សំណង់បន្សល់ទុកពីសម័យបារាំងនៅក្រុងបាត់ដំបង

សំណង់បន្សល់ទុកពីសម័យបារាំងនៅក្រុងបាត់ដំបង

សំណង់បន្សល់ទុកពីសម័យបារាំងនៅក្រុងបាត់ដំបង

យើងទាំងអស់គ្នាដឹងស្រាប់ហើយថា ប្រទេសកម្ពុជាធ្លាប់ស្ថិតនៅក្រោមអាណានិគមបារាំងអស់រយៈពេល ៩០ ឆ្នាំគត់ គិតពីឆ្នាំ ១៨៦៣ មកដល់ឆ្នាំ ១៩៥៣។ ក្នុងរយៈពេលជិត ១០០ ឆ្នាំ នៃការគ្រប់គ្រងរបស់បារាំងបានបន្សល់ទុកនូវអនុស្សាវរីយ៍ជាច្រើនសម្រាប់ប្រទេសកម្ពុជា។

ជាពិសេស គឺសំណង់អគារដែលសង់ឡើងយកម៉ូដតាមស្ថាបត្យកម្មទំនើបបារាំង និង សំណង់ខ្លះទៀតគូរប្លង់ និង រចនាផ្ទាល់ដោយស្ថាបត្យករបារាំងតែម្តង ស្ថិតនៅរាយប៉ាយនៅក្នុងទីក្រុង ដែលជាអតីតទីប្រជុំជនសំខាន់នៅសម័យអាណានិគម ដូចជា ក្រុងបាត់ដំបង ជាដើម។

សំណង់បន្សល់ទុកពីសម័យបារាំងនៅក្រុងបាត់ដំបងមួយភាគធំ គឺជាផ្ទះល្វែងនៅច្រាំងខាងលិច នៃស្ទឹងសង្កែ នៅតាមបណ្តោយផ្លូវលេខ ១ លេខ ២ និងលេខ ៣។ អគារមួយចំនួននៅតែគង់វង្សស្ថិតស្ថេរមកដល់សព្វថ្ងៃទទួលបានការលាបពណ៌ មើលទៅដូចជាអគារទើបនឹងសង់ថ្មី។ អគារមួយចំនួនតូចទៀត ត្រូវបានវាយចោល និង កសាងវិញ ដោយយកតាមគំរូប្លង់ដដែល។ ក្រៅពីនេះ នៅសល់អគារមួយចំនួន ដែលនៅរាយប៉ាយជុំវិញទីក្រុង។

សព្វថ្ងៃ អគារទាំងនោះជាកត្តាទាក់ទាញយ៉ាងខ្លាំងដល់ភ្ញៀវទេសចរអោយមកទស្សនាទីក្រុងនេះ។

មាន​អត្ថបទ​ថ្មី និង ប្លែកៗ​​ កើត​មាន​គ្រប់​ទីកន្លែង​ ប្រិយ​មិត្ត​ចង់រាយការណ៍ ឬ ចង់​ឲ្យ​ Sabay ​ចុះ​ផ្សាយ​ សូម​ទំនាក់ទំនងតាម៖

-ទូរសព្ទ៖ 012 567 8 82
-អ៊ីមែល៖ [email protected]
-លេខ​ទូរសព្ទ៖ ​099 588 880
-អ៊ីមែល៖​ [email protected]

ចង់​ដឹង​លក្ខខណ្ឌ​ដើម្បី​សរសេរ​ផ្ញើ​មក​កាន់ ​Sabay ​បាន​សូម​ចុច​ត្រង់​នេះ!

អត្ថបទ៖ ​​ហួន ទីណារ័ត្ន