Taylor Swift រក​​លុយ​បាន​ជាង​លាន​ដុល្លារ​ក្នុង​១​ថ្ងៃក្លាយ​ជា​តារា​រក​ចំណូល​បាន​ច្រើន​ជាង​គេ​ក្នុង​ឆ្នាំ​នេះ​​

Taylor Swift រក​​លុយ​បាន​ជាង​លាន​ដុល្លារ​ក្នុង​១​ថ្ងៃក្លាយ​ជា​តារា​រក​ចំណូល​បាន​ច្រើន​ជាង​គេ​ក្នុង​ឆ្នាំ​នេះ​​

តាម​សារព័ត៌មាន Sunday Expressបង្ហាញ​ថា​ តារា​ចម្រៀង​អាមេរិក​ Taylor Swift បាន​ក្លាយ​ជា​តារា​ដែល​រក​ចំណូល​បាន​ច្រើន​ជាង​គេ​លើ​ពិភពលោក​ក្នុង​ឆ្នាំ​២០១៥​​ ដោយ​រក​បាន​៣១៧​លាន​ដុល្លារ​គិត​ចាប់​ពី​ខែ​មករា ឆ្នាំ​ ២០១៥។

 

Taylor Swift រក​​លុយ​បាន​ជាង​លាន​ដុល្លារ​ក្នុង​១​ថ្ងៃក្លាយ​ជា​តារា​រក​ចំណូល​បាន​ច្រើន​ជាង​គេ​ក្នុង​ឆ្នាំ​នេះ​​

 

ចំពោះ​ចំនួន​ទឹក​ប្រាក់​នេះ​បើ​គិត​ជា​មធ្យម ​​តារា​វ័យ​២៥រូប​នេះ​​អាច​រក​បាន​ជាង​១​លាន​ដុល្លារ​ក្នុង​មួយ​ថ្ងៃ​។ ប្រាក់​ចំណូល​ដែល​ម្ចាស់​បទ “Bad Blood” រក​បាន​​​នេះ បាន​មក​ពី​ការ​លក់​អាល់ប៊ុម​ចម្រៀង​ “1989” , ការ​ប្រគំតន្ត្រី​ទេសចរណ៍​ពិភពលោក, ជួយ​ផ្សព្វផ្សាយ​​ឲ្យ​ក្រុមហ៊ុន​ភេសជ្ជៈ Coca-Cola​និង​ក្រុម​ហ៊ុន​គ្រឿង​សម្អាង​ Elizabeth Arden ។

 

ក្នុង​ទំហំ​ទឹក​ប្រាក់ ៣១៧​លាន​ដុល្លារ​ Taylor អាច​​រក​បាន​១៧៣​លាន​ដុល្លារ​ពី​ការ​ប្រគំតន្ត្រី​ទេសចរណ៍​ពិភពលោក​ “1989”នៅ​ ៥៩​កន្លែង​​ខុស​ៗ​គ្នា​ទាំង​នៅ​តំបន់​​អាមេរិក​ខាងជើង អាស៊ី និង​អឺរ៉ុប។ នេះ​តាម​ការ​ឲ្យ​ដឹង​ពី Billboard ។

 

ទន្ទឹមគ្នា​នេះ​ដែរ​ ក្នុង​ឆ្នាំ​២០១៥​ Taylor Swift ក៏​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​៨​ក្នុង​បញ្ជី “Celebrity 100” របស់​ទស្សនាវដ្ដី Forbes និង​ស្ថិត​នៅ​លេខ​៦៥​​ក្នុង​បញ្ជី​ស្ត្រី​ដែល​​មាន​ឥទ្ធិពល​ជាង​គេ​លើ​លោកដែរ ៕ ​

 

Taylor Swift រក​​លុយ​បាន​ជាង​លាន​ដុល្លារ​ក្នុង​១​ថ្ងៃក្លាយ​ជា​តារា​រក​ចំណូល​បាន​ច្រើន​ជាង​គេ​ក្នុង​ឆ្នាំ​នេះ​​
​​​

 

ប្រែសម្រួល៖ ហេង​សុធារិទ្ធិ
ប្រភព៖ ibtimes