​ក្រសួង​រៀបចំដែនដី បើក​វគ្គ​​បណ្តុះ​បណ្តាល​ច្បាប់​​ពាក់ព័ន្ធ​​នឹង​វិស័យ​ដី​ធ្លី​ដល់​ក្រុម​ប្រឹក្សា​រាជ​ធានី

​រាជ​ធានីភ្នំពេញ ៖ ​នៅ​ព្រឹក​ថ្ងៃទី​១៩ តុលា នេះ ក្រសួង​រៀបចំ​​ដែន​ដី​ នគរូប​នីយកម្ម និងសំណង់ មាន​​រៀបចំពិធី​បើក​វគ្គ​​ផ្សព្វផ្សាយ​​ បណ្តុះ​បណ្តាល​ច្បាប់ និង​គោល​នយោ​បាយ​ពាក់ព័ន្ធ​​នឹង​វិស័យ​ដី​ធ្លី​ដល់​ក្រុម​ប្រឹក្សា​រាជ​ធានី និង​ក្រុម​ប្រឹក្សា​ខណ្ឌ​​​ក្នុង​រាជ​ធានីភ្នំពេញ​ នៅ​​​ទី​ស្តី​ការ​ក្រសួង ។

​​​ពិធី​បើក​វគ្គ​​​ខាង​លើ​នេះ​​បាន​​ប្រារព្ធ​​ធ្វើ​ឡើង​ក្រោម​អធិបតី​ភាព លោក អ៊ឹម ឈុនលឹម ​ទេស​រដ្ឋ​​មន្ត្រី រដ្ឋ​មន្ត្រីក្រសួងរៀបចំ​​ដែន​ដី​ នគរូប​នីយកម្ម និងសំណង់ ​និង​មាន​ការ​​អញ្ជើញ​ចូល​​រួម​ពី​​​តំណាង​ក្រុម​ប្រឹក្សា​​ទាំង​១២​ខណ្ឌ​ក្នុង​រាជ​ធានី​ភ្នំពេញ ​​ព្រម​ទាំង លោក លោកស្រី មន្ត្រី​ពាក់​ព័ន្ធ​​សរុប​ប្រមាណ​ជាង​២០០​រូប ៕

ព័ត៌មាន​លម្អិត​មាន​ផ្សាយជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព​