គ្រឿង​អប់​សក់​ធម្មជាតិ​ ៤យ៉ាង​ ជួយឱ្យ​សក់​មាន​សុខភាពល្អ ​និងទន់​រលោង​

មនុស្ស​ភាគ​ច្រើន​ មាន​ការ​ខុស​ឆ្គង​ នៅ​ពេល​ប្រើ​ប្រាស់​ផលិត​ផល​គីមី​ ដើម្បី​ឱ្យកោសិកា​ស្បែក​ក្បាល​រស់​ឡើង​វិញ​។ ផលិត​ផល​ធម្មជាតិ ​ផ្ដល់​នូវ​គុណ​សម្បត្ដិ​បែប​ធម្មជាតិ​ដ៏មាន​ប្រយោជន៍​ដើម្បី​ថែ​រក្សា​សក់​របស់​អ្នក​។ ការ​មាន​សក់​មាន​សុខភាព​ល្អ ​អាច​ធ្វើ​ការផ្លាស់​ប្ដូរ​យ៉ាង​អស្ចារ្យ​នូវ​រូប​សម្រស់​របស់អ្នក ​និងទាម​ទារ​ឱ្យអ្នក​ធ្វើការ​ថែទាំ​យ៉ាង​ទៀត​ទាត់​។ អ្នក​គួរ​ចៀស​វាង​សក់​ស្ងួត ​ការ​ព្យាបាល​ខុស​ជា​មួយ​នឹង​ថ្នាំ​ប្ដូរពណ៌​សក់​ បណ្ដោយ​ឱ្យ​សក់​ប៉ះ​នឹង​សីតុណ្ហ​ភាព​ក្ដៅ​ខ្លាំង​ និង​បែក​ចុង។​ ប្រសិន​បើ​សញ្ញា​មួយ​ចំនួន​ ដែល​បាន​រៀប​រាប់​ខាង​លើ​បាន​កើត​ឡើង​ហើយ​នោះ​  អ្នក​អាច​ប្រើ​ផលិត​ផល​ថែរក្សា​សក់​បែប​ធម្មជាតិ​  ដើម្បី​បង្កើត​បាន​ជាតុល្យ​ភាព ​ដែល​ល្អ​ប្រសើរ​សម្រាប់​សុខ​ភាព​សក់​។  ប្រសិន​បើអ្នក​ចង់​ទទួល​បាន​លទ្ធផល​ប្រសើរ ​អ្នក​អាច​ចាប់​ផ្ដើម​ប្រើ​ការ​ព្យាបាល​បែប​ធម្មជាតិ​។ នៅក្នុង​អត្ថបទ​ខាង​ក្រោម​ យើង​នឹង​ផ្ដល់​ជូន​លោក​អ្នក ​នូវថ្នាំ​អប់​សក់​បែប​ធម្មជាតិ ​ដែល​មាន​ប្រសិទ្ធ​ភាព​ធ្វើឱ្យ​សក់​របស់​អ្នក​មាន​សុខភាល្អ​ និងទន់​រលោង។​
គ្រឿង​អប់​សក់​ធម្មជាតិ​ ៤យ៉ាង​ ជួយឱ្យ​សក់​មាន​សុខភាពល្អ ​និងទន់​រលោង​

ថ្នាំ​អប់​សក់​ធ្វើពី​ផ្លែប័រ​៖ ផ្លែប័រ​មាន​នូវ​គុណ​សម្បត្ដិ​ដ៏​អស្ចារ្យ​សម្រាប់​ធ្វើឱ្យ​សក់​ល្អ​ប្រសើរ​ឡើង​វិញ ​ធ្វើឱ្យ​សក់​ទន់​រលោង​ និងធ្វើ​ឱ្យ​សក់​រឹងមាំ​ គុណ​ប្រយោជន៍​នេះ​សម្រាប់​បានពី ​បរិមាណវីតា​មីន ​និងសារធាតុ​រ៉ែខ្ពស់​របស់វា​ ហើយ​លើស​ពីនេះ​វាមាន​ផ្ទុក​កម្រិត​ជាតិទឹក​ និងប្រេង​បន្លែ​ខ្ពស់​ ដែល​នាំរាង​កាយ​របស់​អ្នក​បរិបូរ​ដោយ​ជាតិទឹក​។ ផ្លែប័រ​គឺជាផលិត​ផល​ម្យ៉ាង​ ដែល​លើក​កម្ពស់​ការផលិត​ចេញ ​Collagen  ហើយ​ Collagen នេះ​អាច​ត្រូវ​បាន​ប្រើប្រាស់​ទៅ​លើ​ស្បែក​ក្បាល​គ្រប់​ប្រភេទ ​និងជួយ​ការពារ​សក់​បែកចុង។​ ដើម្បី​រៀប​ចំគ្រឿង​អប់​សក់​ចម្រាញ់ពី​ផ្លែប័រនេះ​ អ្នក​ត្រូវមាន​ Mayonnaise ដែល​អ្នក​អាច​យក​ទៅកិន​លាយ​ជាមួយ​ផ្លែប័រ​ រហូត​ដល់​វាប្រែ​ពណ៌​ទៅជា​បៃតង​ និងខាប់​អន្ធិល​។ សមាស​ធាតុ​លាយផ្សំ​នេះ​គួរយក​ទៅលាប​ទៅលើ​សក់​សើម​ពីគល់​ដល់ចុង​ និងទុក​វាឱ្យ​បាន​ ២០នាទី ​បន្ទាប់​មក​លាង​ជម្រះ​សក់​របស់​អ្នក​ដោយ​ទឹកធម្មតា។ ​

