សេចក្ដីណែនាំ​ពី​ការជ្រើសរើស​ជំនាញ «ចម្លាក់​ទំនើប » សិក្សា​ថ្នាក់​ឧត្ដមសិក្សា

យោងតាម​សៀវភៅ «មគ្គុទេសក៍ សម្រាប់​ការជ្រើសរើស​គ្រឹះស្ថានសិក្សា និង មុខជំនាញ​បន្ត​ការសិក្សា​នៅ​កម្រិត​ឧត្ដមសិក្សា» របស់​ក្រសួង​អប់រំ យុវជន​និង​កីឡា​បានផ្ដល់​ការណែនាំ​ដល់​យុវជន​ដែលមាន​បំណង​ចង់​សិក្សា ជំនាញ​ចម្លាក់​ទំនើប ដូចខាងក្រោម៖

ដើម្បី​សិក្សា​ជំនាញ​ចម្លាក់​ទំនើប យុវជន​ត្រូវមាន​ចំណេះដឹង​មូលដ្ឋាន​លើ​មុខវិជ្ជាៈ ប្រវត្តិវិទ្យា និង​ភាសា​ខ្មែរ និង​ត្រូវ​ឆ្លងកាត់ ការប្រឡង​អំពី គំនូរ​មើលឃើញ។ ក្នុងនោះ​ផងដែរ ដើម្បី​ទទួលបាន​សញ្ញាបត្រ​ថ្នាក់​បរិញ្ញាបត្រ​លើកមុខ​ជំនាញ​នេះ​និស្សិត​ត្រូវ​សិក្សា​រយៈពេល​បួន​ឆ្នាំ ស្មើនឹង១៥០ក្រេ​ឌី​ត។

ពេល​បញ្ចប់​បរិញ្ញាបត្រ​លើ​មុខជំនាញ​នេះ និស្សិត​នឹង​ទទួលបាន​ចំណេះដឹង​មូលដ្ឋានគ្រឹះ​នៃ​ក្បាច់ និង​សោភ័ណភាព​ស្ថាបត្យកម្ម​ខ្មែរ។ ដឹង​ពី​ក្បួនខ្នាត​ខ្មែរ និន្នាការ​សិល្បៈ​សហ​សម័យ និង​សិល្បៈ​ដែល​ឆ្លុះបញ្ចាំង​តាម​គំនិត។ ចេះ​ប្រៀបធៀប​ប្រវត្តិ​សិល្បៈ​ខ្មែរ និង​សិល្បៈ​ប​ស្ចឹ​ម​ប្រទេស និង​ចេះ​បកស្រាយ​ពី​តម្លៃ​នៃ​សិល្បៈ​ខ្មែរ។

និស្សិត​ដែល​សិក្សា​ជំនាញ​ចម្លាក់​ទំនើប ឬ​បរិញ្ញាបត្រ​ចម្លាក់​ទំនើប នេះ​អាច​ទៅ​បម្រើ​ការងារ​នៅតាម​អង្គភាព​ឬ​មុខនាទី​នៅតាម​ស្ថាប័នរដ្ឋ ឬ​ក្រុមហ៊ុន​ដែល​ធ្វើការ​ពាក់ព័ន្ធ​ក្រាហ្វិក និង​តុបតែង។ ធ្វើការ​តាម​សារមន្ទីរ និង​ស្ថាប័ន​ដែល​ធ្វើការ​ថែរក្សា​ប្រាសាទ​និង​រូបចម្លាក់ ក្លាយជា​សិល្បៈករ​ចម្លាក់ និង​អាច​បើក​អាជីវកម្ម​ផ្ទាល់ខ្លួន។

ប្រភព៖ សៀវភៅ «មគ្គុទេសក៍ សម្រាប់​ការជ្រើសរើស​គ្រឹះស្ថានសិក្សា និង មុខជំនាញ​បន្ត​ការសិក្សា​នៅ​កម្រិត​ឧត្ដមសិក្សា», មីនា.២០១៥. នាយកដ្ឋាន​ឧត្ដមសិក្សា៕

​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​តើ​ប្រជាកសិករ​ខ្មែរ​បន្សាំ​ខ្លួន​យ៉ាងដូចម្តេច​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ?