ហេតុ​ផល៧យ៉ាង​ដែល​​វិស័យ​ចម្រៀង KPOP ​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ងប់ងុល


ហេតុ​ផល៧យ៉ាង​ដែល​​វិស័យ​ចម្រៀង KPOP ​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ងប់ងុល

បើ​ទោះ​ជា​វិស័យ​ចម្រៀង​ប៉ុប​កូរ៉េ​មិន​ទាន់​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​មនុស្ស​គ្រប់​គ្នា​លើ​ពិភពលោក ក៏​ប៉ុន្តែ​​បើ​និយាយ​តែ​នៅ​អាស៊ី​ វិស័យ​ចម្រៀង​នេះ​​មាន​ឥទ្ធិពល​ច្រើន​នៅ​ស្ទើរ​តែ​គ្រប់​ប្រទេស។ ក្នុង​ចំណោម​ចំណុច​ពិសេស​​​ជា​ច្រើន ខាង​ក្រោម​នេះ​គឺ​ជា​ចំណុច​សំខាន់​ចំនួន ៧​ដែល​សូម្បី​តែ​អ្នក​មិន​ចូលចិត្ត​ Kpop ក៏​ទទួល​ស្គាល់៖​​​​

 

ហេតុ​ផល៧យ៉ាង​ដែល​​វិស័យ​ចម្រៀង KPOP ​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ងប់ងុល

 

១. គុណភាព​នៃ​ការ​ផលិត

 

ហេតុ​ផល៧យ៉ាង​ដែល​​វិស័យ​ចម្រៀង KPOP ​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ងប់ងុល

 

មិន​ថា​ការ​ផលិត​វីដេអូ​ចម្រៀង​ដែល​ចំណាយ​ដល់ ៨សែន​ដុល្លារ​ក្នុង​មួយ​បទ ឬ​កម្មវិធី​តន្ត្រី​ដែល​ចំណាយ ១០លាន​ដុល្លារ​ក្នុង​មួយ​លើក វិស័យ​ចម្រៀង K-Pop តែងតែ​​ធ្វើ​ឲ្យ​​មាន​គុណភាព​លេចធ្លោ​ជានិច្ច​ក្នុង​ការងារ​ផលិត​នីមួយ​ៗ។ សំឡេង​ឮ​ច្បាស់ ពន្លឺ​ភ្លើង កាំជ្រួច និង​ការ​ច្នៃ​ម៉ូដ​ឆាក ក៏​ដូច​ជា​ម៉ូដ​សំលៀកបំពាក់ សុទ្ធ​ជា​ចំណុច​ទាក់ទាញ​សម្រាប់​ទស្សនិកជន។

 

២. តារា Kpop ភាគ​ច្រើន​មាន​រាង​សាច់​ដុំ

 

ហេតុ​ផល៧យ៉ាង​ដែល​​វិស័យ​ចម្រៀង KPOP ​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ងប់ងុល

 

តារា​ចម្រៀង K-pop មិន​ថា​ប្រុស​មិន​ថា​ស្រី សុទ្ធ​តែ​មាន​រាង​កាយ​សមសួន។ ពូក​គេ​បាន​ចំណាយ​ពេល​និង​កម្លាំង​ជា​ច្រើន​ក្នុង​ការ​ហាត់​ប្រាណ ដើម្បី​បង្ហាញ​ឲ្យ​អ្នក​គាំទ្រ​ឃើញ​ពី​រូប​រាង​សាច់​ដុំ​របស់​ខ្លួន។

 

៣. បទ​ចម្រៀង​ខ្លះ​ទាក់ទាញ​អារម្មណ៍​អ្នក​គាំទ្រ​មិន​ធម្មតា

 

ហេតុ​ផល៧យ៉ាង​ដែល​​វិស័យ​ចម្រៀង KPOP ​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ងប់ងុល

 

បទ​ចម្រៀង “Gangnam Style” មួយ​បទ​បាន​ធ្វើ​ឲ្យ​ពិភពលោក​ស្គាល់​វិស័យ​ចម្រៀង​ K-pop យ៉ាង​ច្បាស់ ហើយ​បទ​ចម្រៀង​ល្បី​ៗ​ជា​ច្រើន​ទៀត ដូច​ជា​បទ​របស់ Wonder Girls, Bigbang, Girls’ Generation, … ក៏​មាន​ភាព​ល្បីល្បាញ​ខ្លាំង​ដែរ​នៅ​អាស៊ី​ទាំង​មូល និង​ខាង​បស្ចិម​ប្រទេស។​

