ស្រវឹងស្រា​ស្រឿងៗ​ជិះ​ម៉ូ​តូប​ឡ​ពួយ​ទៅបុក​គូទ​រថយន្ដ​ដួលសន្លប់​ខ្លួនឯង​

​ខេត្ដ​ព្រះសីហនុ ៖ ជនបរទេស​ម្នាក់ ស្រវឹង​ស្រ​ស្រឿងៗ បាន​ជិះ​ម៉ូតូ​ទៅបុក​រថយន្ដ​ចំ​ពីក្រោយ​បណ្ដាល​ដួលសន្លប់​របួស ត្រូវបាន គេ​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ បង្អែក​ខេត្ដ​។ ហេតុការណ៍​នេះ​បានកើត​ឡើង​នៅលើ​វិថី ឯករាជ្យ មុខផ្ទះ​សំណាក់​សា​រាំង ស្ថិតនៅ សង្កាត់​លេខ​២ ក្រុង​-​ខេត្ដ​ព្រះ នៅវេលា​ម៉ោង​២១ និង​១៥​នាទី ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៥ ។​

​តាម​ការ​អោយដឹងពី​លោក វរសេនីយ៍ឯក អ៊ី សុខា ស្នងការរង​ទទួលបន្ទុក​សណ្តាប់ធ្នាប់​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ជា​ជនបរទេស​ដែល​បាន​ជិះ​ម៉ូតូ​បុក​រថយន្ដ​នោះ​មានឈ្មោះ DALLAIRE JEAN PAUL REAL ភេទ​ប្រុស អាយុ​៦៧​ឆ្នាំ ជា​ជនជាតិ កាណាដា មាន​លិខិតឆ្លងដែន​លេខ​BA61 2855​។ ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា VTR ពណ៌​ទឹក ប្រាក់ ពាក់​ស្លាក​លេខ​ព្រះសីហនុ​1E- 2911​។ ចំណែក​រថយន្ដ​ដែល​ត្រូវ​ជនបរទេស បើក​ទៅបុក ម៉ាក​ស្ដា​រិច ពណ៌​ទឹកប្រាក់ ពាក់​ស្លាក លេខ​ព្រះសីហនុ 2A-5277 បើកបរ ដោយ​ឈ្មោះ ទេព សម្បត្ដិ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​អ្នកបើកបរ មាន​ទីលំនៅ​សង្កាត់​លេខ​១ ក្រុង​-​ខេត្ដ​ព្រះ សីហនុ​។​ ​ ​

បើ​យោងតាម​សាក្សី​ឃើញ​ហេតុការណ៍​បាន​និយាយប្រាប់​នគរបាល​ចរាច​រណ៍​ថា មុន កើតហេតុ​រថយន្ដ​ខាងលើនេះ​បានធ្វើ​ដំណើរ​ក្នុងទិសដៅ​ពី​លិច​រួច​បត់​ទៅ​ជើង ហើយ​ពេលមកដល់​ចំណុចកើតហេតុ ម៉ូតូ​ជនបរទេស​ខាងលើនេះ​បើកបរ​ក្នុង​ល្បឿន​លឿន​បាន​បុក​ចំ​កង់​រថយន្ដ​ខាង ក្រោយ​ផ្នែក​ខាងស្ដាំ​បណ្ដាល​ឲ្យ​ដួល​របួស​តែម្ដង​។​ ​ ​បច្ចុប្បន្ន​ជនរងគ្រោះ​ដែល​ជិះ​ម៉ូតូ​បុក​រថយន្ដ​នេះ​ពុំ​រងរបួស​ធ្ងន់​នោះទេ ហើយ​ក្រោយពី​បញ្ជូន ទៅ​ព្យាបាល​គឺ​បាន​ធូរស្រាល​ឡើងវិញ ហើយ​សមត្ថកិច្ច​បានប្រគល់​ម៉ូតូ​ឲ្យ​ជន បរទេស​រូបនេះ​ដោយ​យកទៅ​ជួសជុល រៀងៗ​ខ្លួន​៕ សមុទ្រ​ខៀវ​ ​

KA-19-10-2015-01 KA-19-10-2015-02 KA-19-10-2015-03 KA-19-10-2015-04