កម្រជួប! ក្រុមគ្រួសាស្ត្រី ដែលស្លាប់ម្នាក់ស្នើសុំឲ្យ បុរសជាគូស្នេហ៍មករៀបការ ជាមួយសពសិនមុននឹង យល់ព្រមឲ្យបញ្ចុះ

នីហ្សេរីយ៉ា៖ ក្រុមគ្រួសារស្ត្រីម្នាក់ដែលបានបាត់បង់ជីវិតទៅហើយបានចេញមុខប្រឆាំង មិនទាន់ឲ្យមានការបញ្ចុះសាក សពនារីដែលស្លាប់នេះទេ ដោយទាមទារឲ្យមិត្តប្រុសរបស់នាងរៀបការជាមួយសពសិន មុននឹងព្រមធ្វើការបញ្ចុះសាកសព ។

ហេតុការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលនេះកើតឡើងនៅប្រទេសនីហ្សេរីយ៉ា ស្ត្រីរងគ្រោះមានឈ្មោះ Chinyere Mbam រស់នៅ ក្នុងរដ្ឋ Ebonyi ត្រូវបានសត្វពស់អសិរពិសមួយក្បាល ខាំរហូតដល់របួសនាងមានសភាពធ្ងន់ធ្ងរឡើងៗ ទីបំផុតក៏ត្រូវ បាត់បង់ជីវិតយ៉ាងអណោចអធម បើទោះជាគ្រូព្យាបាលយ៉ាងណាក៏មិនអាចជាសះឡើយ ។

ពេលនេះក្រុមគ្រួសារស្ត្រីរងគ្រោះដែលស្លាប់ទៅហើយនោះ បានស្នើសុំឲ្យបុរសឈ្មោះ Stephen Mbam ដែលជាមិត្ត ប្រុសនាងត្រូវមករៀបការជាមួយសាកសពសិន ទើបពួកគេយល់ព្រមឲ្យធ្វើការបញ្ចុះសាកសព Chinyere ព្រោះអ្នក ទាំង២បានរួមរស់ជាមួយគ្នារយៈពេល៣ឆ្នាំ ហើយមិនទាន់រៀបការទេ ប៉ុន្តែពួកគេមានកូនម្នាក់ជាមួយគ្នា រីឯក្រុម គ្រូសារខាងប្រុសបានយល់ព្រម និងសន្យាចំណាយលើថ្ងៃប្រារព្ធពិធីរៀបការទាំងអស់ទៀតផង ៕

កម្រជួប! ក្រុមគ្រួសាស្ត្រី ដែលស្លាប់ម្នាក់ស្នើសុំឲ្យ បុរសជាគូស្នេហ៍មករៀបការ ជាមួយសពសិនមុននឹង យល់ព្រមឲ្យបញ្ចុះ

រូបភាពតំណាង

  • កម្រជួប! ក្រុមគ្រួសាស្ត្រី ដែលស្លាប់ម្នាក់ស្នើសុំឲ្យ បុរសជាគូស្នេហ៍មករៀបការ ជាមួយសពសិនមុននឹង យល់ព្រមឲ្យបញ្ចុះ已关闭评论
  • 344 views
  • Hide Sidebar
    A+