សហការីទូរទស្សន៍​បាយ័ន និង​ទូរទស្សន៍​CTN ត្រូវ​ចោររឹតក ប្លន់​យក​ម៉ូតូ​​ សំណាង​មិន​គ្រោះ​ថ្នាក់​ ដល់​អាយុជីវិត

ភ្នំពេញ៖ លោកម៉ម លីហេង សហការីទូរទស្សន៍បាយ័ន និងទូរទស្សន៍CTN បានរងរបួសយ៉ាងធ្ងន់ធ្ងរដោយសារ មិត្តភក្តិបបួលជូនទៅផ្ទះរួចយកខ្សែលីលុង រឹក.ករ ប្លន់យកម៉ូតូម៉ាកស្គុបពី ពណ៌ខ្មៅ មិនចាំស្លាកលេខ ទៅបាត់កាលពីវេលាម៉ោង ៣៖០០នាទីទាបភ្លឺថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៥ នៅចំណុចផ្លូវបេតុងមួយកន្លែងក្បែរនឹងបុរី ៩៩៩ ស្ថិតក្នុងភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។

ទាក់ទឹននឹងអំពើប្លន់ខាងលើនេះ លោក លី ហេង បានរៀបរាប់ប្រាប់សមត្ថកិច្ចនគរបាលប៉ុស្តិ៍បឹងទំពុនថា ជនល្មើសឈ្មោះ ឈុន ឈាង មានស្រុកកំណើតនៅខេត្តព្រៃវែង ជាអតីតមិត្តភក្តិធ្លាប់រៀនភាសាអង់គ្លេស នៅព្រះវិហារ ASC កាលពីអំឡុង ៣ឆ្នាំមុន ហើយបានជួបគ្នាដោយចៃដន្យ ខណៈដែលរូបគាត់ ( លី ហេង ) កំពុងជិះម៉ូតូឆ្ពោះទៅយកព័ត៌មាន ពេលយប់ជំនួសមិត្តភក្តិថ្ងៃសៅរ៍-អាទិត្យ ស្រាប់តែជនល្មើសឈ្មោះឈុន ឈាង ឃើញតាមផ្លូវក៏ស្រែកហៅឈប់ រៀបរាប់រំលឹកអំពីប្រវត្តិនៃការរៀនសូត្រ។

ដោយយល់ឃើញថា ឈ្មោះ ឈុន ឈាង ជាមនុស្សមានចំណេះដឹងខាងភាសាអង់គ្លេសច្បាស់លាស់ និងជាមនុស្សត្រឹមត្រូវ លោកលី ហេង ក៏ចំណាយពេលវេលាជួបឈ្មោះ ឈុន ឈាង ទទួលទានទឹកក្រឡុក តាមផ្លូវហើយអង្គុយជជែកគ្នាលេង ជាច្រើនម៉ោង ក្នុងគោលបំណងចាំស្តាប់ ហេតុការណ៍ព័ត៌មាន ពេលយប់ផងដែរ។ប៉ុន្តែធាតុពិតឈ្មោះ ឈុន ឈាង មានចេតនាទុច្ចរឹត ជាមួយមិត្តភក្តិរបស់គាត់ម្នាក់ផ្សេងទៀតដែលលោក លី ហេង មិនស្គាល់ឈ្មោះ បានលួងលោមលោក លី ហេង ពង្វក់អារម្មណ៍ពេលយប់ ពីលិចទៅកើត ជាច្រើនគោលដៅ រហូតដល់វេលាខាងលើ ជនល្មើសបានអោយលោក លី ហេង ជូនត្រឡប់មកផ្ទះជួលរបស់មិត្តភក្តិគេ រួចហើយក៏ធ្វើសកម្មភាពយកខ្សែលីឡុងរឹក.ករ លោក លី ហេង ប្លន់យកម៉ូតូទៅបាត់ដោយសុវត្ថិភាព ។

