រន្ធត់ណាស់! ឪពុកម្តាយ រវក់ដាំស្លកូនស្រីអាយុ២ឆ្នាំ ទាញកន្ត្រៃចាក់ក្បាលខ្លួនឯង លេងវិះតែក្សិណក្ស័យ

ប៉េកាំង៖ ហេតុការណ៍ដ៏គួរឲ្យតក់ស្លុតមួយបានកើតឡើងនៅក្នុងប្រទេសចិនទៀតហើយ គឺក្មេងស្រីដ៏តូចម្នាក់អាយុ ទើបតែ២ឆ្នាំសោះ បានទាញកន្ត្រៃមកចាក់ចំក្បាលខ្លួនឯង ខណៈពេលដែលឪពុកម្តាយកំពុងរវល់ធ្វើម្ហូបនៅផ្ទះបាយ ។

កុមារីរងគ្រោះមានឈ្មោះ Honghong ត្រូវបានឪពុកម្តាយទុកឲ្យអង្គុយលេងម្នាក់ឯងនៅក្នុងបន្ទប់ ព្រោះតែពួកគេជាប់ ធ្វើអាហារថ្ងៃត្រង់បរិភោគ តែក្រោយពីចំអិនអាហាររួចពួកគេក៏ស្រែកហៅកូនស្រី ស្រាប់តែបានឮសំឡេងនាងតូច ស្រែកហើយពួកគេ ស្ទុះមកមើលក៏ឃើញក្បាលកូនហូរឈាមសស្រាក់ គួរឲ្យតក់ស្លុតទើបអ្នកទាំងពីរប្រញាប់យកកូន ស្រីទៅកាន់មន្ទីរពេទ្យភ្លាមៗ ហើយគ្រូពេទ្យនិយាយថា ពួកគេឆ្លុះ X-rays បានឃើញផ្លែដែកមុតស្រួចស្ថិតនៅក្នុងក្បាល ក្មេងស្រីដែលវាមានប្រវែងប្រហែលជា២អ៊ីញ ។

កុមារីរងគ្រោះត្រូវបានផ្ទេរទៅកាន់មន្ទីរពេទ្យមួយទៀត ដើម្បីឲ្យគ្រូពេទ្យជំនាញខាងកុមារធ្វើការវះកាត់យកផ្លែដែកនោះ ចេញដោយសុវត្ថិភាព ហើយពួកគេសង្ឃឹមថា នាងតូចនឹងមិនរងផលប៉ះពាល់ខួរក្បាលទៅថ្ងៃមុខទេ ៕

រន្ធត់ណាស់! ឪពុកម្តាយ រវក់ដាំស្លកូនស្រីអាយុ២ឆ្នាំ ទាញកន្ត្រៃចាក់ក្បាលខ្លួនឯង លេងវិះតែក្សិណក្ស័យ

រូបភាពតំណាង