មុន​នេះ​បន្តិច​សម្តេច​តេជោ​ហ៊ុន សែន បាន​បញ្ចប់​សុន្ទរកថា​ក្នុង​ពិធី​ចែក​សញ្ញា​បត្រ

​រាជ​ធានី​ភ្នំពេញ​ ៖ សេចក្តី​រាយការណ៍​បាន​ឱ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​៩ និង​១០​នាទី​ព្រឹក​ ថ្ងៃ​ទី​១៩ តុលា នេះ សម្តេច​តេជោ ហ៊ុន សែន បាន​បញ្ចប់​សុន្ទរកថា​ក្នុង​ពិធី​ចែក​សញ្ញា​បត្រ​ជូន​និស្សិត​សាកល​វិទ្យា​ល័យ​Western​​ នៅ​វិទ្យា​ស្ថាន​ជាតិ​អប់រំ។

គួរ​បញ្ជាក់​ថា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ជូន​ដល់​ជ័យ​លា​ភី​និស្សិត​សាកលវិទ្យាល័យ Western នា​វេលា​ម៉ោង​០៨ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៩ តុលា ២០១៥ នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ ក្បែរ​វិមាន​ឯករាជ្យ ក្នុង​រាជធានី​ភ្នំពេញ ៕