ស្វាមីល្អ​ត្រូវមាន​លក្ខណៈ​សម្បត្តិ​ ៦យ៉ាង

ក្នុងសម័យបច្ចុប្បន្ននេះពិតជា​ពិបាក​នឹងស្វែង​រកបុរសម្នាក់​ដែលមាន​ចិត្ត​ស្មោះខ្លាំងណាស់។ ប៉ុន្តែ មិនមែន​មានន័យ​ថា អត់មានបុរស​បែបនេះសោះនោះទេ។ ទោះបីជាគ្មាន​បុរស​ណាម្នាក់​ល្អឥតខ្ចោះគ្រប់ដប់ តែ​លក្ខណៈសម្បត្តិ​របស់​បុរស​មួយ​ចំនួន​​ពិតជាសក្តិសម​បំផុត​ចំពោះអ្នក។
 
ស្វាមីល្អ​ត្រូវមាន​លក្ខណៈ​សម្បត្តិ​ ៦យ៉ាង
ជាធម្មតា មនុស្សស្រីជា​ច្រើនតែងតែ​រអ៊ូរទាំ​ថា គូស្នេហ៍​របស់នាង​ខ្វះលក្ខណៈ​សម្បត្តិដូចអ្វីដែលនាង​ចង់បាន។ ដូច្នេះ ខាងក្រោមនេះ​គឺជា​ការបង្ហាញ​ពីក្តីរំពឹងទុក​ដែល​មនុស្សស្រី​គ្រប់រូប​ចង់បាន​ពីបុរស​៖
ចេះគោរពភរិយា ព្រមទាំងគ្រួសារ​របស់នាង
ការគោរពស្វាមី​មិនមែន​មានតែចំពោះមនុស្សស្រី​តែម្នាក់​ឡើយ។ ផ្ទុយទៅវិញ ភរិយា​នឹងស្រឡាញ់ស្វាមី​ដែលចេះគោរព​នាង រួមទាំង​ក្រុមគ្រួសារ​របស់នាង​ផងដែរ។ សន្តាន​ចិត្ត និង​ភាព​គួរសម​ជាលក្ខណៈសម្បត្តិ​ផ្សេងទៀត​ដែល​មនុស្សស្រី​ចូលចិត្ត។
ចេះផ្តល់​សេរីភាព​ឲ្យនាង
នេះជាលក្ខណៈ​សម្បត្តិដ៏ប្រសើរបំផុត​មួយរបស់​ស្វាមីដ៏ល្អ។ ទំនុកចិត្តលើ​ដៃគូ និងការផ្តល់ពេលវេលា​ឲ្យស្នេហា​បានច្រើន ធ្វើឲ្យស្នេហា​គ្មានភាព​ស្មុគស្មាញ។ ត្រូវ​ចៀសវាង​ការ​ឈ្លោះ​ប្រកែក និង​ប្រច័ណ្ឌគ្នា។ មនុស្សស្រី​ចូលចិត្តមនុស្សប្រុស​ដែលចេះផ្តល់​សេរីភាព​ដល់នាង។
យកចិត្ត​ទុកដាក់​បន្តិច​លើនាង
មនុស្សស្រីគ្រប់រូបចូលចិត្ត​ការ​យកចិត្តទុក​ដាក់ពី​អ្នកដទៃ។ នៅពេលអ្នក​ចេះសម្គាល់​មើលលើការ​ស្លៀកពាក់​ថ្មីៗ ឬការតុបតែង​របស់នាង នេះហើយ​អ្នកជាមិត្តប្រុស​ដ៏ល្អបំផុត។ កាយវិការ​បែបនេះ ធ្វើឲ្យ​មនុស្សស្រី​គិតថា បុរស​របស់នាង​យកចិត្តទុក​ដាក់នឹងនាង។
មិនធ្វើតាម​អ្នកដទៃ
មនុស្សស្រី​មិនចូលចិត្ត​បុរសដែល​ស្តាប់បង្គាប់​តាមអ្នកដទៃ និងស្ថិត​ក្រោមការគ្រប់គ្រង​របស់អ្នក​ដទៃ​ឡើយ។ មនុស្សស្រីស្រឡាញ់​បុរសដែល​មានទំនុកចិត្ត និង​ឈរ​លើ​គំនិត​ខ្លួនឯង។
មិនធ្វើឲ្យ​នាងធុញទ្រាំ
ជារៀងរាល់ថ្ងៃ​តែងតែ​កើតរឿង​គួរឲ្យ​ចាប់អារម្មណ៏ ព្រោះស្វាមីរបស់អ្នកមិនបង្កើតទម្លាប់ដដែលៗ​ដែលធ្លាប់​បានធ្វើជាមួយគ្នា​កន្លងមកឡើង​មកទៀត។ លក្ខណៈ​សម្បត្តិ​របស់​មិត្តប្រុស​ដ៏ល្អ​គឺ មិនដែល​ធ្វើឲ្យគូស្នេហ៏​ធុញទ្រាំ។ មនុស្សស្រី​ស្រឡាញ់អ្វីៗ​ដែលថ្មីគួរឲ្យភ្ញាក់ផ្អើល​ជារៀងរាល់​ថ្ងៃ។
គាត់តែងតែ​ស្តាប់​តាមនាង
មនុស្សស្រីចូលចិត្ត​និយាយ និង​ចែករំលែក​ច្រើន។ បុរសដែល​ចេះស្តាប់​តាមនាង​ជាលក្ខណៈសម្បត្តិ​មួយដ៏ប្រសើរ​ដែលមនុស្សស្រី​គ្រប់​រូបចង់​បាន។ ការចេះ​ផ្តល់​យោបល់ និង​គំនិត​ដល់នាង​ចំពោះកិច្ចការ​ជាច្រើន​ដែល​នាង​ពិភាក្សា អាចធ្វើឲ្យ​ស្នេហា​កាន់តែ​មាន​ភាពចាប់​អារម្មណ៏៕
ដោយ៖ ដារ៉ា
ប្រភព៖ boldsky

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 12 895 059 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • ស្វាមីល្អ​ត្រូវមាន​លក្ខណៈ​សម្បត្តិ​ ៦យ៉ាង