ឧបករណ៍ថ្មី​អាច​ស្កេន​​​បរិមាណ​កាឡូរី​ក្នុង​ចំណី​អាហារ​បាន​ភ្លាមៗ

ឧបករណ៍ថ្មី​អាច​ស្កេន​​​បរិមាណ​កាឡូរី​ក្នុង​ចំណី​អាហារ​បាន​ភ្លាមៗ

បច្ចុប្បន្ន​នេះ​មាន​កម្មវិធី​ក៏​ដូច​ជា​វិបសាយ​ជា​ច្រើន​ដែល​អាច​ឲ្យ​អ្នក​ប្រើ​ប្រាស់​ដឹង​ពី​បរិមាណ​កាឡូរី​ក្នុង​ចំណី​អាហារ​ដែល​ពួក​គេ​ទទួល​ទាន​ ប៉ុន្តែ​ដំណើរ​ការ​ហាក់​មាន​ភាព​សាំញ៉ាំ ​និង​មិន​ច្បាស់​លាស់​នោះ​ទេ។ ដោយ​ហេតុ​នេះ​ទើប​គេ​បង្កើត​នូវ​ឧបករណ៍​ពិសេស​មួយ ​ដែល​អាច​ធ្វើ​ការ​ស្កេន​លើ​ចំណី​អាហារ ​និង​បង្ហាញ​ពី​បរិមាណ​កាឡូរី​ដែល​មាន​ បាន​ដោយ​ងាយ​ស្រួល​​ជា​ទី​​បំផុត។

 

ឧបករណ៍ថ្មី​អាច​ស្កេន​​​បរិមាណ​កាឡូរី​ក្នុង​ចំណី​អាហារ​បាន​ភ្លាមៗ

 

 

ក្រុមហ៊ុន​ Consumer Physics របស់​ប្រទេស​​អ៊ីស្រាអែល​បាន​បង្កើត​នូវ​ឧបករណ៍​ឈ្មោះ​ថា​ Scio ដែល​ប្រើ​ប្រាស់​នូវ​​ពន្លឺ​ភ្លើង​ដើម្បី​ស្វែង​រក​បរិមាណ​ ជាតិ​ខ្លាញ់​ កាបូអ៊ីដ្រាត​ និង​ ប្រូតេអ៊ីន​នៅ​ក្នុង​អាហារ។ ភ្លើង​ដែល​បាញ់​ចេញ​ពី​ឧបករណ៍​នេះ​វា​ធ្វើ​ការ​វិភាគ​នូវ​​ការ​ប្រែ​ប្រួល​នៃ​សញ្ញា​ម៉ូលេគុល​​របស់​ចំណី​អាហារ​ណា​មួយ​ដែល​បាន​ស្កេន​ រួច​ពិនិត្យ​មើល​ថា​ចំណី​អាហារ​នោះមាន​ឈ្មោះ​អ្វី។

 

ឧបករណ៍ថ្មី​អាច​ស្កេន​​​បរិមាណ​កាឡូរី​ក្នុង​ចំណី​អាហារ​បាន​ភ្លាមៗ

 

 

ដើម្បី​ប្រើ​ប្រាស់​វា​គេ​គ្រាន់​តែ​បញ្ចាំង​ភ្លើង​នៃ​ឧបករណ៍​នេះ​ទៅ​លើ​ចំណី​អាហារ​ណា​ដែល​គេ​ចង់​ដឹង​ពី​បរិមាណ​កាឡូរី។ រួច​វា​នឹង​ធ្វើ​ការ​បញ្ជូន​ទិន្នន័យ​​នៃ​សញ្ញា​ម៉ូលេគុល​តាម​រយៈ​ Bluetooth ទៅ​កាន់​កម្មវិធី​​​ទូរសព្ទ​ បន្ទាប់​មក​ទិន្នន័យ​នោះ​នឹង​បញ្ជូន​ទៅ​កាន់​កន្លែង​ផ្ទុក​ទិន្នន័យ​របស់​ក្រុមហ៊ុន​ដើម្បី​ស្វែង​រក​ពី​ឈ្មោះ​ចំណី​អាហារ​ដែល​មាន​សញ្ញា​ម៉ូលេគុល​ដូច​គ្នា។ បន្ទាប់​ពី​ដឹង​ពី​​ឈ្មោះ​នៃ​ចំណីអាហារ​ ហើយ​​ព័ត៌មាន​អំពី​បរិមាណ​កាឡូរី​នឹង​បង្ហាញ​លើ​ស្មាតហ្វូន (ដូច​ដែល​បាន​បង្ហាញ​ក្នុង​រូប​ឧទាហរណ៍​ខាង​ក្រោម)។

 

ឧបករណ៍ថ្មី​អាច​ស្កេន​​​បរិមាណ​កាឡូរី​ក្នុង​ចំណី​អាហារ​បាន​ភ្លាមៗ

 

ក្រុមហ៊ុន​ Consumer Physics ​អាច​នឹង​ដាក់​លក់​ឧបករណ៍​នេះ​​ជា​ផ្លូវ​ការ​នៅ​ក្នុង​ឆ្នាំ​២០១៦​​ខាង​មុខ​នេះ​ ហើយ​អតិថិជន​​អាច​ធ្វើ​ការ​កក់​ទុក​ជា​មុន​បាន​ក្នុង​តម្លៃ​២៤៩​ដុល្លារ៕

 

ចុច​អាន៖ ស្ងាត់ៗស្មាតហ្វូន​របស់​ BlackBerry ដាក់​ឲ្យ​កុម្ម៉ង់​​ទិញ​ទុក​មុន​ ឯ​តម្លៃពេល​ចេញ​​លក់​ជិត​ ៩០០ ដុល្លារ​

 

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖​​​​​​​​​​​​​​​​​​DailyMail