Griezmann ស៊ុត​ចូល​អតីត​ក្រុម​ ជួយ​ឲ្យ Atletico ឡើង​ឈរ​លេខ​៤

Griezmann ស៊ុត​ចូល​អតីត​ក្រុម​ ជួយ​ឲ្យ Atletico ឡើង​ឈរ​លេខ​៤

Antoine Griezmann បាន​ស៊ុត​ចូល​អតីត​ក្រុម​របស់​ខ្លួន​គឺ Real Sociedad ជួយ​ឲ្យ Atletico Madrid ឈ្នះ ២-០ ឡើង​ឈរ​លេខ​៤​នៅ La Liga។

 

Griezmann ស៊ុត​ចូល​អតីត​ក្រុម​ ជួយ​ឲ្យ Atletico ឡើង​ឈរ​លេខ​៤

 

ខ្សែ​ប្រយុទ្ធ​បារាំង​រូប​នេះ បាន​បំប៉ោង​សំណាញ់​ទី​ក្រុម​លោក David Moyes ត្រឹម​៩នាទី​ដំបូង​នៃ​ការ​ប្រកួត ដោយ​ការ​ស៊ុត​បច្ចេកទេស​លើ​អ្នក​ចាំ​ទី Geronimo Rulli។ កីឡាករ​វ័យ​២៤ឆ្នាំ​ដែល​ចូល​ Sociedad តាំង​ពី​វ័យជំទង់ មិន​បាន​ហ៊ោ​អបអរ​ចំពោះ​ការ​ស៊ុត​បញ្ចូល​ទី​នោះ​ទេ ប៉ុន្តែ​រូប​គេ​ត្រូវ​រង​សម្ពាធ​ពេញ​មួយ​ប្រកួត​ ដោយ​សារ​អ្នក​គាំទ្រ​ក្រុម​ម្ចាស់​ផ្ទះ​ហាក់​មិន​សូវ​ពេញ​ចិត្ត​ដែល​គេ​ផ្លាស់​ចេញ​ពី​ក្លិប​កាល​ពី​ឆ្នាំ​២០១៤។​

 

ឈាន​ដល់​ម៉ោង​បន្ថែម​ជិត​ចប់​ការ​ប្រកួត​ទៅ​ហើយ​ កីឡាករ​បម្រុង​ Yannick Ferreira-Carrasco ដែល​ប្ដូរ​ចូល​ជំនួស Correa នៅ​នាទី​៦៣ បាន​ស៊ុត​បន្ថែម​គ្រាប់​ទី​២នៅ​ចុង​ម៉ោង ក្រោយ​ទទួល​បាល់​បញ្ជូន​យ៉ាង​ល្អ​ពី​ Fernando Torres ដែល​ជំនួស​ Martinez នាទី​៦៥។

 

លទ្ធផល​នេះ មិន​ត្រឹម​តែ​ជួយ​ឲ្យ Atletico ឡើង​ឈរ​លេខ​៤ ប្រដេញ​ប្រកៀក​ជាមួយ​ក្រុម​កំពូល​តារាង Real Madrid ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​ការ​បន្ថែម​សម្ពាធ​ដល់ Sociedad ដែល​មិន​ទាន់​ស្គាល់​ពាក្យ​ថា​ឈ្នះ​នៅ​ក្នុង​ការ​ប្រកួត​ដី​ខ្លួន​ឯង​នៅ​ឡើយ​រដូវ​កាល​នេះ។

 

៨ប្រកួត​កន្លង​មក​ក្រុម​នេះ រក​បាន​តែ​៦ពិន្ទុ​ប៉ុណ្ណោះ ឈរ​លេខ​១៦ មាន​ពិន្ទុ​ស្មើ​ក្រុម​ស្ថិត​ក្នុង​តំបន់​កាត​ចោល​ដែរ ចំណែក​ឯ​ Atletico វិញ រក​បាន​១៦ពិន្ទុ​ក្នុង​៨ប្រកួត ចាញ់​ក្រុម​កំពូល​តារាង​ Real តែ​២ពិន្ទុ​ប៉ុណ្ណោះ៕

 

Griezmann ស៊ុត​ចូល​អតីត​ក្រុម​ ជួយ​ឲ្យ Atletico ឡើង​ឈរ​លេខ​៤

 

Griezmann ស៊ុត​ចូល​អតីត​ក្រុម​ ជួយ​ឲ្យ Atletico ឡើង​ឈរ​លេខ​៤

 

Griezmann ស៊ុត​ចូល​អតីត​ក្រុម​ ជួយ​ឲ្យ Atletico ឡើង​ឈរ​លេខ​៤

 

Griezmann ស៊ុត​ចូល​អតីត​ក្រុម​ ជួយ​ឲ្យ Atletico ឡើង​ឈរ​លេខ​៤

 

Griezmann ស៊ុត​ចូល​អតីត​ក្រុម​ ជួយ​ឲ្យ Atletico ឡើង​ឈរ​លេខ​៤

 

ដោយ៖ សុវត្ថិ

រូបភាព៖ dailymail