បញ្ជូន​ជនសង្ស័យ​៥​នាក់ ពាក់ព័ន្ធ​នឹង​ថ្នាំញៀន រួមជាមួយ​ថ្នាំ​៦​កញ្ចប់​ទៅ​សាលាដំបូង​ខេត្ត​

​ខេត្ត​ព្រះសីហនុ​៖ ជនសង្ស័យ​ក្នុង​បទ រក្សាទុក ចែកចាយ ជួញដូរ​គ្រឿងញៀន ចំនួន​០៥​នាក់ ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ ធ្វើការ​ឃាត់ខ្លួន​ជា​បន្តបន្ទាប់​កាលពី​វេលា​ម៉ោង​១៧ និង​៣០​នាទី​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៥ នៅ​ចំណុច​ភូ​មិច​ង្ហោ​ន​ឃុំ​ព្រែក​ត្នោត ស្រុក​ទឹកឈូ​ខេត្តកំពត ហើយ​ត្រូវបាន​បញ្ជូន​ខ្លួន​ទៅកាន់​សាលាដំបូង​កាលពី​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃទី​១៨​តុលា​នេះ​ផងដែរ​។​ ​ ​

លោក​ឧ​ត្ត​ម​សេនីយ៍ ហេង ប៊ុន​ទី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ បាន​ប្រាប់​ឲ្យ​ដឹងថា ក្រោយពី​ធ្វើការ​ស្រាវជ្រាវ​កម្លាំង​ក​ង​រាជ​អាវុធហត្ថ​ខេត្ត​បាន​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​នៅ​ចំណុច​ភូមិ​ច​ង្ហោ​ន ឃុំ​ព្រែក​ត្នោត ស្រុក​ទឹកឈូ ខេត្តកំពត បុរស​៥​នាក់​ត្រូវ​បាប​ឃាត់ខ្លួន​ជាមួយនឹង​វត្ថុតាង​មួយចំនួន​នៅវេលា​ម៉ោង​១៧ និង​៣០​នាទី​ថ្ងៃទី​១៦​ខែតុលា​ឆ្នាំ​២០១៥​។

លោក​មានប្រសាសន៍​ឲ្យ​ដឹង​ទៀតថា ជនសង្ស័យ​៥​នាក់​មានឈ្មោះ ១.​ជូរ សម្រស់ ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ មុខរបរ​(​គ្មាន​) លំនៅ​បច្ចុប្បន្ន​ភូមិ​បឹង​វែង ឃុំ​វាលរេញ ស្រុក​ព្រៃនប់​ខេត្ត​ព្រះសីហនុ ,​ទី​២.​សុខ ហាន់ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​ជួសជុល​ទូរស័ព្ទ លំនៅ​បច្ចុប្បន្ន ភូ​មិច​ង្ហោ​ន​ឃុំ​ព្រែក​ត្នោត ស្រុក​ទឹកឈូ ខេត្តកំពត​, ទី​៣.​កែវ កក្កដា​ប្រុស ៣៣​ឆ្នាំ មុខរបរ​ជាងផ្សារដែក លំនៅ​បច្ចុប្បន្ន​ភូមិ​ក្តាត ឃុំ​ព្រែក​ត្នោត ស្រុក​ទឹកឈូ ខេត្តកំពត​។​, ទី​៤.​ដួង បូរី​ប្រុស​អាយុ​៣៤​ឆ្នាំ មុខរបរ​នេសាទ​លំនៅ​បច្ចុប្បន្ន​ភូ​មិច​ង្ហោ​ន​ព្រែក​ត្នោត ស្រុក​ទឹកឈូ ខេត្តកំពត​,​ទី​៥.​គ្រី យ៉ា ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ​មែន​អ៊ូ​លំនៅ​បច្ចុប្បន្ន​ភូមិ​អូរ​ត្រាវ ឃុំ​អណ្តូង​ថ្ម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។

បន្ទាប់ពី​ធ្វើការ​ឃាត់ខ្លួន​សមត្ថកិច្ច​បាន​ដកហូត​បាន​វត្ថុតាង​-​ម្សៅ​ស​ថ្លា​ចំនូ​ន​៦​កញ្ចប់​-​ជញ្ជីង​ថ្លឹង​ថ្នាំ​ចំនួន​១ -​ដប​ជក់​ចំនួន​១ -​ដាវ​សា​ម៉ូ​រៃ​ចំនួន​១ -​ដែក​មុខស្រួច​ចំនួន​១-​ទូរស័ព្ទដៃ​ចំនួន​៤​គ្រឿង​-​ប្រាក់រៀល​ចំនូ​ន​៥៥០០០​រៀល និង​-​ម៉ូតូ​ចំនួន​២​គ្រឿង​ត្រូវ​ដកហូត​។ ជនសង្ស័យ​ទាំងអស់ និង​វត្ថិ​តាង​ត្រូវបាន​បញ្ជូនទៅ​សាលាដំបូង​ចាត់ការ​តាមច្បាប់​៕ សមុទ្រ​ខៀវ​ ​ ​ ​

KA-19-10-2015-08 KA-19-10-2015-09 KA-19-10-2015-10 KA-19-10-2015-11