របស់​ទាំង​៥​គួរ​​កុំ​ដាក់​នៅ​លើ​គ្រែ​ដេក​ជាមួយ​អ្នក!


របស់​ទាំង​៥​គួរ​​កុំ​ដាក់​នៅ​លើ​គ្រែ​ដេក​ជាមួយ​អ្នក!

ការ​រៀប​ចំ​កន្លែង​គេង​​ឲ្យ​មាន​ផាសុខភាព​​គួរ​តែ​គិត​គូ​រ​លើ​កត្តា​មួយ​ចំនួន​ដូច​ជា​​ បរិយាកាស​ ​ភាព​ត្រជាក់​ ពន្លឺ​​ និង​ សម្ភារៈ​ប្រើ​ប្រាស់​គួរ​ដាក់​ឲ្យ​ឆ្ងាយ​ ដើម្បី​កុំ​ឲ្យ​​រំខាន​​អារម្មណ៍​​ពេល​អ្នក​កំពុង​សម្រាក​ក្នុង​ពិភពដ៏​​ស្ងប់ស្ងាត់។ ​ប៉ុន្តែ​ក៏​មាន​មនុស្ស​ជា​ច្រើន​​បាន​ដាក់​សម្ភារៈ​ប្រើប្រាស់​​នៅ​លើ​គ្រែ​ដេក​ ដែល​ជា​ហេតុ​រំខាន​ដល់​ភាព​សុខ​ស្រួល​ពេល​រាត្រី​ផង​ដែរ។​

 

​​​បើ​ចង់​ឲ្យ​ការ​គេង​នា​ពេល​យប់​​កាន់​តែ​មាន​សេចក្ដី​សុខ​ឈាន​ឡើង​ ​អ្នក​គួរ​តែ​កុំ​ដាក់​របស់​​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​មួយ​ចំនួន​​​ដូច​ខាង​ក្រោមនៅ​លើ​គ្រែ​ដេក​​៖

 

១. ចូរ​កុំ​ដាក់​ទូរសព្ទ​ដៃ​លើ​ ឬ​ក្បែរ​គ្រែ​ដេក​ឲ្យ​សោះ​ ព្រោះ​វា​អាច​រំខាន​ដល់​អ្នក​ នៅ​ពេល​មាន​​សំឡេង​រោទ៍​​ ​ឬ​មាន​អ្នក​ណា​ Call មក​អ្នក​ជា​បន្ទាន់។

 

២. ​ចូរ​កុំ​ដាក់​របស់​ប្រើប្រាស់​ទាក់ទង​ការងារ​ ឬ​ការ​សិក្សា​ដូច​ជា​ Smartphone Laptop និង​ Tablet ​ព្រោះ​វា​អាច​ប៉ះ​ពាល់​ទៅ​ពេល​វេលា​គេង​ និង​សុខភាព​របស់​អ្នក​តែ​ម្ដង។

 

របស់​ទាំង​៥​គួរ​​កុំ​ដាក់​នៅ​លើ​គ្រែ​ដេក​ជាមួយ​អ្នក!

 

៣. ចូរ​កុំដាក់​សត្វ​ចិញ្ចឹម​ក្បែរ​ខ្លួន​។ កាល​ណា​អ្នក​មាន​ឆ្មា​ ឬ​ឆ្កែ​ដេក​ក្បែរ​នោះ​ ពួក​វា​អាច​ដើរ​ចុះ​ឡើង​នៅ​ពេល​​អ្នក​​កំពុង​គេង ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ការ​គេង​របស់​អ្នក​មិន​គ្រប់គ្រាន់។

 

របស់​ទាំង​៥​គួរ​​កុំ​ដាក់​នៅ​លើ​គ្រែ​ដេក​ជាមួយ​អ្នក!

 

៤. ​សូម​កុំ​ទុកអាហារនៅ​លើ​គ្រែដេក​​ ពេល​ដែល​ទទួល​ទាន​ហើយ​ ព្រោះ​វា​អាច​​មាន​សត្វ​ល្អិត​ ឬ​កណ្ដុរ​មក​ស៊ី​ ដែល​មើល​ទៅ​គ្មាន​អនាម័យ​ ហើយ​រំខាន​ដល់​អ្នក​ទៀត​ផង។

 

របស់​ទាំង​៥​គួរ​​កុំ​ដាក់​នៅ​លើ​គ្រែ​ដេក​ជាមួយ​អ្នក!

 

៥. ​​ទោះ​បី​ជា​អ្នក​ចូលចិត្ត​អាន​សៀវភៅ​ខ្លាំង​យ៉ាង​ណា​ក៏​ដោយ​ ចូរ​កុំ​ភ្លេច​យក​សៀវភៅ​​ចេញ​ពី​គ្រែ​ឲ្យ​អស់​ ទៅ​ដាក់​លើ​តុ​មុន​ពេល​គេង​។ ​សៀវភៅ​ច្រើន​ក្បាល​ពេក​ ក៏​ជា​មូល​ហេតុ​ធ្វើ​ឲ្យ​គេង​មិន​ស្រួល​ដែរ៕

 

អានអត្ថបទទាក់ទងសុខភាព​ផ្សេងទៀត ចុចទីនេះ

 

ប្រែ​សម្រួល​៖​ សែម​​ សុធារិទ្ធ
​ប្រភព៖ huffingtonpost