ស្រទន់​មន្ត​ស្នេហ៍ (ភាគទី២២) គ្រួសារ​ស្រទន់​កាន់​តែ​កើត​រឿង​វឹកវរ!

ស្រទន់​មន្ត​ស្នេហ៍ (ភាគទី២២) គ្រួសារ​ស្រទន់​កាន់​តែ​កើត​រឿង​វឹកវរ!

ភាគ​ទី​២២​

…..យប់​ណាស់​ហើយ ស្រទន់​ចេញពី​បន្ទប់​បង​ច្បង​វិល​មករក​ទី​សម្រាក។
នាង​ប្រទះ​ស្រមោល​អ្វីមួយ​លឹប​ល​នៅ​ក្បែរ​បង្អួច ហើយ​ចុងក្រោយ ​នាង​មើល​យល់ថា ​អ្នកណា​ម្នាក់​កំពុងតែ​ឆែកឆេរ​អ្វី​នៅ​នឹង​តុ​សរសេរ​របស់​នាង។
ចូលកាន់​តែ​កៀក សម្លឹង​កាន់តែច្បាស់​ ហើយ​នាង​អាច​នឹង​លោះ​ព្រលឹង​បាន​ ព្រោះ​នៅលើ​ដៃ​ម្នាក់​នោះ គឺ​ខ្សែដៃ​ចាំង​រន្ទាល​ដែល​សង្វារ​ផ្ញើ​​មក​បង្ក​​រឿង​ចម្រូងចម្រាស​ពេញ​ មួយថ្ងៃ​មកនេះ។
«ពុទ្ធោ​អើយ! បើ​របស់​នេះ​ត្រូវគេ​លួច​បាត់ទៅ?!»
នាង​រត់​វឹង​ទាំង​ស្រែក​ស្លន់​៖
«ប៊ី! ឯង​ដាក់រ​បស់បង​ចុះ​ភ្លាម!»
សំឡេង​នាង​បាន​ធ្វើ​ឱ្យ​បងស្រី​ធំ ​និង​ពណ្ណ​រី​រត់​ចេញ​មក​ដំណាលគ្នា​នឹង​ប្អូនប្រុស​មាន​ដៃជើង​ម្នាក់​នោះ​ បែរ​មក​រក​ម្ចាស់​ទ្រព្យ​ដែរ។

លុះ​ឃើញ​គ្រប់គ្នា​សម្លឹង​មក​ខ្លួន​ដោយ​ចំហ​មាត់​ហួសចិត្ត ប៊ី​ដែល​មាន​ទឹកមុខ​ខ្មៅ​រោល​ដោយ​វិបត្តិ​ មិនដឹង​ធ្វើ​ម្តេចក៏​បោះ​ខ្សែដៃ​ពេជ្រ​ទៅ​លើ​ឥដ្ឋ​វិញ ​ហើយ​និយាយ​គ​ម្រោះ៖
«សុទ្ធតែ​អួតថា គ្មាន​លុយ! សួរ​រក​ម្តងៗ បេះ​ឱ្យ​ចុងដៃ​ចុងជើង​! សន្សំ​លុយ​យកទៅ​ទិញ​អា​របស់​អស់នេះ មិន​ខ្វល់​ទុក្ខ​លំបាក​បង​ប្អូន​ទេ! អ៊ីចឹង ​អួត​ចង់​ធ្វើ​បង​គេ​ដែរ?»
ថា​ហើយ​ដើម្បី​បញ្ចប់​ភាពអាម៉ាស យុវជន​ជំទង់​បោះជំហាន​មិន​មើលមុខ​អ្នកណា​ ចាក​ចេញទៅ​ក្រៅ​បន្ទប់​ត្រុយ ប៉ុន្តែ​ត្រូវ​ពណ្ណ​រី​ស្រែកសួរ​ក្ដែងៗ​ពី​ក្រោយ​ខ្នង៖
«ហើយ​ចុះ​ឯង​ត្រូវការ​លុយ​យក​ទៅ​ធ្វើ​ស្អី មិន​ចេះ​ចប់​មិនចេះហើយ? ខ្ចី​មិនដែល​ឃើញ​សង សុំ​មិនដែល​លស់​ពេល?!» […]

 

ចុចអានភាគទី២២ទាំងស្រុង!

 

ស្រទន់​មន្ត​ស្នេហ៍ (ភាគទី២២) គ្រួសារ​ស្រទន់​កាន់​តែ​កើត​រឿង​វឹកវរ!

ចុច Like Page ប្រលោមលោក Sabay ដើម្បី​ទទួល​បាន​រឿង​ថ្មីៗ