡើយ ប៉ុន្តែ​ការដែល​អ្នក​ហ៊ាន​ធ្វើជា អ្នក​ចាប់ផ្តើម​មុន​នោះ​បង្ហាញ​ពី​អារម្មណ៍​សិច​ដែល​កញ្ជ្រោល​ខ្លាំង​រហូត​ទាល់តែ​មិន​ចង់​រង់ចាំ​តទៅទៀត សូម្បីតែ មួយ​វិនាទី ។ ប៉ុន្តែ​ការដែល​អ្នក​ចាប់ផ្តើម​វាយលុក​មុន​ក៏​មិនមែនជា​រឿង​ខូចខាត ឬ ខុស​ទាស់​អ្វី​ដែរ ព្រោះ​ប្រុសៗ ភាគច្រើន​ក៏​ចូលចិត្ត​ខ្លាំង​ដែរ ។​

១០-​ចូលចិត្ត​ស្រង់​ស្រូប​ក្លិន​ប្រុសៗ​

​បើ​អ្នកជា​ស្ត្រី​ដែលមាន​ចំណង់​សិច​ហួសហេតុ កម្រិត​ហ្វី​រ៉ូ​ម៉ូ​ន​ក្នុង​រាងកាយ​របស់​បុរស​នឹង​មាន​ឥទ្ធិពល ចំពោះ​អ្នក​យ៉ាងខ្លាំង ។ វា​នឹងធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​ដូចជា​ត្រូវ​មន្ត​សណ្តំ​នៅពេល​បាន​ធុំក្លិន​ខ្លួន​របស់​បុរស សូម្បីតែ​គេ​មិនបាន​ប្រើ​ទឹកអប់​អ្វី​ក៏ដោយ ប៉ុន្តែ​អ្នក​ក៏​ទទួល​អារម្មណ៍​ធុំក្លិន​ប្រហើរ​គួរ​ឲ្យ​ចង់​ហិត​ចង់​ស្រង់​ស្រូប​គ្រប់ពេលវេលា ។​


បើ​អ្នកត្រួតពិនិត្យ​ទៅ​ឃើញថា​អ្នក​ចូល​ទំនងជា​ស្ត្រី​ដែលមាន​ចំណង់​សិច​ហួសហេតុ​ក៏​មិនត្រូវ​ព្រួយបារម្ភ អ្វី​ខ្លាំងពេក​ដែរ ព្រោះ​ការពិតទៅ​រឿង​សិច​ក៏​ជា​រឿង​ដែល​ផ្តល់​ប្រយោជន៍​ចំពោះ​ស្នេហា​សុំ​ឲ្យ​តែមួយ​អ្នកចេះ ប្រើ​ភាព​ចង់​សិច​ខ្លាំង​របស់​អ្នក​ឲ្យ​ត្រូវ​កន្លែង ត្រូវ​ពេលវេលា​ក៏​ជាការ​ប្រសើរ​ហើយ ៕ ឆាន់​-​ចំ​រ៉ា​

Related