ក្នុងគ្រាដ៏ស្លន់ស្លោរពេលនោះ លោក លី ហេង បានរើរបំរាស់ ពីក្រញុំាដៃឃាតករ រួចរត់គេចខ្លួនហើយឈ្លៀតដកទូរស័ព្ទទំនាក់ទៅនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងទំពុន អោយមកជួយអន្តរាគមន៍ ។ ដោយសារលោក លី ហេង មានភាពរឹងមាំមិនគ្រោះថ្នាក់ដល់អាយុជីវិត ទើបជនល្មើសដណ្តើមយកម៉ូតូរួចជិះគេចខ្លួនបាត់ ក្រោយពេលសមត្ថកិច្ចទៅដល់ ។ ដោយឡែកលោក លី ហេង បានមកដាក់ពាក្យបណ្តឹងនៅនគរបាលប៉ុស្តិ៍បឹងទំពុន ហើយត្រូវបានក្រុមគ្រួសារ យកទៅសង្គ្រោះព្យាបាល របួសនៅមន្ទីរពេទ្យឯកជន ។

ចំពោះករណីខាងលើនេះ ក្រុមគ្រួសាររបស់មុខសញ្ញាចោរប្លន់ខាងលើ កំពុងអង្វរករ លើលោក លី ហេង ដើម្បីសុំអោយដកពាក្យបណ្តឹងលើឈ្មោះ ឈុន ឈាង ទាក់ទឹននឹងបទល្មើសប្លន់សម្លាប់ ។

បញ្ហានេះសមត្ថកិច្ច សន្និដ្ឋានថា ជនល្មើសមានចេតនា សម្លាប់ជនរងគ្រោះបំបិទមាត់ព្រោះជាមនុស្សស្គាល់គ្នា តែសំណាងល្អដែលជនរងគ្រោះ មានកម្លាំងពលាំងរឹងមាំ មិនស្លាប់ដូចចេតនារបស់ជនល្មើសដែលបានគិតទុកជាមុន ។ ហើយករណីនេះ សមត្ថកិច្ចបានស្គាល់អត្តសញ្ញាណជនល្មើស ហើយកំពុងកសាងសំណុំរឿងដើម្បីឈានទៅ ធ្វើការចាប់ខ្លួនយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ។ ចំពោះមុខ គឺលោក លី ហេង ដែលជានិស្សិតឈ្លៀតពេលវេលាជួយធ្វើការងារឪពុក និងជាសហការីទូរទស្សន៍ ត្រូវរងរបួសជាទម្ងន់ ហើយបាត់បង់ម៉ូតូខានជិះ សម្រាប់ជួបបំពេញកិច្ចការងារផ្ទាល់ខ្លួនបច្ចុប្បន្ន ខណៈរូបលោកកំពុងស្ថិតក្នុងជីវភាពគ្រួសារមួយដែលមានម្តាយកំពុងមានជម្ងឺប្រចាំកាយរាប់ឆ្នាំកន្លងមកហើយ ៕

សហការីទូរទស្សន៍​បាយ័ន និង​ទូរទស្សន៍​CTN ត្រូវ​ចោររឹតក ប្លន់​យក​ម៉ូតូ​​ សំណាង​មិន​គ្រោះ​ថ្នាក់​ ដល់​អាយុជីវិត

សហការីទូរទស្សន៍​បាយ័ន និង​ទូរទស្សន៍​CTN ត្រូវ​ចោររឹតក ប្លន់​យក​ម៉ូតូ​​ សំណាង​មិន​គ្រោះ​ថ្នាក់​ ដល់​អាយុជីវិត

សហការីទូរទស្សន៍​បាយ័ន និង​ទូរទស្សន៍​CTN ត្រូវ​ចោររឹតក ប្លន់​យក​ម៉ូតូ​​ សំណាង​មិន​គ្រោះ​ថ្នាក់​ ដល់​អាយុជីវិត