មន្ទីរពហុព្យាបាល និងសម្ភពចោមចៅ រងការចោទប្រកាន់ថា មិនទទួលជនរងគ្រោះ ទៅព្យាបាល ព្រោះឃើញក្រីក្រ

ភ្នំពេញ៖ ប្រជាពលរដ្ឋជាច្រើននាក់បានរិះគន់ និងនាំគ្នាជេរ យ៉ាងខ្លាំង ចំពោះគ្រូពេទ្យប្រចាំការ នៅមន្ទីរពហុព្យា បាល និងសម្ភពចោមចៅ ស្ថិតនៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដោយសារតែក្រុមគ្រូពេទ្យ មិនបានមើល ឃើញអាយុជីវិតប្រជាពលរដ្ឋសំខាន់ បែរគិតពីរឿងលុយសំខាន់ទៅវិញ។ ការរិះគន់នេះ បានកើតមានឡើង បន្ទាប់ ពីក្រុមគ្រូពេទ្យ បានបដិសេធការព្យាបាលលើស្រ្តីមានជំងឺលើសឈាមម្នាក់ ដែលមានស្ថានភាពក្រីក្រ។

ប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានរាយការណ៍ថា នៅម៉ោង ៩យប់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៥ ស្ត្រីរងគ្រោះ ម្នាក់ ដែលមានជីវភាពក្រីក្រ មានជំងឺលើសឈាម ត្រូវបានប្តីដឹកចូលមកមន្ទីរពហុព្យាបាលខាងលើ ដើម្បីស្វែងរក ការជួយសង្រ្គោះ។ តែក្រុមគ្រូពេទ្យប្រចាំការ និងម្ចាស់មន្ទីរពហុព្យាបាលនេះ មិនទទួលសង្គ្រោះ និង ប្រាប់ឲ្យទៅ កន្លែងព្យាបាលផ្សេងវិញ។

បន្ទាប់ពីក្រុមគ្រូពេទ្យមន្ទីរពហុព្យាបាល និងសម្ភពចោមចៅ ចិត្តដាច់គ្មានធម៌មេត្តា ទោះបីមានការអង្វរក និងលួន តួពីបុរសជាប្តីក៏ដោយនោះ ក្រុមប្រជាពលរដ្ឋបានទូស័ព្ទទៅក្រុមសង្រ្គោះបន្តាន់ 711 នៃកងពលតូចង៧០ ឲ្យជួយ សង្រ្គោះ។ ភ្លាមៗនោះ ក្រុមសង្រ្គោះបន្ទាន់ 711បានចុះមកជួយសង្គ្រោះ និងដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសមៈ ដើម្បីជួយសង្គ្រោះរហូតរួចផុតពីសេចក្តីស្លាប់។

ចំពោះទង្វើគ្រូពេទ្យរបស់ក្រុមគ្រូពេទ្យខាងលើនេះ ត្រូវបានប្រជាពលរដ្ឋជាច្រើនរិះគន់ថា បើសិនជាស្ត្រីរងគ្រោះ ម្នាក់នេះ ជាប្រពន្ធ ឬជាសាច់ញ្ញាតិរបស់អស់លោកវិញ តើអស់លោកគិតយ៉ាងណាដែរ?

ចំពោះការចោទប្រកាន់ និងរិះគន់នេះ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល មិនទាន់អាចស្វែងរកការបកស្រាយពីគ្រូ ពេទ្យ មន្ទីរពហុព្យាបាល និងសម្ភពចោមចៅ  បាននៅឡើយទេ នៅយប់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៥នេះ៕

មន្ទីរពហុព្យាបាល និងសម្ភពចោមចៅ រងការចោទប្រកាន់ថា មិនទទួលជនរងគ្រោះ ទៅព្យាបាល ព្រោះឃើញក្រីក្រ
មន្ទីរពហុព្យាបាល និងសម្ភពចោមចៅ រងការចោទប្រកាន់ថា មិនទទួលជនរងគ្រោះ ទៅព្យាបាល ព្រោះឃើញក្រីក្រ
មន្ទីរពហុព្យាបាល និងសម្ភពចោមចៅ រងការចោទប្រកាន់ថា មិនទទួលជនរងគ្រោះ ទៅព្យាបាល ព្រោះឃើញក្រីក្រ

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត