មិនមែន​មាន​តែ​វីរុស​ទេ​ដែល​នាំឱ្យ​កើត​ជំងឺ​ផ្តាសាយ​

មិនមែន​មាន​តែ​វីរុស​ទេ​ដែល​នាំឱ្យ​កើត​ជំងឺ​ផ្តាសាយ​

​យើង​តែងតែ​លឺ​គេ​និយាយ​ថា​ជំងឺ​ផ្តាសាយ មិន​ថា​ព្យាបាល ឬ​មិន​ព្យាបាល​ទេ គឺ​រយៈពេល​ជា​សះស្បើយ​ដូចគ្នា​។ ភាគច្រើន ការប្រើ​ថ្នាំ​បំបាត់​អា​ការៈតឹង​ច្រមុះ និង​អាឡែ​ហ្ស៊ី​គឺ​អាច​ដោះស្រាយបាន​។ ជំងឺ​ផ្តាសាយ​គឺ​ជា​ជំងឺ​ដែល​កើតមាន​ជា​ញឹកញាប់​បំផុត​លើ​ទារក​ទើបនឹង​កើត និង​មនុស្ស​ចាស់​។ មាន​វី  រុស​ប្រមាណ​២០០​ប្រភេទ​ដែល​នាំឱ្យ​កើត​ជំងឺ​ផ្តាសាយ​។ ជំងឺ​ផ្តាសាយ​ច្រើន​តែ​មាន​រោគសញ្ញា​តិចតួច​ដូចជា ហៀរ​សម្បោរ កណ្តា​ស់ និង​ឈឺបំពង់ក​។ រោគសញ្ញា​ប្រហែលជា​បាត់​ទៅ​វិញ​ក្នុង​រយៈពេល​មួយ ទៅ​ពីរ​សប្តាហ៍​។ ជំងឺ​នេះ​ច្រើន​កើត​លើ​កុមារ និង​ថយ​ចុះ​ទៅ​វិញ​នៅពេល​គេ​អាយុ​កាន់តែច្រើន​។ ជា​មធ្យម​អ្នក​អាច​កើត​ជំងឺ​ផ្តាសាយ​ពី​២ ទៅ​៤​ដង​ក្នុង​មួយ​ឆ្នាំ​អាស្រ័យ​ទៅតាម​ប្រព័ន្ធ​ភាពស៊ាំ​របស់​អ្នក​ដែរ​។
​មូលហេតុ​ដែល​នាំឱ្យ​កើត​ជំងឺ​ត​ផ្តាសាយ​ញឹកញាប់​នោះ​មានដូចជា​៖

  • ​វីរុស (​ជាពិសេស​វីរុស Rhinoviruses និង Corona Viruses)
  • ​ការចម្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត (​តាមរយៈ​ការ​ក្អក កណ្តា​ស់ ឬ​ការប៉ះពាល់​ដៃ​)
  • ​ស្ត្រេ​សខាង​ផ្លូវ​ចិត្ត​
  • ​មាន​ជំងឺ​អាឡែ​ហ្ស៊ី​
  • ​មក​រដូវ​៕

ប្រែសម្រួលដោយ៖​ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី19  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។