យុវជន​វ័យ ១៦ ឆ្នាំ ឈោង​ចាប់​របរ​ប៉ះ​កង់​មួយ​យប់​ទល់​ភ្លឺ ដើម្បី​បន្ត​ការ​សិក្សា

យុវជន​វ័យ ១៦ ឆ្នាំ ឈោង​ចាប់​របរ​ប៉ះ​កង់​មួយ​យប់​ទល់​ភ្លឺ ដើម្បី​បន្ត​ការ​សិក្សា

ឋិត​​​នៅ​​ម៉ោង​​៥ ព្រឹក ​មនុស្ស​មួយ​ចំនួន​ប្រហែល​ជា​នៅ​គេង​នៅ​ឡើយ​ទេ។ ដោយឡែក​វេលា​ព្រឹក​​ព្រហាម​ស្មាល​នេះ​បុរស​វ័យ​ជំទង់​ម្នាក់​គឺ​​មិន​មែន​នៅ​គេង​ដូច​អ្នក​ដទៃ​ឡើយ តែ​គាត់​កំពុង​តែ​រៀបចំ​​ម៉ូតូ និង​រទេះ​សម្ភារៈ​សម្រាប់​ប៉ះ​កង់ម៉ូតូ​ត្រឡប់​ទៅ​ផ្ទះ​វិញ។

 

ក្មេង​ប្រុស​ម្នាក់​នេះ​មាន​​ឈ្មោះ​ថា  ភារម្យ ​អាយុ ១៦ ឆ្នាំ​រៀន​នៅ​ថ្នាក់​ទី​១០​ឆ្នាំ​សិក្សា​ថ្មី​នេះ​បាន​ឲ្យ​ដឹង​ថា”ខ្ញុំ​ចាប់ផ្ដើម​អាជីព​នេះ​តាំងពី​មាន​អាយុ ១២ ឆ្នាំ​មក​ម្ល៉េះ។ ដោយ​ក្នុង​មួយ​យប់​ទល់​ភ្លឺ​ចឹង​អាច​រក​បាន​កម្រៃ​មិន​ទៀង​ទេ ជួនកាល​បាន ៣០០០០ រៀល ហើយ​ជួល​កាល​ទៀត​អាច​បាន ៧០០០០ រៀល​ក៏​មាន​ដែរ។” ទោះ​ជា​បែបនេះ​ក្ដី  ភារម្យ បាន​ឲ្យ​ដឹង​ថា​ការងារ​នេះ​មិន​បាន​ប៉ះពាល់​ដល់​ការសិក្សា​របស់​ខ្លួន​ទេ ព្រោះ​ក្នុង​ពេល​មួយ​យប់​នោះ​គឺ​លោក​មាន​ពេល​អាច​ឆ្លៀត​គេង​បាន​ខ្លះ​ៗ​ដែរ​ដោយ​ការ​​ចង​អង្រឹង។

 

យុវជន​វ័យ ១៦ ឆ្នាំ ខាង​លើ​បាន​ជ្រើសរើស​ស្តូប​ទេពផន ជា​កន្លែង​រកស៊ី​ដូចនេះ ព្រោះ​ថា​ផ្លូវ​នេះ​គឺ​មាន​មនុស្ស​ធ្វើ​ដំណើរ​អត់​ដាច់៕

 

យុវជន​វ័យ ១៦ ឆ្នាំ ឈោង​ចាប់​របរ​ប៉ះ​កង់​មួយ​យប់​ទល់​ភ្លឺ ដើម្បី​បន្ត​ការ​សិក្សា

 

យុវជន​វ័យ ១៦ ឆ្នាំ ឈោង​ចាប់​របរ​ប៉ះ​កង់​មួយ​យប់​ទល់​ភ្លឺ ដើម្បី​បន្ត​ការ​សិក្សា

 

យុវជន​វ័យ ១៦ ឆ្នាំ ឈោង​ចាប់​របរ​ប៉ះ​កង់​មួយ​យប់​ទល់​ភ្លឺ ដើម្បី​បន្ត​ការ​សិក្សា

 

អត្ថបទ៖ទ្រី រ៉ាវី
រូបភាព៖ទូរសព្ទ​ដៃ