​ការបកស្រាយ​អំពី​មូលហេតុ​នាំ​ឱ្យ​កូន​កើត​មក​មាន​ជំងឺ​មិន​គ្រប់ទឹក​

​ការបកស្រាយ​អំពី​មូលហេតុ​នាំ​ឱ្យ​កូន​កើត​មក​មាន​ជំងឺ​មិន​គ្រប់ទឹក​

​ធម្មតា​កោសិកា​របស់​មនុស្ស​យើង​ម្នាក់ៗ​សុទ្ធតែ​មាន​ក្រូម៉ូសូម​ចំនួន​២៣​គូ​។ ក្រូម៉ូសូម​មួយ​ក្នុង​១​គូៗ​ចេញ​ពី​ម្តាយ និង​មួយទៀត​ចេញ​ឪពុក​។

ជំងឺ​កូន​កើត​មក​មិន​គ្រប់ទឹក​កើតឡើង​បាន​នៅពេលដែល​មាន​ការ​បំបែក​កោសិកា​មិន​ធម្មតា​ដែល​មាន​ក្រូម៉ូសូម​តែ ២១​គូ​។ ការ​បំបែក​កោសិកា​មិនធម្មតា​នេះ​បណ្តាលឱ្យហ្សែន​ដែល​ទទួលបានក៏​មិន​ធម្មតា​ដែរ ជាពិសេស​ការឆ្លុះ​បញ្ជាក់​អំពី​លក្ខណៈ​ទូទៅ និង​បញ្ហា​នៃ​ការលូតលាស់​បែប​មិន​គ្រប់ទឹក​តែម្តង​។ រាល់​ការប្រែប្រួល​មួយ​ក្នុងចំណោម​ការប្រែប្រួល​នៃ​ហ្សែ​នខាង​ក្រោម​នេះ​សុទ្ធ​តែ​អាច​នាំឱ្យ​កូន​កើត​មក​មាន​ជំងឺ​មិន​គ្រប់ទឹក​ទាំងអស់​៖

  • ​Trisomy 21៖ ប្រហែល ៩៥​ភាគរយ​ហើយ​ដែល​ជំងឺ​មិន​គ្រប់ទឹក​បណ្តាលមកពី Trisomy 21 មានន័យ​ថា កូន​ដែល​កើត​មក​មាន​ក្រូម៉ូសូម​ដែល​ផ្តល់​ដោយ​ឪពុក​ម្តាយ​មានតែ​២១​គូ​ប៉ូណ្ណោះ​ក្នុង​កោសិកា​ទាំងអស់​នៃរាង​កាយ​។ រឿង​នេះ​បណ្តាលមកពី​ការ​បំបែក​កោសិកា​មិនធម្មតា​ក្នុងពេល​រីក​ចម្រៀន​នៃ​កោសិកា​មេ​ជីវិត​ឈ្មោល ឬ​ញី​។
  • ​Mosaic Down Syndrome៖ នេះ​ជា​ទម្រ​ង​ដ៏​កម្រ​មួយ​នៃ​ជំងឺ​មិន​គ្រប់ទឹក វា​គឺជា​ករណី​ដែល​មាន​កោសិកា​មួយចំនួន​ប៉ុណ្ណោះ​ផ្ទុក​ក្រូម៉ូសូម​២១​គូ​។ រឿង​នេះ​បណ្តាលមកពី​ការ​បំបែក​ខ្លួន​មិន​ធម្មតា​ក្រោយ​ពី​មេ​ជីវិត​ទាំងពី​រលាយ​ចូលគ្នា​រួច​។
  • ​Translocation Down Syndrome៖ ករណី​ជំងឺ​មិន​គ្រប់ទឹក​នេះ​ក៏​អាច​កើតឡើង​នៅពេល​ផ្នែក​មួយ​នៃ​ក្រូម៉ូសូម​២១ ទៅ​ជា​ភ្ជាប់​ចូលទៅ​ក្នុង​ក្រូម៉ូសូម​ផ្សេង​មួយទៀត​មុនពេល ឬ​ក្នុង​ពេល​មាន​ផ្ទៃពោះ​។ ក្មេង​មាន​ជំងឺ​បែបនេះ​គឺ​មាន​ក្រូម៉ូសូម​ចម្លង ២១ ប៉ុន្តែ​វា​ក៏​មាន​ក្រូម៉ូសូម​បន្ថែម ២១​មួយទៀត​ផងដែរ​។

​យើង​មិន​ទាន់​ដឹងថា​មាន​កត្តាបរិស្ថាន ឬ​អាកប្បកិរិយា​ណាមួយ​ច្បាស់លាស់​ដែល​នាំឱ្យ​កើត​ជំងឺ​មិន​គ្រប់ទឹក​ឡើយ​។

​ភាគច្រើន ជំងឺ​មិន​គ្រប់ទឹក​មិនមែនជា​ជំងឺតពូជ​ឡើយ​។ វា​បណ្តាល​មក​ពី​កំហុស​ក្នុងការ​បំបែក​កោសិកា​ក្នុងពេល​រីកចម្រើន​មេ​ជីវិត​ញី ឈ្មោល ឬ​អំប្រ៊ីយ៉ុង​។​
Translocation Down Syndrome គឺ​ជា​ទម្ងន់​មិនធម្មតា​តែមួយគត់​ដែល​អាច​ចម្លង​ពី​ឪពុក​ម្តាយ​ទៅ​កូន    បាន​។ ទោះបីជា​យ៉ាងនេះក្តី មាន​ក្មេង​មិន​គ្រប់ទឹក​ប្រហែល​៤​ភាគរយ​ប៉ុណ្ណោះ​ដែល​មាន​ទម្រង់​ប្រភេទ​នេះ​។ ហើយ​មាន​ប្រហែល​១​ភាគ​បី​ប៉ុណ្ណោះ​ដែល​ចម្លង​ពី​ម្តាយ​ឪពុក​ពួកគេ​៕

ប្រែសម្រួលដោយ៖ វេជ្ជ.​ ម៉េង សុខសៀន
 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី18  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។