 

៤. K-pop ​សម្បូរ​តារា​ដែល​មាន​ទេពកោសល្យ

 

ហេតុ​ផល៧យ៉ាង​ដែល​​វិស័យ​ចម្រៀង KPOP ​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ងប់ងុល

 

ក្នុង​ក្រុម​ចម្រៀង​ K-pop នីមួយ​ៗ​តែងតែ​មាន​តារា​ដែល​មាន​ទេពកោសល្យ​ស្ទាត់​ជំនាញ​ទាំង​ការ​ច្រៀង រាំ និង​រ៉េប។ ទន្ទឹម​នឹង​នោះ​ដែរ​​ពួក​គេ​ត្រូវ​ចំណាយ​ពេល​រាប់​ឆ្នាំ​ដើម្បី​ហ្វឹកហាត់​មុន​នឹង​បាន​ចេញ​បទ​ចម្រៀង។​

 

៥. វីដេអូ​ចម្រៀង​ទាក់ទាញ

 

ហេតុ​ផល៧យ៉ាង​ដែល​​វិស័យ​ចម្រៀង KPOP ​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ងប់ងុល

 

MV ភាគ​ច្រើន​របស់​ចម្រៀង K-pop គឺ​ថត​នៅ​ក្នុង​ស្ទូឌីយោ។ ក៏​ប៉ុន្តែ​ពី​មួយ​បទ​ទៅ​មួយ​បទ ក្រុម​ផលិតករ​តែង​រិះរក​គំនិត​ និង​បច្ចេកទេស​ប្លែក​ៗ និង​ទំនើប​ ក្នុង​ការ​រៀប​ចំ​ឆាក ដែល​ធ្វើ​ឲ្យ​ទស្សនិកជន​ទទួល​បាន​អ្វី​ថ្មី​ជានិច្ច​ក្នុង​វីដេអូ​របស់​ពួក​គេ។

 

៦. K-pop មាន​អ្នក​គាំទ្រ​ជុំវិញ​ពិភពលោក

 

ហេតុ​ផល៧យ៉ាង​ដែល​​វិស័យ​ចម្រៀង KPOP ​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ងប់ងុល

 

បើ​ទោះ​ជា​មាន​មនុស្ស​ជា​ច្រើន​រិះគន់​បទ​ចម្រៀង K-pop ក៏​ប៉ុន្តែ​គេ​ក៏​មិន​អាច​ប្រកែក​ឡើយ ថា​ចម្រៀង K-pop មាន​អ្នក​គាំទ្រ​នៅ​ប្រទេស​ជា​ច្រើន​ទូទាំង​ពិភពលោក។

 

៧. សម្រស់​លេចធ្លោ​និង​សិចស៊ី

 

ហេតុ​ផល៧យ៉ាង​ដែល​​វិស័យ​ចម្រៀង KPOP ​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ងប់ងុល

 

រូប​រាង​​និង​ទម្រង់​មុខ​ស្រស់​ស្អាត សិចស៊ី គឺ​ជា​អ្វី​ដែល​មិន​អាច​ភ្លេច​បាន​បើ​និយាយ​ពី​ភាព​ខ្លាំង​ក្នុង​វិស័យ K-pop។ មិន​ថា​​សម្រស់​ធម្មជាតិ​ឬ​បាន​ពី​ការ​វះកាត់ ​ចំណុច​នេះ​​​ធ្វើ​ឲ្យ​ក្រុម​អ្នក​គាំទ្រ​ភាគ​ច្រើន​ស្រឡាញ់​តារា​កូរ៉េ​យ៉ាង​ងប់ងុល ៕

 

ចុចអាន៖តារា​កូរ៉េ​ល្បី​ៗ ដែល​​បាន​ចូល​សិល្បៈ​​តាម​វិធី​ប្លែក​ៗ​​ ហួស​ពី​ការ​ស្មាន

ចុចអាន៖ក្រុម​ចម្រៀង Kpop ទាំង៦​ដែល​ត្រូវ​រំសាយ​ចោល​ក្នុង ឆ្នាំ២០១៥

 

ប្រែ​សម្រួល៖ វ៉ាន់ថន
ប្រភព៖ koreaboo