​ផលិតផល​ផ្កា​ស្រស់​ប្រចាំឆ្នាំ នៃ​ខេត្ត​យូ​ន​ណាន មាន​ដល់​ទៅ ៧.៥០០ លាន​

ភ្នំពេញ: ប្រធាន​នាយកដ្ឋាន​កសិកម្ម នៃ​ខេត្ត​យូ​ន​ណាន បាន​អះអាងថា ផលិតផល​ផ្កា​ស្រស់​ប្រចាំឆ្នាំ នៃ​ខេត្ត​យូ​ន​ណាន មាន​ដល់​ទៅ ៧.៥០០ លាន​។​

​លោក ចាំង យូ​មីង ប្រធាន​នាយកដ្ឋាន​កសិកម្ម នៃ​ខេត្ត​យូ​ន​ណាន បាន​អះអាង​បែបនេះ នៅក្នុង​ពិធី​តាំង ពិព័រណ៍​ផលិតផល​កសិកម្ម លើ​ខ្ពង់រាប​ដ៏​មាន​លក្ខណៈ ពិសេស នៃ​ខេត្ត​យូ​ន​ណាន ឆ្នាំ​២០១៥ ដែល​បាន​កំពុង​ប្រារព្ធ​ឡើង នៅ​ទីក្រុង​គុន​មី​ញ នាបច្ចុប្បន្ន​នេះ ។
 
​នៅក្នុង​ឱកាស​នោះ លោក ចាំង យូ​មីង បាន​ណែនាំ អំពី​គុណសម្បត្តិ នៃ​ធនធាន​ផ្កា​ស្រស់ នៃ​ខេត្ត​យូ​ន​ណាន អោយ​ឈ្មួញ​ទាំងអស់​។​

​លោក​បាន​អះអាងថា ចំនួន​ផលិតកម្ម​សរុប​ប្រចាំឆ្នាំ នៃ​ផ្កា​ស្រស់ នៃ​ខេត្ត​យូ​ន​ណាន មាន​ដល់​ទៅ ចំនួន ៧.៥០០ លាន គឺ​ត្រូវ​គ្នា​នឹង​ចំនួន​មនុស្ស ទូទាំង​សកលលោក​។

​លោក​បាន​មានប្រសាសន៍ថាៈ "​ផ្កា​ស្រស់​នៃ​ខេត្ត​យូ​ន​ណាន ត្រូវបាន​នាំចេញ ដល់​ប្រទេស​ចំនួន​៤០ នៅ​តំបន់​អាស៊ី អឺរ៉ុប អាមេរិក និង​អូ​សេ​អា​នី ពិតមែន ជា​សួនផ្កា​នៃ​ប្រទេស​ចិន និង​ពិភពលោក គឺមាន​ចំនួន​ផលិតកម្មឈរ​កន្លែង​ទីមួយ នៅ​ប្រទេស​ចិន ក្នុងអំឡុងពេល ២០ ឆ្នាំ កន្លងមក​"​។​
 
​លោក ចាំង យូ​មីង បាន​មានប្រសាសន៍​បន្តថាៈ "​សព្វថ្ងៃនេះ ទំហំ​ការដាំ​ផ្កា​ស្រស់ នៃ​ខេត្ត​យូ​ន​ណាន មាន ៧០.០០០ ហិកតា មានតម្លៃ​ទិន្នផល​ផ្កា​ប្រចាំឆ្នាំ​ជាង ៣០.០០០ លាន​យាន់ ហើយ​បាន​កាន់កាប់​ទីផ្សារ ៧០% នៃ​ទីផ្សារ​ផ្កា​ប្រទេស​ចិន​"​។

​យោងតាម​ស្ថិតិ នៅក្នុង​ចំណោម​ឧស្សាហកម្ម​ទាំងអស់ នៃ​ខេត្ត​យូ​ន​ណាន ឧស្សាហកម្ម​ផ្កា មាន​វិនិយោគ​បរទេស​ច្រើនជាងគេ គឺមាន​សហគ្រាស​ផ្កា​បរទេស ជាង​ចំនួន ១០០ និង​មាន​សហគ្រាស​ខ្លាំងជាងគេ​ទាំង ៥០០ ដូចជា Swire Group​នៃ​ប្រទេស​អង់គ្លេស​៕V/S

​ផលិតផល​ផ្កា​ស្រស់​ប្រចាំឆ្នាំ នៃ​ខេត្ត​យូ​ន​ណាន មាន​ដល់​ទៅ ៧.៥០០ លាន​