មង្គល​ការ​ជាង​៣ម៉ឺន​ដុល្លារ ក្លាយ​ជា​ពិធី​សប្បុរសធម៌​ចែក​អាហារ​ជន​ក្រីក្រ ក្រោយ​​កូន​កម្លោះ​ឈឺ​

មង្គល​ការ​ជាង​៣ម៉ឺន​ដុល្លារ ក្លាយ​ជា​ពិធី​សប្បុរសធម៌​ចែក​អាហារ​ជន​ក្រីក្រ ក្រោយ​​កូន​កម្លោះ​ឈឺ​

មុន​ថ្ងៃ​​​​មង្គលការ​របស់​ខ្លួន​មក​ដល់​ ​​​កូន​កំលោះ​​​​ម្នាក់​បាន​ធ្លាក់​ខ្លួន​ឈឺ​​ ដែល​ធ្វើ​ឲ្យ​​ពិធី​រៀប​អាពាហ៍ពិពាហ៍​ នៅ​ក្នុង​សណ្ឋាគារ​ផ្កាយ​៤​​​ ក្លាយ​ជា​ពិធី​សប្បុរស​​ផ្ដល់​អាហារ​ដល់​ជន​ក្រី​ក្រ​ញ៉ាំ​ឥត​គិត​ថ្លៃ​វិញ។

 

មង្គល​ការ​ជាង​៣ម៉ឺន​ដុល្លារ ក្លាយ​ជា​ពិធី​សប្បុរសធម៌​ចែក​អាហារ​ជន​ក្រីក្រ ក្រោយ​​កូន​កម្លោះ​ឈឺ​
 

 
មង្គល​ការខាង​លើ ជា​របស់​គូ​ស្រករ​ជន​ជាតិ​អាម៉េរិកាំង​គឺ កូន​ក្រមុំ​ ឈ្មោះ​ Quinn Duane និង កូន​កំលោះ​ឈ្មោះ​ Landon Borup វ័យ​២៧​ឆ្នាំ​ដូច​គ្នា​​។ ​​​ពិធី​ជប់លៀង​អាពាហ៍ពិពាហ៍​របស់​ពួក​គេ​​​រៀប​ចំ​ឡើង​នៅ​ក្នុង​សណ្ឋាគារ​ Citizen ក្នុង​ក្រុង Sacramento រដ្ឋ​កាលីហ្វ័រញ៉ា​​ និង​ត្រូវ​​ចំណាយ​ថវិកា​​ចំនួន​៣៥០០០​ដុល្លារ​​។ ប៉ុន្តែ​​​​​ដល់​ថ្ងៃ​រៀប​ការ​ កូន​​កំលោះ​ Borup មិន​ស្រួល​ខ្លួន​ ​មិន​​អាច​​មក​​ក្នុង​ថ្ងៃ​ពិសេស​របស់​ខ្លួន​បាន​។​

 
​សម្រាប់​ទឹក​ប្រាក់​៣៥០០០​ដុល្លារ​​​នោះ ​​ម្ដាយ​ខាង​កូន​ក្រមុំ​បាន​ធ្វើ​ជា​ពិធី​សប្បុរស​​មួយ​​​​ដោយ​អញ្ជើញ​​ឲ្យ​ជន​​ក្រី​ក្រ​បាន​ញ៉ាំ​អាហារ​នៃ​ថ្ងៃ​​​ពិធី​ជប់​លៀង​អាពាហ៍ពិពាហ៍​​​​​​​​​​។ នៅ​ក្នុង​សណ្ឋាគារ​ទំនើប​​ក៏​បាន​បម្រើ​អាហារ​ដល់​ជន​អនាថា​ជា​ច្រើន​នាក់​​ ហើយ​ពួក​គេ​ទាំង​នោះ​​បាន​ថ្លែង​អំណរ​គុណ​ដល់​ខាង​​ម្ចាស់​ពិធី​​នោះ។

 

មង្គល​ការ​ជាង​៣ម៉ឺន​ដុល្លារ ក្លាយ​ជា​ពិធី​សប្បុរសធម៌​ចែក​អាហារ​ជន​ក្រីក្រ ក្រោយ​​កូន​កម្លោះ​ឈឺ​
 

​​​​​​​​​​​​​​​​កូន​​កំលោះ​ ​​​​Landon Borup ​និង​កូន​ក្រមុំ​ ឈ្មោះ​ Quinn Duane ដែល​បាន​ភ្ជាប់​ពាក្យ​នា​ខែ​​មេសា​​ ឆ្នាំ​មុន​​ និង​ត្រូវ​រៀប​ការ​​​នៅ​ថ្ងៃ​​ទី​១៧​ តុលា​កន្លង​ទៅ៕

 

មង្គល​ការ​ជាង​៣ម៉ឺន​ដុល្លារ ក្លាយ​ជា​ពិធី​សប្បុរសធម៌​ចែក​អាហារ​ជន​ក្រីក្រ ក្រោយ​​កូន​កម្លោះ​ឈឺ​

កូន​​កំលោះ​ ​​​​Landon Borup ​និង​កូន​ក្រមុំ​ ឈ្មោះ​ Quinn Duane

 

ចុចអាន៖ វីដេអូ​កូន​កំលោះ​នាំ​អ្នក​កំដរ​​រាំ​ផ្អើល​ថ្ងៃ​រៀបការ កំពុង​ទទួល​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង

ចុចអាន៖ បុរស​ម្នាក់​លុតជង្គង់​ស្នើ​​សុំ​​មិត្ត​ប្រុស​រៀបការ​លើ​​​រថភ្លើង ​ផ្អើល​អស់​អ្នក​ដំណើរ

 
ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ sacbee ​