ស្លាប់​០៥ និង​របួសធ្ងន់​-​ស្រាល​១៥​នាក់ គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​កម្ពុជា កាលពី​ម្សិលមិញ

រាជធានី​ភ្នំពេញ ៖ យ៉ាង​ហោច​ណាស់ មនុស្ស​ស្លាប់​៥​នាក់ (​ប្រុស​) អ្នក​របួសធ្ងន់​៩​នាក់ (​ស្រី​៨​នាក់​) និង​របួសស្រាល​៦​នាក់ (​ប្រុស​) កើតឡើង​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា កាលពី​ថ្ងៃ​ទី​១៨ តុលា ២០១៥ ។

បើ​តាម​របាយការណ៍​របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ក្រសួងមហាផ្ទៃ​បាន​បង្ហាញ​ឱ្យ​ដឹង​ទៀត​ថា ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ១០​លើក បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប​១៦​គ្រឿង ក្នុង​នោះ​មាន​ម៉ូតូ​ចំនួន​១១​គ្រឿង​, រថយន្ត​ធុន​តូច​២​គ្រឿង រថយន្ត​ធុន​ធំ​១​គ្រឿង និង​យាន​ផ្សេង​ៗ២​គ្រឿង ។

មូលហេតុ​ដែល​កើត​មាន​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ដែរ បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​រួម​មាន​ល្មើស​ល្បឿន​៤​លើក​, ស្រវឹង​៣​លើក​, មិន​គោរព​សិ​ទិ្ធ​១​លើក​, មិន​ប្រកាន់​ស្តាំ​១​លើក និង​ប្រជែង​គ្រោះថ្នាក់១​លើក ក្នុង​នោះ ​អ្នក​មិន​ពាក់មួក​ពេល​គ្រោះថ្នាក់​មាន​១៦​នាក់​ ​(យប់​​​៧​លើក​) ។