ញ៉ាំ​ផ្លែឈើ​ពេល​ពោះ​ទំនេរ​ល្អ​បំផុត​

Sanofi

​ពាក្យ​ថា​ផ្លែឈើ​ចង់​ញ៉ាំ​ពេលណា​ក៏​វា​ល្អ​ចំពោះ​រាងកាយ​ទាំងអស់ ប៉ុន្តែ​បើ​ចង់​ឲ្យ​បានទទួល​ផល​ល្អ​បំផុត ត្រូវ​ញ៉ាំ​ពេល​ពោះ​ទំនេរ ព្រោះ​…
-​ពេលដែល​ពោះ​នៅ​មិន ទាន់​បាន​ញ៉ាំ​អី ឬ​ពោះ​ទំនេរ នោះ​រាងកាយ​នឹង​បឺត​ស្រូបយក​វីតាមីន និង រ៉ែ​ធាតុ​ពី​ផ្លែឈើ​ទៅប្រើ​បាន​ពេញទី​បំផុត ។ អ្នកណា​ចង់បាន​ស្បែក​ស្អាត​មិនគួរ​ភ្លេច​រូបមន្ត​មួយ​នេះ​ទេ ។​

-​ជាតិ​សរសៃ​អាហារ​ដែលមាន​នៅក្នុង ផ្លែឈើ​នឹង​ទៅ​លាង​សម្អាត​ជាតិពុល​ដែល​ធ្លាក់​នៅក្នុង​ប្រព័ន្ធ​ផ្លូវអាហារ​បាន​យ៉ាង​ប្រសើរ និង ជួយ​កែប​ញ្ហា​ទល់លាមក​បាន​ទៀតផង ។​

-​ជួយ​ឲ្យ​ពោះវៀន​មិន​ធ្វើការ​ធ្ងន់​ពេក ព្រោះ​ផ្លែឈើ​មាន​អង់​ហ្ស៊ី​ម​ដែល​អាចរំលាយ​ខ្លួន​វា​ផ្ទាល់​បាន ហើយ​បើ​មិនមាន​អាហារ​នៅ​ឡូកឡំ​រាងកាយ​នឹង​នៅ​ហីៗ​បណ្តោយ​ឲ្យ​ផ្លែឈើ​ចាត់ការ​រំលាយ​ខ្លួនឯង​ជាការ​ផ្តល់​ពេល​ឲ្យ​ពោះវៀន​បាន​សម្រាក ។​

-​អង់​ហ្ស៊ី​ម​ពី​ផ្លែឈើ​នឹង​នៅបាន​យូរ បើ​យើង​ញ៉ាំ​ផ្លែឈើ​ពេលដែល​ក្នុង​ពោះ​មាន​អាហារ​ផ្សេង​ដែរនោះ ពេលនោះ​ផ្លែឈើ​នឹងត្រូវ​ញាត់​នៅក្នុង​ពោះ​យូរពេក​ទាល់តែ​អង់​ហ្ស៊ី​ម​ដែលមាន​ប្រយោជន៍​ស្លាប់​អស់ ៕


Related