នាយករដ្ឋមន្រ្តីរុស្ស៊ី៖ ប្រតិបត្តិការ​យោធា​រុស្ស៊ី​សំដៅ​លើ​ការ​ផ្តួល​ពួក​រដ្ឋអ៊ីស្លាម

នាយករដ្ឋមន្រ្តីរុស្ស៊ី៖ ប្រតិបត្តិការ​យោធា​រុស្ស៊ី​សំដៅ​លើ​ការ​ផ្តួល​ពួក​រដ្ឋអ៊ីស្លាម

នាយករដ្ឋមន្រ្តី​រុស្ស៊ី​លោក Dmitry Medvedev (ខាងលើ) និយាយ​ថា ប្រតិបត្តិការ​យោធា​រុស្ស៊ី​សំដៅ​លើ​ការ​ផ្តួល​ពួក​រដ្ឋអ៊ីស្លាម។

នាយករដ្ឋ​មន្រ្តីរុស្ស៊ី​និយាយ​ថា ​គោល​បំណង​យោ​ធា​របស់​រុស្ស៊ី​នៅ​ក្នុង​ប្រទេស​ស៊ីរី គឺ​ដើម្បី​ការពារ​ផល​ប្រយោជន៍​ជាតិ​របស់​ខ្លួន​ ហើយផ្តួល​ក្រុម​រដ្ឋ​ឥស្លាម ​និង​មិន​មែនរក្សា​អំណាច​របស់​ប្រធានាធិបតី​ Bashar Al-Assad ​ទេ។

នៅ​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​បណ្តាញ​ទូរទស្សន៍ Rossiya TV ​កាល​ពី​ថ្ងៃ​សៅរ៍ ​លោក​នាយក​រដ្ឋមន្រ្តី Dmitry Medvedev ​បាន​និយាយ​ថា ​វាអាស្រ័យលើប្រជា​ពលរដ្ឋ​ស៊ីរី​ធ្វើការ​សម្រេច​លើ​មេដឹកនាំ​របស់​ខ្លួន ​មិនមែន​សម្រេច​ពី​ក្រុម​រដ្ឋ​ឥស្លាម​ទេ។

លោក Medvedev ក៏​បាន​រិះគន់​សហរដ្ឋ​អាមេរិក​នៅក្នុងកិច្ច​សម្ភាសន៍​មួយ​ទៀត​នៅ​ស្ថានីយ៍​ទូរទស្សន៍រដ្ឋ​រុស្ស៊ីចំពោះ​ការ​បដិសេធ​ពុំ​ធ្វើការ​ចរចា​ជាមួយ​រុស្ស៊ី ​និង​ស៊ីរី។

​លោក​ប្រធានា​ធិបតី​អាមេរិក ​បារ៉ាក់ ​អូបាម៉ា​បាន​ធ្វើ​អត្ថាធិប្បាយ​កាល​ពី​មុន​ស្តី​យុទ្ធនាការ​របស់​រុស្ស៊ី​ក្នុង​ប្រទេស​ស៊ីរី​ថា ​យុទ្ធ​នាការ​នេះមិន​មាន​ដំណើរ​ការ ​ពីព្រោះ​រុស្ស៊ី​កំពុង​ព្យាយាម​គាំទ្រ​របប​មួយ ​ដែលនៅ​ក្នុង​កែវ​ភ្នែក​របស់​ពលរដ្ឋ​ស៊ីរី​ភាគ​ច្រើន ​ជា​របប​ខុសច្បាប់៕