សម្តេចតេជោ​ ហ៊ុន សែន​ ប្រកាស​ទទួលស្គាល់​សញ្ញាបត្រនៅស្រុកខ្មែរ

រាជធានីភ្នំពេញ ៖ ​សម្តេច​អគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន​ បានមានប្រសាសន៍ថា​ ​ទោះបីជាគេថា​សញ្ញាបត្ររបស់និស្សិត​ដែលរៀននៅ​ស្រុកខ្មែរឥតតម្លៃក៍ដោយ ក៍នៅក្នុងកែវភ្នែក​របស់សម្តេច ​នៅតែមានតម្លៃ​សម្រាប់កូនខ្មែរជានិច្ច ។

សម្តេចតេជោនាយករដ្ឋមន្រ្តី​មានប្រសាសន៍ខាងលើ ​បានធ្វើឡើងនៅក្នុង​ឱកាសដែលសម្តេច​អញ្ជើញជាអធិបតីក្នុង​ពិធីចែកសញ្ញាបត្រជូន​ដល់ជ័យលាភី​និស្សិតសាកល​វិទ្យាល័យ Western ​នៅវិទ្យាស្ថានជាតិអប់រំ ​នាព្រឹកថ្ងៃទី១៩​ តុលា​ ២០១៥ ។

ប្រសាសន៍របស់សម្តេចតេ ​ហ៊ុន សែន ​ខាងលើនេះ​ដែរបានធ្វើឡើងឆ្លើយតប​ទៅនឹងការលើកឡើង​របស់លោកសម រង្ស៊ី ​កាលពីពេលថ្មីៗនេះ ​ដែលថាសញ្ញាបត្រនៅស្រុក​ខ្មែរ​ឥតតម្លៃ ។

បើតាមសម្តេចតេជោ ​ការលើកឡើងរបស់(​គេ)ដែលសំដៅដល់លោក សម ​រង្ស៊ី ​គឺជាការប្រមាថនិង​ប៉ះពាល់ដល់​ស្ថាប័នជាតិ​ជាពិសេសក្រសួងអប់រំយុវជននិងកីឡា ។

ព័ត៌មានលម្អិត​នឹង​មានផ្សាយ​ជូន​នៅលើ​សារព័ត៌មានកោះសន្តិភាព ៕