Beckham ​នឹង​ប្រើ​ពេល​៧​ថ្ងៃ ៧​ប្រកួត​ក្នុង​៧​ទ្វីប​ ដើម្បី​ជា​ការ​អបអរ​ខួប​១០​ឆ្នាំ​​ជាមួយ UNICEF

Beckham ​នឹង​ប្រើ​ពេល​៧​ថ្ងៃ ៧​ប្រកួត​ក្នុង​៧​ទ្វីប​ ដើម្បី​ជា​ការ​អបអរ​ខួប​១០​ឆ្នាំ​​ជាមួយ UNICEF

David Beckham ​បាន​ក្លាយ​ជា​អគ្គរាជទូត​របស់ UNICEF ​ជិត​បាន​១០​ឆ្នាំ​ហើយ ដោយ​ដើម្បី​ជា​ការ​អបអរ​រយៈ​១០​ឆ្នាំ​នេះ អតីត​កីឡាករ​ឆ្នើម​រូប​នេះ​មាន​បំណង​បង្កើត​ព្រឹត្តិការណ៍​ប្រកួត​បាល់​ទាត់​មួយ ដែល​ខ្លួន​នឹង​ចូល​ប្រកួត​៧​ប្រកួត ក្នុង​៧​ទ្វីប​ត្រឹម​តែ​រយៈ​ពេល​៧​ថ្ងៃ​ប៉ុណ្ណោះ។

 

Beckham ​នឹង​ប្រើ​ពេល​៧​ថ្ងៃ ៧​ប្រកួត​ក្នុង​៧​ទ្វីប​ ដើម្បី​ជា​ការ​អបអរ​ខួប​១០​ឆ្នាំ​​ជាមួយ UNICEF

 

Beckham ​បាន​ប្រកាស​នៅ​ខែ​នេះ​ថា ខ្លួន​នឹង​ត្រលប់​ចូល​ទីលាន Old Trafford ​ម្ដង​ទៀត​នៅ​ខែ​វិច្ឆិកា ដោយ​ធ្វើ​ជា​កូន​ក្រុម​របស់​លោក Sir Alex Fugerson ​ប្រកួត​ជាមួយ​ក្រុម Zinedine Zidane ​ដែល​ដឹក​នាំ​ដោយ​លោក Carlo Ancelottti ​ក្នុង​គោលបំណង​រៃអង្គាស​ប្រាក់​ជួន​ដល់ UNICEF ។ បើ​យោង MirrorSport ​បាន​ឱ្យ​ដឹង​ទៀត​ថា ត្រឹម​តែ​ការ​ប្រកួត​ធំ​មួយ​នេះ​ទេ អតីត​កីឡាករ Real Madrid ​រូប​នេះ​ក៏​ត្រៀម​គម្រោង​ដ៏​អស្ចារ្យ​មួយ​ទៀត​ដែរ ដើម្បី​រៃអង្គាស​ប្រាក់​ជូន​ដល់ UNICEF ​ដូច​គ្នា ​និង​មួយ​ទៀត​ក៏​ដើម្បី​អបអរ​រូប​គេ​បាន​ក្លាយ​ជា​អគ្គរាជ​ទូត​របស់​អង្គការ​មនុស្សធម៏​មួយ​នេះ​បាន​១០​ឆ្នាំ​ផង​ដែរ។ ដោយ​គម្រោង​មួយ​នេះ​គឺ​រូប​គេ​ផ្ទាល់​នឹង​ដើរ​ប្រកួត​បាល់​ទាត់​ពាស​ពេញ​ពិភពលោក ដោយ​ប្រើ​ពេល​តែ​៧​ថ្ងៃ​ប៉ុណ្ណោះ​ក្នុង​៧​ទ្វីប​នេះ។

 

ដោយ​យោង​តាម BBC ​វិញ ​បាន​ស្រង់​សម្ដី​បុរស​វ័យ​៤០​ឆ្នាំ​ខាង​លើ​ថា៖ “ខ្ញុំ​ចង់​បាន​ពិភព​លោក​មួយ​ដែល​ក្មេង​ៗ​អាច​រស់​ផុត​ពី​អំពើ​ហិង្សា មាន​សេរី​ភាព និង​មាន​ការ​គាំពារ​ពី​ជំងឺ​រាតត្បាត​ផ្សេង​ៗ។ ការ​ប្រកួត​នេះ​គឺ​ជា​ឱកាស​ល្អ​ណាស់​ដើម្បី​ជួយ​ផ្សព្វផ្សាយ និង​រក​ជំនួយ​ជួយ​ដល់​កុមារ​ទាំង​អស់​ដែល​ត្រូវ​ការ​ជា​ចាំបាច់”។

 

បច្ចុប្បន្ន Beckham ​បាន​បង្កើត​មូលនិធិ​មួយ​រួច​ហើយ​ដែល​បាន​ដាក់​ឈ្មោះ​ថា 7 ​ដែល​ផ្ដោត​សំខាន់​ទៅ​លើ​ខាង​ជួយ​កុមារ​រងគ្រោះ៕

 

​ប្រែ​សម្រួល៖ មុន្នី រម្យ
ប្រភប៖ mirror