ថ្នាំអប់​សក់​ធ្វើពី​ទឹកឃ្មុំ​៖  ទឹកឃ្មុំ​គឺជាផលិត​ផល​ដ៏ប្រសើរ​ ដើម្បី​ផ្ដល់​សំណើម​ដល់សក់ ​ពិសេស​សក់​រួញ​។ ទឹកឃ្មុំ​ត្រូវ​បាន​មនុស្ស​ដឹងថា ​វាមាន​ផ្ទុកវីតាមីន ​និង​អង់​ហ្ស៊ីម​ខ្ពស់​ ដែល​មាន​ប្រសិទ្ធ​ភាពការពារ​ប្រឆាំង​នឹង​ភាពស្ងួត ​និងជួយ​រក្សា​សក់ឱ្យ​ភ្លឺរលោង​។ ដើម្បី​រៀប​ចំគ្រឿង​អប់​សក់​ធ្វើពីទឹក​ឃ្មុំ​សម្រាប់​ប្រភេទ​សក់រួញ​នេះ ​អ្នក​គួរលាយ​ទឹកឃ្មុំ​កន្លះ​ពែង​ ប្រេង​អូលាវ​កន្លះ​ពែង ​ និងស៊ុត​មួយគ្រាប់​។ អ្នក​គួរ​លាយ​គ្រឿង​ទេស​ទាំង​នេះ​ឱ្យចូល​គ្នាបាន​ល្អ ​និងលាប​ផលិត​ផល​នេះពី​គល់​សក់ ​ដល់​ចុងសក់ ​ដោយ​ទុកវា​ឱ្យចេញ​ប្រសិទ្ធ​ភាព​រយៈ​ពេល​ ១៥នាទី ​និង​បន្ទាប់​មក​លាង​ជម្រះ​សក់​របស់​អ្នក​ឱ្យជ្រះល្អ។​

ថ្នាំអប់​សក់​ធ្វើពី​ស៊ុត៖ ​ស៊ុត​ផ្ដល់​គុណ​ប្រយោជន៍​ជាច្រើន​ដល់​សក់ ​ដោយ​សារ​ជាតិ​ប្រូតេអ៊ីន​ និងបរិមាណ​សារធាតុ​ចិញ្ចឹម​របស់វា​។ វាដើរ​តួជា​ភ្នាក់ងារ​ពង្រឹង​សម្រាប់​ឬសសក់​ ដែល​ធ្វើឱ្យ​សក់​កាន់​តែ​រលោង ​និងលើក​កម្ពស់​ឱ្យសក់​ស្រស់​ស្អាត​។ គ្រឿង​អប់​សក់​បែប​ធម្មជាតិ​នេះ ​គឺត្រូវ​បាន​រៀប​ចំដោយ​ការលាយ​បញ្ចូល​គ្នានូវ​ស៊ុត​មួយ​គ្រាប់​ និងទឹក​មួយ​ស្លាប​ព្រាបាយ។ ​បន្ទាប់​មកអ្នក​អាច​យក​វាមក​លាប​ទៅលើ​សក់ ​ហើយ​ទុកវា​ឱ្យបាន​ ១៥នាទី​បន្ទាប់​មកលាង​ជម្រះ​វាដោយ​ទឹកធម្មតា។​​

ថ្នាំអប់​សក់​ធ្វើពី​ប្រទាល​កន្ទុយ​ក្រពើ៖​ គុណ​សម្បត្ដិ​នៃប្រទាល​កន្ទុយ​ក្រពើ​ ត្រូវ​បាន​មនុស្ស​ប្រើប្រាស់​ដើម្បី​ព្យាបាល​សក់​ជាយូរ​លង់​ណាស់​មកហើយ​។ ប្រទាល​កន្ទុយ​ក្រពើ​លើក​កម្ពស់​សក់​ឱ្យរលោង​ ជំនួយ​ដល់​ការលូត​លាស់​របស់សក់ ​និងគ្រប់​គ្រង​អង្គែ​។ សាច់​ប្រទាល​កន្ទុយ​ក្រពើ​មាន​ផ្ទុកនូវ​ភ្នាក់​ងារ​ធ្វើឱ្យ​សក់​រឹងមាំ​ ដែល​ការពារ​សក់ជ្រុះ​។ លើស​ពីនេះ​ទៀត ​វាល្អ​ប្រសើរ​សម្រាប់​ការព្យាបាល​សក់​ខ្លាញ់​។ ដើម្បី​ទទួល​លទ្ធផល​គាប់​ប្រសើរ​អ្នក​គួរ​លាប​សាច់​ប្រទាល​កន្ទុយ​ក្រពើ​ទៅលើ​សក់​របស់​អ្នក ​ហើយ​ទុកវា​ឱ្យបាន​រយៈ​ពេល ​៣០នាទី។ ​គ្រឿង​អប់​សក់​ធ្វើពី​ប្រទាល​កន្ទុយ​ក្រពើនេះ​ត្រូវបាន​ធ្វើ​ឡើង​ដោយ​ការលាយ​បញ្ចូល​គ្នាប្រទាល​កន្ទុយ​ក្រពើ​ជាមួយ​នឹងទឹកបន្ដិច ​និងលាប​វាទៅលើ​សក់​សើម​។ អ្នកគួរ​លាប​វាឱ្យ​បាន ​យ៉ាងតិច ​៤ដង​ក្នុង​មួយ​សប្ដាហ៍៕​
អត្ថបទ៖ ដេវីដ
steptohealth