អនុវត្ត ៣​ជំហ៊ាន​ ជួយកម្ចាត់​មុន​ក្បាលខ្មៅឲ្យបាត់​ជា​រៀង​រហូត

តើអ្នក​កំពុងស្វែងរក​វិធីសាស្ត្រដើម្បីកម្ចាត់​មុនក្បាល​ខ្មៅ​នៅលើ​ច្រមុះមែនទេ? ពិតជាប្រសើរណាស់ ព្រោះ​មាន​ដំណោះស្រាយ​ដែល​មានមាន​ភាពងាយស្រួល នឹង​សាមញ្ញ​បំផុតសម្រាប់​អ្នក។ ដោយ​គ្រាន់តែ​អនុវត្តន៍តាម​ជំហានទាំង ៣ អ្នក​នឹងអស់កង្វល់​ជាមួយបញ្ហា​មុនក្បាលខ្មៅ​ពីផ្ទៃមុខ​ជារៀងរហូត។
 
អនុវត្ត ៣​ជំហ៊ាន​ ជួយកម្ចាត់​មុន​ក្បាលខ្មៅឲ្យបាត់​ជា​រៀង​រហូត
ជំហានទី១
ជាដំបូងអ្នកត្រូវ​ធ្វើការស្ទីមមុខ​របស់អ្នក​ជាមុនសិន​ ដើម្បីបន្ទន់​មុនក្បាលខ្មៅ និងបាន​បន្ធូរ​រន្ធរបស់វា ទើបផ្ដល់ភាពងាយស្រួលក្នុងការ​យកវា​ចេញ។ 
ជំហានទី២
បន្ទាប់​ពីនោះ ធ្វើការ​លាយបញ្ចូល​ ម្សៅដុត​នំ (baking powder) ១ ស្លាបព្រាកាហ្វេ, អំបិល ២ ស្លាបព្រាកាហ្វេ និងទឹកឃ្មុំ ១ ស្លាបព្រាបាយ។ រួចយកល្បាយ​នេះមក​លាប​នៅលើ​ផ្ទៃមុខ​របស់​អ្នក ទុក​វាឲ្យ​បាន ៥ នាទី ទើបធ្វើការ​លាងសម្អាត​ចេញ។
ជំហានទី៣
យកក្រូចឆ្មាចិត​វាបន្ទះស្ដើង​ល្មម រួចមកធ្វើ​ការ​ដុសលើច្រមុះ​របស់អ្នក ហើយ​បន្ទាប់មកស៊ុតសមកលាបលើ​វាមួយ​ជាន់ទៀត ។ បន្ទាប់មកទៀត យក​ក្រដាស​មកគ្របលើ​​ច្រមុះ​របស់​អ្នកភ្លាមៗ​។ ទុកឲ្យ​ស្ងួតល្អទើប​ធ្វើការ​បកវា​ចេញ។ គ្រាន់ប៉ុណ្ណឹង​អ្នកទទួលលទ្ធផលគួរជាទីគាប់ចិត្ត​ជាក់​ជាមិនខាន៕
ដោយ៖ Brugn
ប្រភព៖ healthyfoodteam

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 12 895 059 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • អនុវត្ត ៣​ជំហ៊ាន​ ជួយកម្ចាត់​មុន​ក្បាលខ្មៅឲ្យបាត់​ជា​រៀង​រហូត
    • អនុវត្ត ៣​ជំហ៊ាន​ ជួយកម្ចាត់​មុន​ក្បាលខ្មៅឲ្យបាត់​ជា​រៀង​រហូត已关闭评论
    • 279 views
    • Hide Sidebar
      A+
    Publish on:2015/10/19  Category:សុខភាព